បណ្ណសាររបស់គេហទំព័រ
ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613
Stellarium ជាកម្មវិធីកូដចំហឥតគិតថ្លៃសម្រាប់មើលចក្រចក្រវាលនៅនិងកុំព្យូទ័រអ្នក។ វាបានបង្ហាញចក្រវាលពិតៗ ជាលក្ខណ 3D វាពិតជាបានបង្ហាញភាពពិតដូចជាការមើលក្នុងកែវពង្រីកដែរ យើងអាចពង្រីកពង្រួមបាន៖ លក្ខណពិសេសជំនាន់ 0.11.0 ៖ ការមើលមេឃ អាចមើលពពួកក្រុមផ្កាយជាង 600,0 បានបន្ថែមពពួកក្រុមផ្កាយជាង 210 លាន បញ្ចូលទាំងវប្បធម៌រួមមាន តារាទាំងដប់ពីរ និងរូបផ្សេងៗទៀត ដាក់បញ្ចូលទាំងរូបពពក ការមើល ព្រះអាទិត្យ រះ និងព្រះអាទិត្យ លិច ការមើល ភព និងផ្កាយរណប រូបរាង មានវិសាលភាពខ្លាំងក្នុងការពង្រីកពង្រួម មានម៉ោងសម្រាប់ការគ្រប់គ្រង ពេល មានភាសាច្រើន មានការពង្រីកពង្រួមជាលក្ខណកោង ផ្ទៃរាបស្មើរ ដែលមើលទៅពិសេស spheric mirror projection for…
តើអ្នកដឹងទេថា បច្ចុប្បន្ននេះប្រទេសណាដែលមានល្បឿនអ៊ីនធ័រណិតលឿនជាងគេ? ក្នុងរូបក្រាហ្វិកព័ត៌មានខាងក្រោមនេះបានបញ្ជាក់មកថា “ប្រទេសកូរ៉េខាងត្បូង” ជាប្រទេសដែលមានល្បឿនអ៊ីនធ័រណិតលឿនជាងប្រទេសនានានៅលើពិភពលោក។ ចុះចំណែកសហរដ្ឋអាមេរិក ដែលជាប្រទេសរីកចម្រើនខ្លាំងក្លានោះ ជាប់ចំណាត់ថ្នាក់ណាដែរ? 🙂 សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ ២៦, ប្រទេសចិនជាប់ចំណាត់ថ្នាក់ ៨២ …..។ ដូច្នេះបើចង់ដឹងលម្អិតបន្ថែមទៀត សូមមើលរូបព័ត៌មានខាងក្រោមនេះ។ [Mashable]
សម្រាប់អ្នកចាប់ផ្ដើមប្រើ Ubuntu 11.04 ជាលើកដំបូងនោះ មុខតែនឹងទទួលបានភាពប្លែកជាក់ជាមិនខានឡើយ។ ព្រោះវាមានលក្ខណៈពិសេសប្លែកៗជាច្រើន ក្នុងនោះរួមមាន មជ្ឈមណ្ឌលកម្មវិធី (Software Center)។ តើមជ្ឈមណ្ឌលកម្មវិធី ជាអ្វីទៅ? មជ្ឈមណ្ឌលកម្មវិធីគឺជាទីតាំងដែលអ្នកអាចធ្វើការស្វែងរកកម្មវិធី តាមផ្នែកនិមួយៗដូចជាផ្នែកអ៊ីនធ័រណិត, ផ្នែករូបវិទ្យា, ផ្នែកគណិតវិទ្យា, … ជាដើម។ ពេលដែលអ្នកស្វែងរកឃើញហើយ អ្នកនឹងអាចដំឡើងបានភ្លាមៗពីកម្មវិធីមួយនោះ។ ម្យ៉ាងវិញទៀតអ្នកអាចប្រើមជ្ឈមណ្ឌលកម្មវិធីដើម្បីបន្ថែមប្រភពកម្មវិធីនានា ដែលមិនទាន់មាន។ ហើយនៅមានលក្ខណៈពិសេសជាច្រើនថែមទៀតដែលអ្នកត្រូវដឹងផងដែរ។ ដូច្នេះបើអ្នកចេះភាសាអង់គ្លេសច្រើនដែរ សូមសាកល្បងអានឯកសារមួយនេះ។ ទាញយកសៀវភៅណែនាំអំពី មជ្ឈមណ្ឌលកម្មវិធី Ubuntu 11.04 [Omg! Ubuntu!]
0 A.D គឺជាប្រភេទល្បែងកម្សាន្តម្យ៉ាង ដែលយើងលេងក្នុងការបញ្ជាទ័ព។ ល្បែងនេះមានភាពប្រហាក់ប្រហែលទៅនឹង Age Of Empire ដែរ តែល្បែងនេះមិនមែនលេងបានតែត្រឹមក្នុង Windows ប៉ុណ្ណោះទេ តែអាចលេងបានទាំង៣ប្រព័ន្ធប្រតិបត្តិការដូចជា៖ Linux, Mac OS, Windows។ ល្បែងនេះជាល្បែងកូដបើកចំហ (Open Source) ដែលអ្នកអាចទាញយកកូដដើមទៅមើល ឬ សរសេរបន្ថែមពីលើទៀតបើអ្នកអាចធ្វើបាន។ ហើយអ្នកក៏អាចលេងហ្គេមនេះបានដោយគិតប្រាក់ដែរ។ [youtube http://www.youtube.com/watch?v=DxB67Vp8_mI&w=560 ] លក្ខណៈពិសេសនៃល្បែងនេះ ក្នុងល្បែងនេះមានក្រុមអារ្យធម៌ ៦ ផ្សេងៗពីគ្នា ធ្វើឡើងដោយផ្អែកលើប្រវត្តិសាស្ត្រពិត មានចែកជាខែត្រ និងតំបន់ មានកងទ័ពជើងទឹក និងជើងគោក អាចលេងបានច្រើនគ្នា ជាប្រភេទល្បែងរូបរាង 3D ស្អាត អាចលេងបានលើប្រព័ន្ធប្រតិបត្តិការទាំង៣…
លោកអ្នកប្រាកដជាដឹងរួចមកហើយថា Photoshop ជំនាន់ថ្មីៗនេះមានលទ្ធភាពក្នុងការធ្វើរូបGIF ទាំងពីវីដេអូ និងបង្កើតដោយខ្លួនឯងក្ដី។ តែចំពោះអ្នកដែលមិនមានជំនាញក្នុងការប្រើប្រាស់ Photoshop អ្នកមិនបាច់ប្រើកម្មវិធីនេះក៏បានដែរ។ BendeConverter.com គឺជាគេហទំព័រមួយដែលអ្នកអាចធ្វើការបម្លែងឯកសារវីដេអូទៅជារូប GIF បានដោយឥតគិតប្រាក់។ ដើម្បីបម្លែងវីដេអូនោះ សូមអនុវត្តតាមលំនាំខាងក្រោម។ ១. សូមចូលទៅកាន់គេហទំព័រ http://benderconverter.com/ បន្ទាប់មកសូមក្រឡេកមើលទៅផ្នែកខាងក្រោម អ្នកនឹងឃើញប្រអប់រើសយកប្រភេទឯកសារដែលអ្នកចង់បម្លែងទៅ។ សូមចុចរើសយក GIF Animation ។ ចុចរុករកឯកសារវីដេអូរបស់អ្នក ហើយចុងក្រោយសូមចុច បម្លែង (Convert)។ ២. នៅពេលនេះឯកសាររបស់អ្នកកំពុងតែផ្ទុកឡើងហើយ។ ៣. នៅពេលដែលផ្ទុកឡើងចប់ស្រេចហើយ អ្នកនឹងទទួលបានទំព័រថ្មីមួយ សម្រាប់កំណត់រយៈពេលនៃវីដេអូរបស់អ្នក ដើម្បីធ្វើទៅជាឯកសាររូប GIF។ (បញ្ជាក់៖ រយៈពេលនោះ អ្នកអាចដាក់បានត្រឹមតែ ១៥វិនាទី ប៉ុណ្ណោះ។) នៅពេលដែលអ្នកបានកំណត់រយៈពេលរួចហើយ…
Google ជាវែបសាយយក្សមួយដែលធំជាងគេ ហើយក្រៅពីនោះ វាក៏មានកម្មវិធីច្រើនដែរ ដុចជា Google Chrome, Google dos, Google Map និងកម្មវិធិច្រើនទៀត ក្នុងនោះក៏មានកម្មវិធីមួយទៀតដែលមានឈ្មោះថា ៖ Google Body(body browser)’ វាអនុញ្ញតិអោយអ្នកអាចមើលរូបរាងមនុស្សជាលក្ខណ 3D វាស្រដៀងនិង Google Maps តែរូបមនុស្សជាលក្ខណជីវវិទ្យា ។ សូមចូលទៅ Google body លក្ខណពិសេសនៃ Body Browser ស្គាល់អំពីកាយវិទ្យា អាចមើលមនុស្សជាទម្រង់ 3D ពង្រីកពង្រួម ផ្នែកណាមួយនៃរូបកាយវិទ្យា អាចមើល ឆ្អឹង សាច់ដុំ និងធាតុផ្សេងៗទៀត
Facebook ជាបណ្ដាញសង្គមមួយដែលមានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ពីអ្នកប្រើប្រាស់។ ថ្មីៗនេះប្រព័ន្ធបណ្ដាញសង្គម Facebook មួយនេះបានអភិវឌ្ឍយ៉ាងច្រើន តែ ស្រដៀង ទៅនិងរូបរាងរបស់ប្រព័ន្ធបណ្ដាញរបស់ Google Plus ដែរ។ តើអ្នកគិតថាការអភិវឌ្ឍថ្មីនៃ Facebook មានភាពប្រហាក់ប្រហែលទៅនឹង Google Plus ដែរឬទេ? Facebook Google Plus
ដោយហេតុមមាញឹកក្នុងការងារ ទើបខ្ញុំមិនបានសរសេរអត្ថបទបានញឹកញាប់ និងទាន់ពេលវេលា #OpenCambodia នៅក្នុងថ្ងៃទី២នេះ ក៏មិនខុសអំពីថ្ងៃទី១ប៉ុន្មានដែរ ដូចជាមានការធ្វើបទបង្ហាញជាក្រុមៗជាដើម។ តែមុននឹងចប់កម្មវិធីនោះ គេក៏មានការថតរូបជាក្រុមផងដែរ ព្រមទាំងរៀបចំក្រុមដើម្បីធ្វើការពិភាក្សាណាមួយឲ្យមានសកម្មភាព និងបន្តផ្ដល់ជាសេចក្ដីរាយការណ៍ទៅកាន់ក្រុម OpenCambodia រៀងរាល់ពេលធ្វើការប្រជុំក្រុមតូចៗ ក្រោយពីកម្មវិធីនេះត្រូវបានបញ្ចប់។ ក្រុមតូចៗ ដែលនឹងត្រូវប្រជុំនៅថ្ងៃក្រោយកម្មវិធីនេះ (តាមខ្ញុំចាំបន្តិចបន្តួចប៉ុណ្ណោះ ដ្បិតមិនបានកត់ទុក) មានដូចជា៖ ការសរសេរសារជាអក្សរខ្មែរនៅលើទូរស័ព្ទ (Khmer SMS), ការធ្វើការបកប្រែកម្មវិធី (Localization) ជាដើម ដែលនឹងត្រូវធ្វើការប្រជុំនៅសប្ដាហ៍ខុសៗពីគ្នា។ កាលបរិច្ឆេទប្រជុំក្រុមទាំងពីរនេះ ដោយហេតុតែខ្ញុំបានកត់ត្រាទុកតែពីរក្រុមនេះប៉ុណ្ណោះ ដូច្នេះខ្ញុំសុំបង្ហាញនូវកាលបរិច្ឆេទប្រជុំនៃក្រុមទាំងពីរ ដូចតទៅនេះ៖ ការសរសេរសារជាអក្សរខ្មែរនៅលើទូរស័ព្ទ ការប្រជុំក្រុមនេះនឹងប្រព្រឹត្តឡើងនៅថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១១ វេលាម៉ោង ៣រសៀល នៅឯ វិទ្យាស្ថានបើកទូលាយ។ ការធ្វើការបកប្រែកម្មវិធី…
OpenShot គឺជាកម្មវិធីកែសម្រួលវីដេអូ (Video Editor) ដែលមានប្រជាប្រិយភាពមួយនៅក្នុងចំណោមកម្មវិធីកូដបើកទូលាយនានា។ កម្មវិធីនេះត្រូវបានចាប់ផ្ដើមបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០០៨ ដំបូងឡើងគម្រោងនេះត្រូវបានធ្វើដោយលោក Jonathan Thomas តែម្នាក់ប៉ុណ្ណោះ។ លោក Jonathan Thomas ជាអ្នកជំនាញក្នុងការសរសេរកម្មវិធីកុំព្យូទ័រ និងកម្មវិធីវ៉ិប មានបទពិសសោធន៍ ១៤ឆ្នាំជាងមកហើយ ។កម្មវិធីនេះត្រូវបានសរសេរក្នុងភាសា Python ដោយប្រើរូបរាង GTK និងប្រើបណ្ដុំកូដ (Framework) មួយឈ្មោះថា MLT។ [អានប្រវត្តិនៃការកកើតកម្មវិធីនេះបន្ថែមទៀត] [vimeo http://vimeo.com/29131615 ] លក្ខណៈពិសេស កម្មវិធី OpenShot ស្គាល់ប្រភេទវីដេអូ, សម្លេង និង រូបភាពជាច្រើន ដែលអ្នកអាចធ្វើការនាំចូលឯកសារទាំងនោះទៅក្នុង OpenShot បាន។ មានដាក់ចំណងជើង ៣D…
[deviantart]
នេះជារបៀបនៃការសរសេរខ្មែរយូនីកូដនៅក្នុងកម្មវិធីរចនា Photoshop ដែលអត្ថនេះបានសរសេរដោយលោក សៀង សុខហេង សូមអ្នកអនុវត្តន៍ដូចខាងក្រោម ៖ កាលពីឆ្នាំ២០១០កញ្ចប់ពុម្ភអក្សរមួយឈុតដែលមានឈ្មោះថា Khmer Unicode for Photoshop ត្រូវបានបង្កើតដោយអ្នកអភិវឌ្ឍន៏ពុម្ភអក្សរខ្មែរមួយក្រុម ដែលវាបានធ្វើឲ្យការប្រើប្រាស់អក្សរខ្មែរនៅខ្មែរនៅក្នុង Photoshop កាន់តែងាយស្រួល។ ការប្រើប្រាស់របស់វាដូចការប្រើពុម្ភអក្សរខ្មែរយូនីកូតធម្មតាផងដែរ។ ពេលនេះខ្ញុំនឹងធ្វើការពន្បល់ពីរបៀប ទាញយក តម្លើង និង ប្រើប្រាស់ពុម្ភអក្សរខ្មែរយូនីកូតនៅក្នុងកម្មវិធីកាត់តរូបភាពមួយនេះ។ បញ្ជាក់៖ ពុម្ភអក្សរខ្មែរយូនីកូតអាចប្រើប្រាស់តែនៅលើ Photoshop ជំនាន់ CS3 ឡើងលើតែប៉ុន្នោះ។ ១. របៀបទាញយក ពុម្ភអក្សរយូនីកូតមួយនេះត្រូវបានដាក់ផ្សាយលើ Blog ឬ Website របស់ខ្មែរជាច្រើន តែពេលនេះខ្ញុំលើកយកពីការទាញយកពីWebsite it4ug.net ដែលវេបសាយធំមួយសម្រាប់ការផ្សព្វផ្សាយពីបច្ចេកវិទ្យាព័ត៌មានវិទ្យា(IT)។ ជាដំបូងសូមចូលទៅកាន់គេហទំព័រ it4ug.net រូចចុចលើបូតុង” ពុម្ភអក្សរយូនីកូតខ្មែរ” ដែលខាងឆ្វេងនៅគេហទំព័រនេះ ឬ ចុចលើតំណភ្ជាប់នេះ http://it4ug.net/khmer-unicode-font/ ។ បន្ទាប់មកវានឹងលូតចូលផ្ទាំងមូយដែលផ្ទុកសុទ្ធតែពុម្ភអក្សរជាច្រើនដែលបង្កើតឡើងដោយអ្នកអភិវឌ្ឍន៏ពុម្ភខ្មែរយូនីកូតជាច្រើនអ្នក។ រួចមើលពុម្ភអក្សរដែលអ្នកចង់បានរួចចុចលើអក្សរ…
អត្ថបទនេះត្រូវបានផ្សាយដំបូងក្នុងប្លក់របស់ខ្ញុំ ជាដំបូងខ្ញុំសុំឲ្យអ្នកអានទាំងអស់ មេត្តាអធ្យាស្រ័យចំពោះទស្សនៈរបស់ខ្ញុំ បើសិនមានការឆ្គាំឆ្គងត្រង់ណាមួយ សូមមេត្តាជួយរិះគន់ដើម្បីឲ្យខ្ញុំបាទបានស្ថាបនា។ ក្នុងអត្ថបទនេះខ្ញុំសុំបញ្ចេញមតិទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំដោយមិនរិះគន់តិះដៀនទៅខាងណាឡើយ គឺខ្ញុំសុំផ្ដោតចម្បងលើការប្រើប្រាស់យូនីកូដខ្មែរលើកុំព្យូទ័រនិងទូរស័ព្ទ ជាពិសេសគឺការសរសេរអក្សរអង់គ្លេសជាសំនៀងខ្មែរ។ ខាងក្រោមនេះខ្ញុំសុំចាប់ផ្ដើមបញ្ចេញទស្សនៈ និងរៀបរាប់ប្រវត្តិនៃយូនីកូដខ្មែរត្រួសៗ។ យូនីកូដខ្មែរបានចាប់កំណើតមកតាំងពីឆ្នាំ ១៩៩៩ ហើយត្រូវបានផ្សព្វផ្សាយដំបូងដោយក្រុម Open Forum កាលពីឆ្នាំ ២០០៤ និងត្រូវបានទទួលស្គាល់ជាផ្លូវការពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ ២០១០។ រដ្ឋាភិបាលក៏បានចេញប្រកាសផ្សាយអំពី យូនីកូដខ្មែរនេះ ឲ្យប្រើបានយ៉ាងទូលំទូលាយនៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា (IT) ហើយត្រូវបានដាក់ឲ្យប្រើនៅគ្រប់ស្ថាប័នពាក់ព័ន្ធនានាក្នុងប្រទេសកម្ពុជា។ បើទោះបីជារដ្ឋាភិបាលបានចំណាយពេលរហូតដល់ទៅជាង១១ឆ្នាំ ដើម្បីទទួលស្គាល់ (យូនីកូដខ្មែរ) ជាផ្លូវការ ទោះជាយ៉ាងណាក្ដីក៏ខ្ញុំសប្បាយរីករាយដែរ ដែលរដ្ឋាភិបាលបានទទួលស្គាល់ប្រព័ន្ធអក្សរយូនីកូដមួយនេះឲ្យប្រើជាផ្លូវការ។ ក្រៅពីក្នុងជួររដ្ឋាភិបាល ក៏មានសារប្រយោជន៍យ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរទូទៅ ព្រោះមានភាពងាយស្រួលក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក ជាភាសាជាតិ ភាសាកំណើត គឺភាសាខ្មែរ ហើយក៏ជាភាសាចម្បងនៅក្នុងទឹកដីដែលយើងរាល់គ្នាកំពុងឈរនៅលើ។ ខ្ញុំសុំបើករង្វង់ក្រចកបង្ហាញពីគោលគំនិត និងការខិតខំប្រឹងប្រែងរបស់បុព្វបុរសខ្មែរទាំងឡាយ។ កាលពីមុនការប្រើប្រាស់អក្សរខ្មែរក្នុងវិស័យបោះពុម្ព…
[Daily Infographic]
[youtube http://www.youtube.com/watch?v=xaHyuaZhHbo ] ក្នុងវីដេអូបង្រៀននេះ អ្នកចាំបាច់ត្រូវដំឡើងប្រភេទជក់ថ្មីទៅក្នុង Photoshop របស់អ្នក។ ទាញយកជក់ថ្មី អ្នកក៏អាចទាញយកឯកសាររូបនិមិត្តសញ្ញាដែលបានបង្ហាញក្នុងវីដេអូខាងលើនេះ ក្នុងមាត្រដ្ឋាន២០០០ភីចស៊ែល។ ទាញយករូបនិមិត្តសញ្ញា [Happy Photoshop]
នៅថ្ងៃនេះខ្ញុំបានចូលរួមក្នុងព្រឹត្តិការណ៍ កម្ពុជាបើកទូលាយ (Open Cambodia) ដែលបានឧបត្ថម្ភដោយ Mozilla និង Aspiration Technology។ កម្មវិធីនេះប្រព្រឹត្តិទៅចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទិ១៦ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១។ ពេលនេះខ្ញុំនឹងរៀបរាប់ត្រួសៗអំពីសកម្មភាពព្រឹត្តិការណ៍ ដែលខ្ញុំបានចូលរួម។ តើព្រឹត្តិការណ៍នេះ ផ្ដោតសំខាន់លើអ្វីដែរ? កម្មវិធីនេះត្រូវបានផ្ដោតធំលើប្រព័ន្ធកូដបើកទូលាយ ឬ បើកចំហ ដែលជាភាសាអង់គ្លេសគឺ Open Source។ ក្នុងចំណុចនេះយើងអាចលើកឡើងអំពីបញ្ហាអំពី ការធ្វើប្លក់, ការសរសេរកម្មវិធី, និងប្រធានបទនានាទៀតដែលភាគច្រើនទាក់ទងនឹងបច្ចេកព័ត៌មានវិទ្យា (IT)។ ចំពោះព័ត៌មានបន្ថែមសូមចូលអាន នៅទីនេះ។ ដំណើរការកម្មវិធី ខ្ញុំគិតថាកម្មវិធីមួយនេះពិតជាល្អណាស់ ព្រោះទិដ្ឋភាពកម្មវិធីនេះមានភាពលក្ខណៈទំនាក់ទំនងសង្គមដែលធ្វើឲ្យខ្ញុំបានស្គាល់មនុស្សផ្សេងៗទៀត ដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុនមក។ ហេតុអ្វីបានជាខ្ញុំថាកម្មវិធីនេះមានលក្ខណៈទំនាក់ទំនងសង្គម? ក្នុងកម្មវិធីនេះ ត្រូវបានរៀបចំឲ្យអង្គុយក្បែរអ្នកដែលយើងមិនធ្លាប់ស្គាល់, ហើយម្យ៉ាងទៀតមានម៉ោងមួយនោះ…