បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ, ក្រុម GDG (Google Developer Group) Phnom Penh បានរៀបចំព្រឹត្តិការណ៍ DevFest ជាលើកដំបូងនៅក្នុងទីក្រុងភ្នំពេញ នៅសាកលវិទ្យាល័យន័រតុន (ត្រើយម្ខាង) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៦ល្ងាច។ តើ DevFest ជាអ្វី? DevFest ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៨ នៅសហរដ្ឋអាមេរិក ដោយក្រុមហ៊ុន Google Inc. ក្នុងគោលបំណងជួបជុំជាមួយនឹងអ្នកអភិវឌ្ឍក្នុងតំបន់ (Local Developer) និងអ្នកចូលចិត្តបច្ចេកវិទ្យា មកសិក្សា បង្រៀន បង្កើតទំនាក់ទំនង ជាមួយគ្នាទៅវិញទៅមក។ ព្រឹត្តិការណ៍នេះត្រូវបានផ្ដោតចម្បងលើបច្ចេកវិទ្យានានារបស់ Google មានដូចជា Android, App Engine, Google Maps, Drive ។ល។ DevFest ត្រូវបានប្រារព្ធធ្វើឡើងនៅតាមប្រទេសជាច្រើន (១០០ប្រទេសជាង) នៅទូទាំងពិភពលោក ដោយមានកិច្ចសហការនិងឧបត្ថម្ភពីក្រុមហ៊ុន Google ។ សម្រាប់ការចុះឈ្មោះនិងព័ត៌មានបន្ថែម […]
សន្ទុះនៃកំណើនកម្មវិធីដែលផលិតដោយក្រុមហ៊ុន ឬក្រុមនិស្សិតសម្រាប់ទូរស័ព្ទនិងកុំព្យូទ័រកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកប្រហែលជាធ្លាប់បានឮល្បែងកម្សាន្តមួយឈ្មោះ «អាស្វា» ផលិតដោយ អស្ចារ្យស្ទូឌីយ៉ូ ដែលទទួលបានការគាំទ្រយ៉ាងច្រើន ហើយក៏នៅមានកម្មវិធីជាច្រើនទៀតផងដែរ។ កាលពីម្សិលមិញនេះ មានកម្មវិធីសិក្សាមួយថ្មីទៀតត្រូវបានដាក់បញ្ចូលទៅក្នុង iTune App Store មានឈ្មោះថា «Write Khmer» ។ នេះជាកម្មវិធីបង្រៀនដូចជាការសរសេរអក្សរខ្មែរ ដោយភ្ជាប់មកជាមួយរូបភាពស្អាតៗទាក់ភ្នែក គួរឲ្យចាប់អារម្មណ៍។ កម្មវិធីនេះត្រូវបានរក្សាសិទ្ធិដោយក្រុមហ៊ុន BM Solution ។
ដើម្បីចូលរួមចំណែកធ្វើឲ្យអក្សរខ្មែរនៅលើប្រព័ន្ធឌីជីថលកាន់តែសំបូរបែប និងដើម្បីបម្រើទៅតាមតម្រូវការមួយចំនួនដូចជាការរចនារូបភាព សៀវភៅ … ខ្ញុំបានឆ្លៀតពេលមួយចំនួនដើម្បីធ្វើពុម្ពអក្សរតាមតែលទ្ធភាពអាចធ្វើទៅបាន។ ថ្ងៃនេះខ្ញុំបានកែសម្រួលនិងធ្វើរួចនូវពុម្ពអក្សរចំនួនបីមានដូចជា៖ **ចំណាំ៖ ដើម្បីទាញយកពុម្ពអក្សរ សូមចុចលើរូបភាពចូលទៅទំព័រទាញយក បន្ទាប់មកចុចលើពាក្យ File -> Download ១. ពុម្ពអក្សរ «បឹង» , កំណែ ១.២ បានកែសម្រួលតួអក្សរ៖ ឆ, រ, អ ឲ្យត្រង់ ទាញបាត ្រ ្យ ្ស ឲ្យវែង បន្ថែមគម្លាតពីអក្សរមួយទៅអក្សរមួយ ឲ្យធំជាងមុនបន្តិច ២. ពុម្ពអក្សរ «កន្ទុំរុយ» , កំណែ ១.១ ពុម្ពអក្សរនេះត្រូវបានបង្កើតឡើងជាបីទម្រង់៖ ស្ដើង ធម្មតា និងក្រាស់។ ៣. ពុម្ពអក្សរ «ត្លុក» , កំណែ ១.១ ពុម្ពអក្សរខ្ញុំបានធ្វើវាឡើងជាលក្ខណៈក្រមិចក្រមើម ប្រើសម្រាប់រចនាលើរូបនានា ហើយក៏ល្អសម្រាប់ប្រើនៅក្នុងសៀវភៅកុមារ។
ថ្ងៃនេះខ្ញុំសុំនាំមកជូននូវពុម្ពអក្សរមួយមានឈ្មោះថា «ជ្រុងធំ» ដែលត្រូវបានធ្វើឡើងផ្អែកលើពុម្ពអក្សរ «គូលែន» ដូច្នេះហើយផ្នែកមួយចំនួននៃអក្សរនេះមានទ្រង់ទ្រាយដូចទៅនឹងអក្សរ «គូលែន» តែអក្សរមួយនេះជាលក្ខណៈជ្រុងៗវិញ ផ្ទុយពីអក្សរ «គូលែន» មានជ្រុងខ្លះ កោងខ្លះ។ ទាញយក
CSS3Ps គឺជាកម្មវិធីបន្ថែមមួយសម្រាប់ប្រើនៅក្នុងកម្មវិធី Photoshop (ចាប់ពីជំនាន់ CS3 ដល់ CS6) ដែលមានតួនាទីសម្រាប់បំប្លែងវត្ថុ (ស្រទាប់ ឬ layer) ពីក្នុងកម្មវិធី Photoshop ទៅជាកូដ CSS3 ។ កម្មវិធីនេះអាចប្រព្រឹត្តិដំណើរការទៅបានដោយត្រូវភ្ជាប់ជាមួយនឹងអ៊ីនធឺណិត ព្រោះដំណើរការបំប្លែងត្រូវធ្វើនៅក្នុងបណ្ដាញ (cloud) ផ្ទាល់។ ដើម្បីទាញយកកម្មវិធីនេះ សូមចូលទៅកាន់៖ http://css3ps.com/Download/ បន្ទាប់ពីដំឡើងកម្មវិធីបន្ថែមនេះរួចហើយ សូមបើកកម្មវិធី Photoshop រួចចុចលើ Window -> Extensions -> CSS3Ps សូមរើសយកស្រទាប់មួយឬច្រើនក្នុង Photoshop បន្ទាប់មកចុចលើ CSS3Ps លទ្ធផលដែលទទួលបាន ខាងក្រោមនេះគឺជាចំណុចដែល CSS3Ps ស្គាល់ឬអាចបំប្លែងបាន វីដេអូបន្ថែម
ទាញយក នេះជាអត្ថបទបទបង្ហាញមួយដែលខ្ញុំធ្លាប់លើកយកទៅបង្ហាញនៅក្នុងកម្មវិធីព្រឹត្តិការណ៍បើកទូលាយ (រៀបចំដោយក្រុម ចែកគ្នានិយាយអាយធី) លើកទី១ ស្ថិតនៅសាកលវិទ្យាល័យហ្សាម៉ាន់។ វាពុំមានអ្វីលម្អិតនោះឡើយ ព្រោះខ្ញុំរៀបចំវាជាចំណុចខ្លីៗ។ កាលនោះក៏ពុំបានថតជាសំឡេងឬវីដេអូអ្វីទុកដែរ ព្រោះពុំបានរៀបចំ។ ខ្ញុំចង់ចំណាយពេលដើម្បីធ្វើអ្វីជាច្រើន ក៏ប៉ុន្តែដោយសារពេលវេលាមិនសូវមាន ដូច្នេះជាផលលំបាកសម្រាប់ខ្ញុំ។ ប្រសិនបើមានចម្ងល់អ្វីអំពីការបង្កើតពុម្ពអក្សរយូនីកូដខ្មែរ អាចដាក់មតិនៅក្រោមអត្ថបទនេះ ខ្ញុំនឹងព្យាយាមឆ្លើយតបតាមតែអាចធ្វើទៅបាន។ 🙂
នៅក្នុងព្រឹត្តិការណ៍ Google I/O ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន Google តែងតែផ្សព្វផ្សាយនិងបង្ហាញពីអ្វីដែលថ្មីៗទាក់ទងទៅនឹងផលិតផលរបស់ខ្លួនដែលកំពុងអភិវឌ្ឍ។ នៅក្នុងឆ្នាំនេះផងដែរ ផែនទី Google ត្រូវបានដាក់ប្រកាសជាផ្លូវការអំពីការរចនាទ្រង់ទ្រាយថ្មី និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដែលពិតជាប្លែកនិងមានភាពប្រសើរជាងមុនទៅទៀត។ ការរចនាទ្រង់ទ្រាយថ្មី ផ្ដល់នូវភាពទាក់ទាញជាងមុន ព្រមទាំងការបង្ហាញលទ្ធផលកាន់តែល្អជាងមុន ហើយការស្វែងរកក៏កាន់តែងាយស្រួលជាងមុនថែមទៀត ម្យ៉ាងវិញទៀតនោះ ផែនទីមានទំហំពេញអេក្រង់កុំព្យូទ័រ។ កាតព័ត៌មាន (Info Card) នៅពេលដែលអ្នកចុចលើចំណុចទីកន្លែងណាមួយ នោះកាតព័ត៌មានដែលបង្ហាញលម្អិតអំពីទីកន្លែងនោះនឹងលេចឡើងនៅពីក្រោមប្រអប់ស្វែងរក។ លក្ខណៈថ្មីៗដទៃទៀត នៅពេលដែលអ្នកចុចទីតាំងណាមួយនៅលើផែនទី នោះកាតព័ត៌មាននឹងបង្ហាញនៅខាងក្រោមប្រអប់ស្វែងរក ដែលក្នុងនោះមានបង្ហាញឈ្មោះទីតាំងកន្លែងនោះ, ភ្ជាប់ទិសដៅ ឬក៏ចូលទៅកាន់ Street View ។ Earth View ជាលក្ខណៈពិសេសថ្មីមួយបន្ថែមទៀត ដែលត្រូវបានអភិវឌ្ឍកាន់តែប្រសើរនៅក្នុងផែនទី Google ។ Earth View គឺជាការបង្ហាញដោយប្រើប្រាស់បច្ចេកវិទ្យា 3D ដូច្នេះរូបភាពទាំងឡាយក្នុងនោះនឹងត្រូវបានបង្ហាញលម្អិតល្អ។ តើអ្នកចង់ប្រើផែនទី Google ថ្មីនេះដែរឬទេ? សូមចូលទៅកាន់ http://maps.google.com/help/maps/helloworld/desktop/preview/ ដើម្បីដាក់សំណើទៅកាន់ Google ។ វីដេអូព័ត៌មានអំពីផែនទី Google ថ្មី [youtube […]
នេះគឺជាពុម្ពអក្សរខ្មែរថ្មីមួយដែលខ្ញុំទើបនឹងធ្វើរួចក្នុងពេលថ្មីៗនេះ។ ពុម្ពអក្សរនេះជាប្រភេទយូនីកូដ ដែលមានឈ្មោះថា «បឹង» ហើយមានបញ្ចូលអក្សរអង់គ្លេសជាស្រេច។ អក្សរអង់គ្លេសដែលមានក្នុងពុម្ពអក្សរនេះមានឈ្មោះថា Didact Gothic រចនាដោយលោក Daniel Johnson ដែលមានដាក់ឲ្យប្រើនៅក្នុង Google Fonts ក្រោមអាជ្ញាបណ្ណ OFL (Open Font License) ។ ***បានធ្វើកំណែប្រែ៖ សូមចូលអាននៅទីនេះ! ប្រសិនបើអ្នកបានប្រើទៅ ហើយជួបប្រទះនឹងបញ្ហាណាមួយ សូមមេត្តារាយការណ៍មកកាន់ខ្ញុំវិញ។ អរគុណ! ពុម្ពអក្សរខ្មែរ «បឹង» ស្ថិតនៅក្រោមអាជ្ញាបណ្ណ OFL
ប្រហែលជាអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថា Ubuntu តែងតែអភិវឌ្ឍជំនាន់ថ្មីៗនៃប្រព័ន្ធប្រត្តិការរបស់ខ្លួននិងចេញឲ្យប្រើជាផ្លូវការក្នុងមួយឆ្នាំ២ដង គឺនៅខែមេសា និងខែតុលា។ កាលពីសប្ដាហ៍មុននេះ Ubuntu បានដាក់ចេញជំនាន់ថ្មីរបស់ខ្លួនគឺ 13.04 ដែលភ្ជាប់មកជាមួយមុខងារថ្មីៗនិងការកែសម្រួលមួយចំនួនធំទៀត។ បម្លាស់ប្ដូរនៅក្នុងជំនាន់ 13.04 ៖ Unity Desktop លឿនជាងមុន ផ្ទាំង Social Lens ថ្មី ម៉ឺនុយ Sync ថ្មី បានបន្ទាន់សម័យលើកម្មវិធីដែលភ្ជាប់មកជាមួយ (LibreOffice, កម្មវិធីគ្រប់គ្រងឯកសារ …) Linux Kernel 3.8.8 [OMG! Ubuntu] ប្រសិនបើអ្នកចុចទស្សនាវីដេអូខាងក្រោមនេះ អ្នកនឹងបានឃើញអំពីការផ្លាស់ប្ដូរផ្សេងៗទៀត ដែលត្រូវបានដាក់បញ្ចូលនៅក្នុង Ubuntu 13.04 ដែលទើបតែចេញនាពេលថ្មីៗនេះ។ [youtube http://www.youtube.com/watch?v=fH2VHiIW_dE&w=600 ] ប្រសិនបើអ្នកបានដំណើរ Ubuntu 13.04 រួចរាល់ហើយ សូមចំណាយពេលអានអត្ថបទមួយនេះដែរ ដើម្បីទទួលបានការណែនាំខ្លះៗក្នុងការរៀបចំ Ubuntu 13.04 ក្រោយពេលដំឡើងរួច។ [ចុចទីនេះ]
ដោយសារតែ Google ទើបចេញកំណែ Alpha ដូច្នេះកំហុសនៅមានច្រើន។ ការបកប្រែស្វ័យប្រវត្តិវាមិនអាចត្រឹមត្រូវទាំងស្រុងនោះឡើយ មិនថានៅភាសាណាក៏គង់តែមានកំហុស។ ដូច្នេះសូមមេត្តាកុំបណ្ដុះបង្អាប់ ឬតិះដៀលរិះគន់លក្ខណៈអវិជ្ជមានឡើយ សូមមេត្តាប្រើវិធីពីរដែលមានដូចខាងក្រោម ដើម្បីជួយសម្រួលឲ្យ Google Translate អាចធ្វើឲ្យការបកប្រែកាន់តែមានភាពល្អប្រសើរឡើងវិញ។ ១. ការបកប្រែបន្ថែម (Alternative Translations)៖ Google Translate នឹងធ្វើការសិក្សាស្វែងយល់អំពីការបកប្រែរបស់យើងដែលបានធ្វើក្រៅបន្ថែមនេះ ដើម្បីអភិវឌ្ឍការបកប្រែពាក្យ ឃ្លា អត្ថបទបានល្អជាងមុន។ ២. ការវាយតម្លៃ៖ http://ow.ly/i/1Vn1r (ដោយ៖ ពពក) ដូច្នេះខ្ញុំសង្ឃឹមថាយើងនឹងចូលរួមទាំងអស់គ្នាដើម្បីឲ្យការបកប្រែកាន់តែប្រសើរឡើងសម្រាប់ពេលអនាគតនេះ។ 🙂
ព័ត៌មានចេញកាលពីខែមុននៅតាមបណ្ដាសារព័ត៌មាននានាបានបញ្ជាក់ថា ភាសាខ្មែរនឹងមានក្នុងកម្មវិធីបកប្រែ Google Translate នៅក្នុងឆ្នាំនេះ។ ព័ត៌មានមួយនេះធ្វើឲ្យខ្ញុំមិនអស់ចិត្តសោះ នៅតែចង់ដឹងចង់ឃើញពីដំណើរការធ្វើនិងការចេញផ្សាយ។ តែនៅពេលនេះការរង់ចាំរបស់យើងទាំងអស់គ្នាបានចេញជាលទ្ធផលហើយ គឺនៅពេលនេះ Google Translate បានបញ្ចូលភាសាខ្មែរទៅក្នុងកម្មវិធីរបស់គេហើយ ក៏ប៉ុន្តែស្ថិតនៅក្នុងកំណែ Alpha ដំបូងប៉ុណ្ណោះ គឺការបកប្រែមិនទាន់ត្រឹមត្រូវច្រើនឡើយ ក៏ប៉ុន្តែយើងក៏អាចចូលរួមឲ្យការបកប្រែនេះល្អថែមទៀតដែរ ដោយធ្វើការវាយតម្លៃទៅលើការបកប្រែនិមួយៗ។ វាពិតជាមានមោទនភាពណាស់សម្រាប់ភាសាជាតិរបស់យើង ដែលនៅពេលនេះកំពុងបង្ហាញមុខជាអន្តរជាតិ។ គ្រាន់តែខ្ញុំដឹងពីដំណឹងនេះភ្លាម ខ្ញុំសែនសប្បាយចិត្តណាស់ ព្រោះខ្ញុំក៏ដូចអ្នកទាំងអស់គ្នាបានរង់ចាំអស់រយៈពេលយូរឆ្នាំមកហើយ។ ព័ត៌មានបន្ថែម៖ –-ប្លក់ផ្លូវការរបស់ Google Translate ៖ ហេតុផលពីរដែលលំបាកនៅក្នុងដំណើរការបកប្រែភាសាខ្មែរគឺ ភាសាខ្មែរនៅលើអ៊ីនធឺណិតនៅមានតិច (ដូច្នេះយើងគួរនាំគ្នាសរសេរភាសាខ្មែរឲ្យច្រើន) ការសរសេរពាក្យជាទូទៅមិនត្រូវបានប្រើដកឃ្លា (ព្រោះភាសាខ្មែរយើងសរសេរជាប់ៗគ្នា មិនមែនដកឃ្លាគ្រប់ពាក្យដូចអង់គ្លេសនោះឡើយ) Google នឹងព្យាយាមធ្វើឲ្យភាសាខ្មែរកាន់តែប្រសើរឡើងនៅពេលខាងមុខ។ ម្យ៉ាងវិញទៀតក្បួនដោះស្រាយ (បកប្រែពាក្យ វេយ្យាករណ៍ ការរៀបចំពាក្យ) នឹងមានភាពប្រសើរនៅពេលដែល Google រកឃើញការបកប្រែនិងសិក្សាអំពីការបកប្រែបន្ថែម (alternative translations) របស់អ្នក។