តាមធម្មតា និយាយពីរឿងគូរប្លង់អ្នកដែលធ្លាប់រៀនផ្នែកខាងសំណង់ស៊ីវិល ច្បាស់ជាដឹងគ្រប់គ្នាមិន ខានថា និងប្រើកម្មវិធី AutoCAD ។ ប្រាកដណាស់ AutoCAD គឺជាកម្មវិធីគួរប្លង់ដ៏ល្បីមួយ ដែលបង្កើត ដោយក្រុមហ៊ុន Autodesk ។ ក្នុងការរចនាប្លង់ឱ្យមានលក្ខណស្អាត តាមបទដ្ឋាន ត្រូវមាន Symbol ដែលចូលតាមបទដ្ឋានដូចគ្នាដែរ ទើបធ្វើឱ្យអ្នកមើលគ្រប់គ្នាអាចយល់បាន ។ Symbol មានច្រើន ប្រភេទ សម្រាប់ប្លង់នីមួយៗដូចជា៖ CAD Block (Symbol) សម្គាល់បណ្តាញទឹកក្នុងអាគារ បណ្តាញអគ្គិសនី បន្ទប់ដេក ចង្ក្រាន បាយ បន្ទប់ទឹក រថយន្ត ដើមឈើ ។ល។ ជាទូទៅរាល់បណ្តា Symbol ខ្លះវាមានស្រាចទៅហើយ នៅក្នុង កម្មវិធី គូរប្លង់ គ្រាន់តែមិនដូចអ្វីដែលយើងចង់បាន ។
យើងអាចយក symbol បានក្នុងកម្មវិធីនេះផ្ទាល់ ដោយចុច CTRL+2 រូបបង្ហាញដូចខាងក្រោម៖
បើសិនជាអ្នករកមិនឃើញ symbol ណាដែលអ្នកចូលចិត្ត ក្នុងកម្មវិធីទេ អ្នកអាចស្វែងរកតាមគេហទំព័រនេះក៏បានដែរ ។នៅក្នុង គេហទំព័រនេះគឺអ្នកមានជម្រើសច្រើនក្នុងការជ្រើសរើសដូចជា៖
- ស្ថាបត្យកម្ម
- អគ្គិសនី
- ផែនទី
- មេកានិច
- បំពង់
- ផ្លាកសញ្ញាចរាចរជាដើម
នៅក្នុងវែបសាយនេះ គឺអ្នកត្រូវចុះឈ្មោះសិនមុននឹងទាញយកបាន តែការចុះឈ្មោះនោះគឺមិនមានការបង់ប្រាក់ទេ សូមចុចនៅទីនេះ ដើម្បីចូលក្នុងវែបសាយនោះ ។


Comments
398 responses to “គូរប្លង់ដោយទាញយក symbol ពីវែបសាយ”