នៅថ្ងៃនេះបើតាមប្រភពព័ត៌មាននៅឯទំព័រកំណត់ហេតុបណ្ដាញរបស់លោក ដាញ់ ហុង បានឲ្យដឹងថា កម្មវិធីសម្រាប់អានព័ត៌មានរបស់វិទ្យុអាស៊ីសេរី នៅលើប្រព័ន្ធប្រតិបត្តិការ Android នោះត្រូវបានបន្ទាន់កាល (update) ជាមួយនឹងការប្រើប្រាស់ពុម្ពអក្សរយូនីកូដខ្មែរថ្មី ដែលមានទំហំតូចស្រាលលឿនជាងពុម្ពអក្សរមុនៗទៅទៀត។
ដូច្នេះបើអស់លោកអ្នក ចង់សាកល្បងប្រើប្រាស់កម្មវិធីនេះជាមួយនឹងពុម្ពអក្សរថ្មី សូមទាញយកតាមរយៈតំណខាងក្រោម។
ទាញយកកម្មវិធីអានព័ត៌មានវិទ្យុអាស៊ីសេរី ដែលប្រើប្រាស់ពុម្ពអក្សរថ្មី
[ប្រភពព័ត៌មាន៖ cadroid]

