បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • កម្មវិធី Facebook Messenger សម្រាប់ Windows

    កម្មវិធី Facebook Messenger ត្រូវ​បានចេញ​ឲ្យ​ប្រើ​ប្រាស់​រួច​ទៅ​ហើយ នៅ​លើ​ទូរស័ព្ទ iOS និង Android ។ ហើយ​នៅ​ពេល​នេះ​អ្នក​ក៏​អាច​ប្រើ​វា​បាន​នៅ​លើ ប្រព័ន្ធ​ប្រតិបត្តិការ Windows ដែរ។ កម្មវិធី​នេះ​មិន​មែន​មាន​មុខ​ងារ​ត្រឹម​តែ​ផ្ដល់​ការ​ជជែក​កម្សាន្ត​ជាមួយ​មិត្តភក្ដី ដោយ​មិន​បើក​គេហទំព័រ Facebook ឡើយ​នោះ​ទេ អ្នក​ក៏​អាច​ទទួល​បាន​ដំណឹង​ភ្លាមៗ​ពី​មិត្ត​របស់​អ្នក រួមមាន​សកម្មភាព​ផ្សេងៗ ដូច​ជា​ការ​ផ្សាយ​រូប​ភាព​ថ្មី, ការ​ប្រកាស​អ្វី​មួយ​ថ្មីៗ​ជា​ដើម។ អ្នក​អាច​ទាញ​យក​កម្មវិធី Facebook Messenger បាន​នៅ​ទីនេះ។ ម្យ៉ាង​ទៀត នៅ​ពេល​ដែល​មាន​ការ​ធ្វើ​បច្ចុប្បន្នកម្ម​ថ្មីៗ វា​នឹង​ធ្វើបច្ចុប្បន្នកម្ម​ឲ្យ​យើង​ដោយ​ស្វ័យ​ប្រវត្តិ​តែ​ម្ដង។ (សម្រាប់​ព័ត៌មាន​បន្ថែម សូម​អាន​ទីនេះ)


  • សួស្ដី​ប្រិយ​មិត្ត​គេហទំព័រ IT4Ug.net ។ តើ​សុខ​សប្បាយ​ដែរ​ឬទេ? គេហទំព័រ​នេះ​មិន​សូវ​មាន​ការ​ផ្សាយ​អត្ថបទ​ញឹក​ញាប់​ដូច​មុន​ទេ តាម​តែ​អ្នក​ដឹង​រួច​មក​ហើយ ក៏​ព្រោះ​តែ​យើង​ខ្ញុំ​រវល់​ជាមួយ​កិច្ច​ការ​ផ្ទាល់​ខ្លួន និង​កិច្ច​ការ​សិក្សា​ផង​ដែរ។ ដូច្នេះ​នៅ​ថ្ងៃ​នេះ ខ្ញុំ​មាន​អត្ថបទ​មួយ ជូន​ដល់​អ្នក​ទាំង​អស់​គ្នា ដែល​មាន​បំណង​ចង់​រៀន​បង្កើត​គេហទំព័រ។ អត្ថបទ​នេះ ខ្ញុំ​សរសេរ​ឡើង​តាម​គំនិត និង​បទពិសោធន៍​ដែល​ខ្ញុំ​ធ្លាប់​ឆ្លង​កាត់​រួច​មក​ហើយ ដូច្នេះ​ប្រសិន​បើ​មាន​ចំណុច​ខ្វះខាត​ត្រង់​ណា សូម​មេត្តា​អភ័យទោស និង​ជួយ​កែ​តម្រូវ​ផង។ ជា​ទូទៅ​ហើយ អ្នក​ប្រើ​អ៊ីនធឺណិត​ទាំង​អស់​សុទ្ធ​សឹង​តែ​បាន​ស្គាល់​ថា អ្វី​ទៅ​គឺ​ជា​គេហទំព័រ។ គេហទំព័រ ប្រៀប​បាន​ទៅ​នឹង​ផ្ទះ, ការិយាល័យ​ព័ត៌មាន, ទី​ផ្សារ, ក្រុម​ហ៊ុន ។ល។ រី​ឯ​ការ​បង្កើត​គេហទំព័រ​នេះ​ទៀត​សោត ត្រូវ​បាន​ស្ថាបនិក​ជ្រើស​រើស​មធ្យោបាយ​ស្ថាបនា​តាម​តែ​ពួក​គេ​ចង់​បាន ដូច​ជា​ការ​ប្រើ​ប្រាស់ ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​អត្ថបទ (CMS) , ការ​សរសេរ​កូដ​ផ្ដើម​ពី​បន្ទាត់​ទី១ ហើយ​ពេល​ខ្លះ​ក៏​មាន​ការ​បង្កើត​ដោយ​ប្រើ​ប្រាស់​ត្រឹម​តែ​រូប​ភាព​ដែរ។ ក៏​ប៉ុន្តែ​ដើម្បី​ចូល​ទៅ​ដល់​ការ​បង្កើត​គេហទំព័រ​មួយ​បាន​យ៉ាង​ល្អ យើង​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​សិក្សា​តាម​ដំណាក់​កាល។ អត្ថបទ​នេះ​នឹង​បង្ហាញ​អ្នក​តាំង​ពី​ចំណុច​ដំបូង រហូត​ដល់​ចំណុច​កម្រិត​ខ្ពស់។ ដូច្នេះ​តើ​ចំណុច​ដំបូង​បំផុត…



  • បន្ថែម​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ​ខ្មែរ នៅ​ក្នុងកម្មវិធី LibreOffice

    LibreOffice បាន​ផ្ដល់​មុខ​ងារ​មួយ​សម្រាប់​បន្ថែម​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ សម្រាប់​ភាសា​និមួយៗ។ ក្នុង​នោះ​ក៏​មាន​សម្រាប់​ភាសា​ខ្មែរ​ដែរ ដែល​ត្រូវ​បាន​បង្កើត​ដោយ សមាគម​សៀវភៅ​​ឈាន​មុខ​នៅ​កម្ពុជា និង​មួយ​ទៀត​ត្រូវ​បាន​បង្កើត​ដោយ​លោក ទឹម បឿន។ ដើម្បី​ធ្វើ​ការ​បន្ថែម​វនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​នេះ សូម​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម។ ១. ទាញ​យក​វចនានុក្រម​ពិនិត្យ​អក្ខរាវិរុទ្ធ​ពាក្យ​ខ្មែរ ពី​ទីនេះ (ដោយ SBBIC) និង ពី​ទីនេះ (ដោយ​លោក ទឹម បឿន)។ បន្ទាប់​ពី​ទាញ​យក​ហើយ សូម​បន្ថែម​ប្រភេទ​ឯកសារ .oxt ពី​ក្រោយ​ឈ្មោះ​ឯកសារ។ ២. សូម​បើក​កម្មវិធី LibrOffice ផ្នែក​មួយ​ណា​ក៏​បាន (ដូច​ជា Writer ឬ​ក៏ Calc ឬ​ក៏ Impress) ៣. ចុច​លើ Tools -> Extension Manager… ៤. ចុច​លើ​ប៊ូតុង…


  • ស្ដាប់​វិទ្យុ​លើ​អ៊ីនធឺណិត​នៅលើ Ubuntu

    Radio Tray  ជា​កម្មវិធី​កូដ​ចំហរបស់ Ubuntu Linux ដែល​អាចស្ដាប់​វិទ្យុ​តាមអ៊ីនធឺណិតបាន​។ ខាង​ក្រោមនេះ​ជារូប​ខ្លះរបស់កម្មវិធី​ Radio Tray ៖  វា​និង​បោះ​សារឬការ​បង្ហាញ​នៅពេល​វា​ចាប់​បានប៉ុស្តិ៍​វិទ្យុណាមួយ អ្នកអាច​បន្ថែមប៉ុស្តិ៍ថ្មីៗទៀត​នៅក្នុង​បញ្ជី​ស្ថានីយប៉ុស្តិ៍ អ្នក​អាចបន្ថែមប៉ុស្តិ៍ដោយ​គ្រាន់តែចុចលើ  Add  បន្ទប់​មកដាក់ឈ្មោះប៉ុស្តិ៍វិទ្យុនេះ ហើយ​ចម្លង URL ដាក់​ក្នុង​ប្រអប់ URL  ហើយចុច​លើក្រុម​នៃ​ប្រភេទ​ស្ដានីយ​វិទ្យុហើយ​ចុច Save អ្នក​អាចទាញ​យក​កម្មវិធី​ចុច ទីនេះ  [ប្រភព៖addictivetips]


  • ភាសា​ខ្មែរ សម្រាប់​បណ្ដាញ​សង្គម Facebook ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ តែ​ស្ថិត​ក្នុង​ការ​សាក​ល្បង

    ប្រហែល​ជា​បី​ទៅ​បួន​ថ្ងៃ​មុន​នេះ ក្រុម​អភិបាល​ភាសា​សម្រាប់ Facebook បាន​សម្រេច​ចេញ​ផ្សាយ ភាសា​ខ្មែរ សម្រាប់​គេហទំព័រ Facebook រួច​មក​ហើយ។ នេះ​ជា​សមិទ្ធិផល​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូលរួម​បក​ប្រែ​ទាំង​អស់ ដែល​បាន​ខិត​ខំ​អស់​រយៈ​ពេល​ជាយូរ​មក​ហើយ ហើយ​នៅ​ពេល​នេះ​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ តែ​ស្ថិត​ក្រោម​ការ​សាក​ល្បង។ ការ​បក​ប្រែ​បណ្ដាញ​សង្គម Facebook ទៅ​ជា​ភាសា​ខ្មែរ ត្រូវ​បាន​ចូលរួម​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ទាំង​ឡាយ។ ក៏​ប៉ុន្តែ​មក​ដល់​ពេល​នេះ នៅ​មាន​បញ្ហា​នៃ​ការ​បក​ប្រែ​កើត​ឡើង​ដោយ​មិន​អាច​ចៀស​ផុត​បាន ដូច​ជា​ការ​បក​ប្រែ​ពាក្យ​ខុស, ការ​ប្រើ​ពាក្យ​ហៅ​មិន​ត្រឹម​ត្រូវ និង​ការ​កំណត់​ការ​បក​ប្រែ​ពាក្យ​បច្ចេកទេស​មួយ​ចំនួន មិន​មាន​ភាព​ច្បាស់​លាស់។ ប៉ុន្តែ​បញ្ហា​ទាំង​នេះ​នឹង​ត្រូវ​បាន​ដោះ​ស្រាយ លុះ​ត្រា​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ នាំ​គ្នា​ជួយ​បក​ប្រែ និង​កែ​សម្រួល។ ដូច្នេះ​សរុប​មក នេះ​ជា​មោទនភាព​មួយ​របស់​អ្នក​ប្រើ​ប្រាស់ Facebook ដែល​ជា​ជនជាតិ​ខ្មែរ និង​ជា​មោទនភាព​សម្រាប់​អ្នក​ប្រឹង​ប្រែង​បក​ប្រែ​ជា​យូរ​មក​ហើយ។ សូម​ចូលរួម​ប្រើ​ប្រាស់​ទាំង​អស់​គ្នា ដើម្បី​លើក​តម្កើង​ភាសា​ខ្មែរ ឲ្យ​មាន​គុណភាព និង​ទូលំទូលាយ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា។ ប្រសិន​បើ​អ្នក​ចង់​ចូលរួម​បក​ប្រែ ឬ កែ​សម្រួល​ពាក្យ​ខុស​ផ្សេងៗ សូម​ចូលទៅ​កាន់៖ http://facebook.com/translations…


  • បិទ​បាំង News Ticker របស់ Facebook (នៅ​ក្នុង Chrome)

    News Ticker គឺ​ជា​ផ្ទាំង​ផ្ដល់​ព័ត៌មាន​រហ័ស​អំពី​សកម្មភាព​មិត្ត​ភក្តិ​របស់​អ្នក​នៅ​ក្នុង​បណ្ដាញ​សង្គម Facebook ។ តែ​សម្រាប់​អ្នក​មិន​ចូល​ចិត្ត​ផ្ទាំង​មួយ​នេះ វា​នឹង​បង្ក​ភាព​រំខាន​ដល់​ពួក​គេ។ ដូច្នេះ​ដើម្បី​បិទ​បាំង​ផ្ទាំង​ព័ត៌មាន​មួយ​នេះ នៅ​ក្នុង​កម្មវិធី Google Chrome អ្នក​អាច​ដំឡើង​កម្មវិធី​មួយ​ដែល​មានឈ្មោះ​ថា៖ Facebook News Ticker Remover ។ សូម​មើល​រូប​ខាង​ក្រោម នៅ​ពេល​ដែល​បាន​ដំឡើង​កម្មវិធី​បន្ថែម​នោះ​ទៅ​ក្នុង Google Chrome រួច។ ទាញ​យក​កម្មវិធី Facebook News Ticker Remover [រូប​ថត៖ TipsoTricks]


  • បើក​ដំណើរ​ការ Screen Saver នៅ​ក្នុង Ubuntu 11.10

    Ubuntu 11.10 មិន​បាន​ដាក់​បញ្ចូល Screen Saver មក​ជាមួយ​ទេ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​កុំព្យូទ័រ​អ្នក​មិន​មាន​សកម្មភាព វា​នឹង​បង្ហាញ​ត្រឹម​តែ​ផ្ទាំង​ខ្មៅ​ប៉ុណ្ណោះ (របស់ GNOME 3)។ ដូច្នេះ​ដើម្បី​ឲ្យ​មាន Screen Saver នៅ​ក្នុង Ubuntu 11.10 អ្នក​ចាំ​បាច់​ត្រូវ​ដំឡើង​កម្មវិធី XScreenSaver ។ សូម​អនុវត្ត​តាម​ការ​ណែនាំ​ខាង​ក្រោម៖ ១. លុប​ផ្ទាំង​ខ្មៅ (របស់ GNOME 3) ជា​មុន​សិន៖ sudo apt-get remove gnome-screensaver ២. ដំឡើង​កម្មវិធី XScreenSaver និង​ផ្នែក​បន្ថែម៖ sudo apt-get install xscreensaver xscreensaver-gl-extra…



  • តើ​អ្នក​ឧស្សាហ៍​ប្រើ​ទូរស័ព្ទ (Android) នៅ​ពេល​យប់ៗ​បិទ​ភ្លើង​ដែរ​ឬទេ? ពេល​អ្នក​ប្រឹង​សម្លឹង​មើល អ្នក​នឹង​មាន​អារម្មណ៍​ថា​ឈឺ​ភ្នែក និង​ចាំង​ភ្នែក​ណាស់។ ដូច្នេះ​ដើម្បី​បង្កា​រ​សភាព​ទាំង​នោះ អ្នក​អាច​ដំឡើង​កម្មវិធី Screen Filter ប្រើ​បាន។ កម្មវិធី​នេះ​មាន​លក្ខណៈ​ពិសេស​ដូច​ជា៖ បន្ថយ​ពន្លឺ​អេក្រង់​ទូរស័ព្ទ ជួយ​សន្សំ​សំចៃ​ថ្ម បញ្ជាក់​សួរ នៅ​ពេល​កំណត់​ពន្លឺ​ទាប​មែន​ទែន កំណត់ Widget នៃ​កម្មវិធី​នេះ​នៅ​លើ​អេក្រង់​ខាង​មុខ (desktop) ជាមួយ​នឹង​ចំនួន​ភាគ​រយ​នៃ​ពន្លឺ​អេក្រង់ ដើម្បី​ចុច​បិទ​បើក​កម្មវិធី​នេះ​មិន​ពិបាក​ទេ គ្រាន់​តែ​ទាញ​រូប​តំណាង​កម្មវិធី មក​ដាក់​នៅ​លើ​អេក្រង់​ខាង​មុខ (desktop) បន្ទាប់​មក​ចុច​លើក​ទី១ គឺ​បើក ហើយ​ចុច​លើក​ទី២ គឺ​បិទ។ តើ​អ្នក​ពេញ​ចិត្ត​នឹង​កម្មវិធី​នេះ​ដែរ​ឬទេ? បើ​ពេញ​ចិត្ត​សូម​ចុច​លើ​តំណ​ខាង​ក្រោម​ដើម្បី​ចូល​ទៅ​ទាញ​យក​កម្មវិធី​នេះ។ 🙂 ទាញ​យក​កម្មវិធី Screen Filter


  • គន្លឹះ​ធ្វើ​ឲ្យ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ Kh ដើរ​បាន​ល្អ​នៅ​លើ​កំណែ CS5 នៃ Photoshop, Illustrator និង InDesign

    ពុម្ពអក្សរ យូនីកូដ​ខ្មែរ ជា​ប្រភេទ​ពុម្ពអក្សរ​ Open Type ដែល​អាច​ដើរ​បាន​ក្នុង​កម្មវិធី​រចនា​មួយចំនួន​ដែល​​ស្គាល់​ប្រភេទ​អក្សរ Open Type ដូច​ជា Photoshop, Illustrator និង InDesign ជាដើម។ ម្យ៉ាង​វិញ​ទៀត​កម្មវិធី​ទាំង​បី​នេះ Photoshop, Illustrator និង InDesign ក្នុង​កំណែ CS5នេះ មាន​បញ្ហា​ជាមួយ​ដំណើរ​ការ​អក្សរ​យូនីកូដ​ខ្មែរ គ្រួសារ Kh។ ដូច្នេះ​ដើម្បី​ដោះ​ស្រាយ​នោះ សូមអនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាង​ក្រោម​នេះ។


  • កម្មវិធី Android៖ រៀន​បត់​យន្តហោះ​ក្រដាស

    កម្មវិធី​នេះ​នឹង​បង្រៀន​អ្នក​ឲ្យ​ចេះ​អំពី​របៀប​បត់​យន្តហោះ​ក្រដាស ជាមួយនឹង​នឹង​ចលនា 3D ដែលអ្នក​ងាយ​ស្រួល​ក្នុង​ការ​រៀន​តាម បាន​ភ្លាមៗតាម​រយៈ​ទូរស័ព្ទ Android របស់​អ្នក។ នៅ​ក្នុង​នោះ​មាន​ប្រភេទ​យន្តហោះ​មួយ​ចំនួន​ដូច​ជា យន្តហោះ​ចម្បាំង​ជាដើម។ តើ​អ្នក​ចូល​ចិត្ត​បត់​យន្តហោះក្រដាស​ដែរ​ឬទេ? បើ​ចូល​ចិត្ត កុំ​ភ្លេច​ទាញ​យក​កម្មវិធី​នេះ​ទៅ​បញ្ចូល​ក្នុង​ទូរស័ព្ទ Android របស់អ្នក។ 🙂 ទាញ​យក​កម្មវិធី How to make Paper Airplane


  • កន្លង​មក​​អ្នកបានអាន​របៀប​ក្នុងការធ្វើ​អោយ Boot Window ឬក៏​ Linux តាម Flash បានពីរ​បីរបៀបដែរ តែលើក​នេះខ្ញុំ​មិនបង្ហាញ អំពីកម្មវីធី ២០​ផ្សេងគ្នា​ដើម្បី អោយ Windows ឬ Linux ដំណើរការតាម Flash ៖ 1. WinToFlash : នេះជាកម្មវីធី​ងាយស្រួលមួយសម្រាប់ធ្វើអោយ Windows boot តាម Flash បាន។ នេះជាកម្មវិធី​ងាយ​មួយ​សម្រាប់​ការដំឡើង នេះជាកម្មវិធី​អាច​ធ្វើអោយ  windows xp/2003 , winPE XP/2003 , Windows vista/Server 2008/7/8 អាច Boot តាម USB Flash បាន។…


  • នៅ​ពេល​ថ្មីៗ​នេះ មាន​គេហទំព័រ​មួយ​ដែល​បាន​បង្កើត​ឡើង​ដោយ​កូន​ខ្មែរ ដែល​ផ្ដល់​មេរៀន​ល្អៗ​អំពី​ការ​បង្កើត​គេហទំព័រ​ជាមួយ​នឹង WordPress (ប្លក់), HTML, CSS និង PHP។ គេហទំព័រ​នេះ​មាន​ឈ្មោះ​ថា អាយធី​កូន​ខ្មែរ ដែលមាន​អាសយដ្ឋាន http://itkonkhmer.com/ ។ ក្នុង​មេរៀន​និមួយៗ ត្រូវ​បាន​ចែក​ជា​មេរៀន​ដាច់ៗ​ពី​គ្នា នាំ​ឲ្យ​អ្នក​អាន​ងាយ​ស្រួល​ក្នុង​ការ​សិក្សា។ ម្យ៉ាង​វិញ​ទៀត​បើ​អ្នក​ធ្លាប់​រៀន​ពីមុន​មក​ហើយ តែ​ភ្លេច​ត្រង់​ណា​នោះ ក៏​ងាយស្រួល​ក្នុង​ការ​រំឭក​ឡើង​វិញ​ដែរ ព្រោះ​មាន​ការ​បែង​ចែក​ជា​ផ្នែក​មេរៀន​បាន​ល្អ។ តើ​អ្នក​ចូល​ចិត្ត​មុខ​វិជ្ជា​មួយ​ណា? សូម​ចុច​តំណ​និមួយៗ​ខាង​ក្រោម​ដើម្បី​ចូល​អាន​មេរៀន​ទាំង​នោះ៖ HTML CSS PHP WordPress ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រុម​ការ​ងារ អាយធី​កូន​ខ្មែរ ដែល​បាន​ខិត​ខំ​ចង​ក្រង​ជា​មេរៀន​ទាំង​នេះ​ឡើង​ដើម្បី​បំពេញ​តម្រូវ​ការ​ដល់​អ្នក​សិក្សា​ទាំង​ឡាយ ក្នុង​ការ​សិក្សា​ស្វែង​យល់​អំពី​បច្ចេកវិទ្យា​ទាំង​នោះ​ជា​ភាសា​ខ្មែរ​តែ​ម្ដង។ ខ្ញុំ​សង្ឃឹម​ថា អាយធីកូនខ្មែរ នឹង​មាន​បន្ថែម​មេរៀន​ដ៏​ល្អៗ​ជា​ច្រើន​ថែម​ទៀត។


  • ​​អ្នកដឹងទេ​ថាអ្នក​ប្រើ​ប្រាស់​កុំព្យូទ័រ​ប៉ុន្មានម៉ោង​ក្នុងមួយថ្ងៃ ? ខាងក្រោមនេះ​ជា​កម្មវិធី​សម្រាប់អោយអ្នក​បានដឹងនៅ​ចំនូន​ម៉ោង​នៃការ​ប្រើ​ប្រាស់ កុំព្យូទ័រអ្នក ។ នេះ​ជាស្ដិតិ មួយសម្រាប់ការតាម​ដាន​ការប្រើប្រាស់កុំព្យូទ័រ អ្នកបានយ៉ាងងាយ៖ ទាញយក ទីនេះ


  • នេះ​គឺ​ជា​លក្ខណៈ​សម្ងាត់​មួយ​របស់ Facebook ដែល​វា​មាន​មុខ​ងារ​សម្រាប់​ដាក់​តំណ (link) ទៅ​លើ​អក្សរ​នៃ​ប្រកាសន៍ (post) ណា​មួយ​របស់​អ្នក ដើម្បី​ភ្ជាប់​ទៅ​កាន់​ទំព័រ (page) និង​ប្រូហ្វាល់​ណាមួយ។ ដើម្បី​ធ្វើ​បែប​នោះ​សូម​អនុវត្ត​ដូច​ខាង​ក្រោម៖ ១. ប្រើ​កូដ​សម្គាល់​បែប​នេះ៖ @@[0:[អត្តលេខID:0:ពាក្យ]] ២. ដើម្បី​យក ID សូម​ធ្វើ​ការ​កត់​សម្គាល់​ដូច​ខាង​ក្រោម៖ – ដាក់​ចង្អុល​លើ​ឈ្មោះ​នរណា​ម្នាក់​អ្នក​នឹង​ទទួល​បាន​អាសយដ្ឋាន​ដូច​បែប​នេះ៖ https://www.facebook.com/profile.php?id=123456789012345 ។ ដូច្នេះ​លេខ 123456789012345 នេះ​ហើយ​ជា​អត្តលេខ។ – បើ​មិន​ឃើញ​ដូច​ចំណុច​ខាង​លើ តែ​ឃើញ​ដូច​បែប​នេះ​វិញ https://www.facebook.com/UserName (ឃើញ​ឈ្មោះ username ដោយ​មិន​ឃើញ​អត្តលេខ​ដូច​ចំណុច​ខាង​លើ, ឧទាហរណ៍៖ facebook.com/sovichet.tep ) អ្នក​ចាំ​បាច់​ត្រូវ​ចូល​ទៅ https://graph.facebook.com/UserName (ជំនួស​ត្រង់ UserName ជាមួយ​នឹង​ឈ្មោះ username ដែល​អ្នក​ឃើញ)…


  • ភូមិ វចនានុក្រម អង់គ្លេស – ខ្មែរ សម្រាប់​ទូរស័ព្ទ Android

    ភូមិ គឺ​ជា​វចនានុក្រម​អេឡិកត្រូនិក​ភាសា អង់គ្លេស – ខ្មែរ ដ៏​ល្អ​មួយ​សម្រាប់​ទូរស័ព្ទ Android របស់​អ្នក។ វចនានុក្រម​នេះ​មាន​ភាព​រហ័ស​រហួន​ក្នុង​ការ​ស្វែង​រក​ពាក្យ, ប្រើ​បាន​ដោយ​ឥត​គិត​ប្រាក់​សម្រាប់​អ្នក​ប្រើ​ប្រាស់ Android គ្រប់ៗ​គ្នា។ កម្មវិធី​នេះ​ស្ថិត​នៅ​ក្នុង​កំណែ ១.០ នៅ​ឡើយ តែ​តាម​រយៈ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​នៅ​ក្នុង​កំណែ ២.០ នឹង​មាន​ដាក់​បញ្ចូល​វចនានុក្រម ខ្មែរ – អង់គ្លេស មួយ​ថែម​ទៀត។ ទាញ​យក​កម្មវិធី​វចនានុក្រម ភូមិ ពី​ផ្សារ​កម្មវិធី កម្មវិធី​វចនានុក្រម​មួយ​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ដោយ៖ GGear Co., LTD.


  • របៀប root, ដំឡើង xRecovery និង ដំឡើង​យូនីកូដ​ខ្មែរ​លើ​ទូរស័ព្ទ X8

    ប្រុង​ប្រយ័ត្ន៖ សូម​ទទួល​ខុស​ត្រូវ និង រ៉ាប់​រង ទៅ​លើ​បញ្ហា​នានា​ដោយ​ខ្លួន​ឯង នៅ​ពេល​កំពុង​ធ្វើ។ ការ Root ទូរស័ព្ទ X8 តម្រូវ​ការ​ក្នុង​ការ​ប្រតិបត្តិ៖ xRecovery 0.1 RootExplorer SuperOneClick ជំហ៊ានទី១គឺ root សិន៖ លា​បញ្ចេញ SuperOneClickv1.6.5-ShortFuse.zip ភ្ជាប់​ទូរស័ព្ទ​ទៅ​កុំព្យូទ័រ ដោយ​មិន​រើស​យក mount (ដោតធម្មតា) បើក USB Debugging mode លើទូស័ព្ទ ដោយចូលទៅ Settings => Application => Development  ហើយ​ធីក USB Debugging បើក Unknown source ដោយចូល​ទៅ setting =>…


  • អ្នក​ប្រហែល​ជា​ធ្លាប់​ស្គាល់​មក​ហើយ​អំពី​ល្បែង​កម្សាន្ត Angry Birds ដែល​ជា​ប្រភេទ​ល្បែង​កម្សាន្ត​មួយ ទទួល​បាន​ប្រជាប្រិយ​ភាព​យ៉ាង​ខ្លាំង។ ល្បែង​កម្សាន្ត​នេះ​មាន​វត្ត​មាន​ទាំង​នៅ​លើ Android, iOS, កុំព្យូទ័រ (Windows) និង​នៅ​លើ Google Chrome (http://chrome.angrybirds.com/)។ ហើយ​ក៏​មាន​ច្រើន​វគ្គ​ដែរ​ដូច​ជា Angry Birds (ធម្មតា), Angry Birds Rio និង Angry Birds។ វគ្គ​ពីរ​ខាង​ដើម​អ្នក​អាច​ទាញ​យក​មក​លេង​បាន​ហើយ​សម្រាប់​កុំព្យូទ័រ​បស់​អ្នក តែ​នៅ​ពេល​ឥឡូវ Angry Birds Seasons ក៏​អ្នក​អាច​ទាញយក​វា​មក​លេង​នៅ​លើកុំព្យូទ័រ​របស់​អ្នក​បាន​ដែរ។ នៅ​ក្នុង Angry Birds Seasons សម្រាប់​កុំព្យូទ័រ​ក៏​មាន​វគ្គ​តូចៗ​សម្រាប់​លេង​ដូច​នៅ​ក្នុង​ទូរស័ព្ទ​ដែរ។ ដូច​ជា​វគ្គ​​រដូវ​កាល​ឆ្នាំ​២០១១ និង វគ្គ​រដូវ​កាល​២០១២។ បើ​អ្នក​ចង់​លេង​នោះ​សូម​ចុច​លើ​តំណ​ដែល​មាន​នៅ​ផ្នែក​ក្រោម​នៃ​អត្ថបទ​នេះ។ តម្រូវ​ការ​អប្បរមា៖…