បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
Android គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទមួយ ដែលកំពុងទទួលបានការនិយមប្រើប្រាស់យ៉ាងច្រើននៅលើពិភពលោក។ មានក្រុមហ៊ុនទូរស័ព្ទជាច្រើនបានជ្រើសរើសយកប្រព័ន្ធប្រតិបត្តិការ Android ធ្វើជាប្រព័ន្ធសម្រាប់ដំណើរការទូរស័ព្ទរបស់ពួកគេ ដូចជា Samsung, LG, Sony Ericsson, Huawei, ZTE ជាដើម។ ប្រព័ន្ធដំណើរការមួយនេះមានកម្មវិធី និងហ្គេមជាច្រើនសម្រាប់ដំឡើងប្រើនៅលើទូរស័ព្ទ ក៏ប៉ុន្តែបើយើងចង់យកមកដំឡើងប្រើនៅលើកុំព្យូទ័រវិញ តើយើងត្រូវធ្វើដូចម្ដេច? មានវិធីមួយចំនួនដូចជាដំឡើងតាម Android SDK, តែវិធីនេះយឺតខ្លាំងណាស់។ ប៉ុន្តែសូមកុំខ្វាយខ្វល់អ្វីទៀត ព្រោះពេលនេះអ្នកអាចដំឡើងប្រើបានហើយជាមួយនឹងកម្មវិធី BlueStacks។ អ្នកអាចដំឡើងបានដោយទាញយកពីស្ថានីយ BlueStacks ផ្ទាល់ ឬក៏ធ្វើការចែករំលែកពីទូរស័ព្ទរបស់អ្នកតាមរយៈ BlueStacks Cloud។ ដូច្នេះទោះបីជាអ្នកមិនមានទូរស័ព្ទ Android ដើម្បីដំឡើងក៏អ្នកមានកម្មវិធី BlueStacks មួយនេះដែរ។ ក្រោយពីពេលអ្នកបានដំឡើងកម្មវិធី BlueStacks រួចហើយនោះ អ្នកនឹងទទួលបាន…
ឆាប់ៗនេះ ទីក្រុងធំទំនើបទាំងឡាយនឹងមានប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែល អាចមើលថែរក្សាការរស់នៅប្រជាជនបានដោយខ្លួនឯង ។ ប្រព័ន្ធប្រតិបត្តិការទីក្រុងដែលមានឈ្មោះថា Urban OS ត្រូវបានគេផ្ដល់មុខងារពិសេសដែលមានបង្កប់នៅក្នុងអាគារ និងទីកន្លែងនានាដើម្បីពិនិត្យ និងប្រមួលព័ត៌មានផ្សេងៗដើម្បីតាមដានរាល់បញ្ហាដែលកើតឡើងនៅក្នុង ទីក្រុង ។ ប្រព័ន្ធនេះក៏មានតួនាទីមិនខុសគ្នាពីប្រព័ន្ធប្រតិបត្តិការក្នុង ម៉ាស៊ីនកុំព្យូទ័រប៉ុន្មានដែរ ។ អ្វីដែលសំខាន់គឺវាមានសមត្ថភាពថែរក្សាអាគារ ចរាចរណ៍តាមដងវិថី និងសេវាកម្មដទៃទៀតឱ្យដំណើរការបានរលូន ។ នៅពេលមានហេតុការណ៍អគ្គិភ័យកើតឡើងនៅក្នុងតំបន់ណាមួយ ប្រព័ន្ធប្រតិបត្តិការ Urban OS នឹងត្រួតពិនិត្យបញ្ជាទៅលើប្រព័ន្ធភ្លើងចរាចរណ៍ដើម្បីអនុញ្ញាតិ ឱ្យរថយន្តពន្លត់អគ្គិភ័យអាចធ្វើដំណើរជួយសង្គ្រោះបានឆាប់រហ័ស ។ យោងតាមក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីមកពីក្រុមហ៊ុន Living PlanIT ប្រព័ន្ធប្រតិបត្តិការទំនើបនេះនឹងអាចជួយសម្រាលបន្ទុកមួយចំនួនធំ ក្នុងការដោះស្រាយបញ្ហាដទៃទៀតដូចជាផ្នែកទូរគមនាគមន៍ ទំនាក់ទំនង សុខាភិបាល ការប្រើប្រាស់ថាមពល ការគ្រប់គ្រងទឹក និងធាតុអាកាសនៅក្នុងទីក្រុង ។ លោក Lewis ប្រធានក្រុមហ៊ុន…
សួស្ដីបងប្អូន ប្រិយមិត្តដែលឧស្សាហ៍តាមដានគេហទំព័រ IT4Ug.net។ ដោយសារតែមានតែនេះជារដូវបវេសនកាលសិក្សាឆ្នាំថ្មី ដូច្នេះសមាជិកនៃគេហទំព័រនេះ មិនសូវបានបានផ្សព្វផ្សាយអត្ថបទប៉ុន្មានទេ ព្រោះតែរវល់ជាមួយការងារ និងការសិក្សា។ តែយើងខ្ញុំនៅតែព្យាយាមឆ្លៀតពេលទំនេរ ដើម្បីសរសេរអត្ថបទផ្សាយ តែមិនសូវជាញឹកញាប់ដូចពេលមុនឡើយ។ នាថ្ងៃនេះខ្ញុំសូមពាំនាំនូវកម្មវិធីមួយដែលមានឈ្មោះថា Khmum Browser (ឃ្មុំ ឧបករណ៍រុករក) ដែលមានតួនាទីក្នុងការអានគេហទំព័រនានាដែលប្រើប្រាស់ យូនីកូដខ្មែរ។ កម្មវិធីនេះត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Beeline។ ចំណែកឯការបង្ហាញតួអក្សរវិញទៀតនោះ មិនទាន់បានត្រឹមត្រូវ ១០០% ឡើយតែយ៉ាងណាក៏បង្ហាញបានត្រឹមត្រូវប្រហែល ៩០% ទៅ ៩៥% ដែរ។ កម្មវិធីនេះពិតជាល្អណាស់សម្រាប់អ្នកពេញនិយម និងកំពុងប្រើប្រាស់ទូរស័ព្ទដោយប្រព័ន្ធប្រតិបត្តិការ Android ក្នុងការអានអត្ថបទ និងគេហទំព័រនានាដែលប្រើប្រាស់យូនីកូដខ្មែរ។ អ្នកទាំងអស់គ្នាអាចទាញយកបានតាមរយៈតំណភ្ជាប់ខាងក្រោមនេះ។ ទាញយកកម្មវិធី Khmum Browser , ឧបត្ថម្ភដោយ…
ដូចយើងបានដឹងថា moonOS ជាប្រព័ន្ធប្រតិបត្តិការណ៍នៃខ្សែស្រលាយ Linux ។ moonOS ជាប្រព័ន្ធប្រតិបត្តិការណ៍ដែលមាន ធឹម ច៍ន្ធឬទ្ថី ជាស្ថាបនិកដែលជាកូនខ្មែរដំបូងគេបង្អស់ដែលបានធ្វើវាឡើង ហើយ moonOS មកដល់ពេលនេះមាន ៤ ជំនាន់ហើយ ជំនាន់ចុងក្រោយគឺ moonOS 4 Neak ហើយខាងមុនឆាប់នេះ ធឹម ច័ន្ធឬទ្ធី និងចេញ moonOS 5 ។ ខាងក្រោមនេះជារូបផ្ទៃខាងក្រោយរបស់ moonOS 4 ហើយអ្នកក៏អាចទាញយកទៅដាក់លើកុំព្យូទ័រអ្នកដែរ ៖ ទាញយករូបភាពទាំងអស់ ទីនេះ moonOS 4Wallpaper
ពេលវេលានៃការផ្សាយចេញជាផ្លូវការរបស់ Ubuntu 11.1០ ជិតមកដល់ហើយ។ ម្យ៉ាងវិញរូបផ្ទៃក្រោយ (background image) ជាទូទៅជារៀងរាល់កំណែនិមួយៗ តែងត្រូវបានដាក់បញ្ចូលនូវរូបថ្មីៗជានិច្ច។ ខាងក្រោមគឺជាកញ្ចប់រូបផ្ទៃក្រោយថ្មីៗ ដែលនឹងត្រៀមដាក់បញ្ចូលក្នុង Ubuntu 11.10។ អ្នកក៏អាចទាញយកទៅប្រើបានដោយឥតគិតប្រាក់ផងដែរ។ ទាញយកកញ្ចប់រូបផ្ទៃក្រោយរបស់ Ubuntu 11.10 [ប្រភពព័ត៌មាន៖ OMG! Ubuntu]
យើងធ្លាប់បានបង្ហាញអំពីកម្មវិធីមួយសម្រាប់រចនា Desktop អ្នកគឺអត្ថបទ៖ BumpTop ធ្វើឲ្យ Desktop របស់អ្នកមានភាព 3D បានធ្វើអោយ Desktop អ្នកមានលក្ខណ 3D ពេលនេះខ្ញុំបង្ហាញកម្មវិធីមួយទៀតស្រដៀងគ្នាដែរ គឺកម្មវិធី Real Desktop ៖ លក្ខណពិសេស៖ * អាចប្ដូរទំហំ Icon បាន * ការតម្រាបស្វ័យប្រវត្តិនៃ Icon * អាចលាក់ ឬបង្ហាញឈ្មោះ File * អាចត្រឡប់ File/Icon * ដំណើរការជាមួយ Monitors ច្រើន * មានសម្លេង 3D * ដាក់រូបផ្ទៃខាងក្រោយ និងមានលក្ខណពិសេសច្រើនទៀត!…
ជាទូទៅសម្រាប់ការចេញផ្សាយកំណែនិមួយៗនៃ Ubuntu ត្រូវបានគេបង្កើតជាផ្ទាំងរូបរាប់ថ្ងៃថយក្រោយ។ ហើយរូបទាំងនោះទៀតសោត ពេលខ្លះក៏មានជាការប្រលងប្រជែង ហើយពេលខ្លះអ្នកដែលជាប្រិយមិត្តរបស់ Ubuntu បានបង្កើតរូបទាំងនោះឡើង។ សម្រាប់ Ubuntu 11.10 នេះក៏មានប្រិយមិត្តម្នាក់ជាជនជាតិអាល្លឺម៉ង់ បានបង្កើតរូបទាំងនេះឡើង។ ក្នុងនោះមានប្រភេទរូបចំនួន ៥ ដែលអ្នកអាចជ្រើសរើសបាន។ បើអ្នកពេញចិត្តផ្ទាំងរូបណាមួយនោះ សូមចូលទៅកាន់ http://picomol.de/2011/03/11/ubuntu-11-10-oneiric-ocelot-countdown/ ដើម្បីយកកូដនោះទៅដាក់ក្នុងប្លក់របស់អ្នក!
Windows 8 Start Menu Toggle គឺជាកម្មវិធីតូចមួយមានមុខងារក្នុងការបិទបើករូបរាង Metro នៅក្នុងអេក្រង់ចាប់ផ្ដើម (Start Screen) របស់ Windows 8។ តែមុខងារកម្មវិធីនេះមិនមែនមានតែមួយនេះឡើយ អ្នកក៏អាចបិទបើករូបរាងផ្ទាំងចម្រៀក (Ribbon) នៅក្នុង Explorer, បិទបើករូបរាង Start Menu, និងបិទបើករូបរាងថ្មីនៃ Task Manager។ តើការបិទបើកនេះមានន័យយ៉ាងណា? គឺមានន័យថា បិទរូបរាងថ្មី ដោយជំនួសរូបរាងចាស់ដែលមានប្រើក្នុង Windows 7។ ក្នុងថ្ងៃនេះក៏មានអត្ថបទមួយទៀតដែរអំពីការផ្លាស់ប្ដូរទិដ្ឋភាពរូបរាង Explorer, Task Manager និង Start Menu ទៅជារូបរាងចាស់ដោយប្រើតាម Registry។ តែការធ្វើបែបនេះអាចបង្កភាពគ្រោះថ្នាក់…
នៅកាលពីថ្ងៃមុននោះ ខាងក្រុមហ៊ុន Microsoft បានដាក់ផ្សាយកំណែ Windows 8 Developer Preview ដែលអាចទាញយកទៅប្រើបានដោយឥតគិតថ្លៃ ប៉ុន្តែមិនទាន់ពេញលេញ និងល្អនៅឡើយទេ។ នៅក្នុងនោះបើអ្នកបានទាញយកទៅប្រើហើយនឹងដឹងថា Windows 8 បានប្រើ Start Menu និង Explorer ជាដើមនោះជាមួយនឹងទិដ្ឋភាពរូបរាងថ្មី។ បើអ្នកមិនពេញចិត្តនឹងរូបរាងថ្មីទាំងនោះទេ អ្នកអាចធ្វើការផ្លាស់ប្ដូរវាឲ្យទៅជារូបរាងចាស់បាន (រូបរាងក្នុង Windows 7) ដោយធ្វើតាមលំនាំខាងក្រោមនេះ។ ១. មុនដំបូងសូមបើក regedit , ចុច Win + R ដើម្បីបើកផ្ទាំង Run ហើយវាយ regedit រួចចុចប៊ូតុង Ok…