បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • រូប​ត្លុក៖ ការ​ប្រើ​ប្រាស់ iPad ចាស់​របស់​អ្នក

    តើ​នៅ​ពេល​ដែល iPad ថ្មី​ចេញ​មក​ហើយ​នោះ ចុះ iPad ចាស់​របស់​អ្នក​នឹង​ទៅ​ជា​យ៉ាង​ណា? [Uses for Your Old iPad]


  • អក្សរ​យូនីកូដ​ខ្មែរ បង្ហាញ​បាន​យ៉ាង​ត្រឹម​ត្រូវ​នៅ​ក្នុង Google Maps

    ផែន​ទី​គឺ​ជា​របស់​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​កន្លែង​ណា​មួយ ដែល​ពុំ​ស្គាល់​ទីតាំង​ភូមិសាស្ត្រ​នោះ​មិន​សូវ​ច្បាស់។ ផែន​ទី​អាច​ជា​ក្រដាស​មួយ​ផ្ទាំង​ធំ ឬ​ជា​ក្រដាស​តូចៗ​ក៏​មាន តែ​សម័យ​នេះ​ជា​សម័យកុំព្យូទ័រ វិវឌ្ឍនភាព​នៃ​បច្ចេកវិទ្យា​នេះ​ចេះ​តែ​រីក​ចម្រើន​ទៅ​មុន បាន​បង្កើត​ឲ្យ​មាន​របស់​ថ្មីៗ​នៅ​ក្នុង​ពិភព​ឌីជីថល សម្រាប់​ឲ្យ​មនុស្ស​ប្រើ​ប្រាស់​បង្ក​នូវ​លក្ខណៈ​ងាយ​ស្រួល។ តួ​យ៉ាង​ដូច​ជា Google បាន​បង្កើត​សេវាកម្ម​ជា​ច្រើន​អនេក ក្នុង​នោះ​មាន Google Maps ជា​បច្ចេកវិទ្យា​ដ៏​ល្អ​អស្ចារ្យ​មួយ​ផ្ដល់​ផែន​ទី​សម្រាប់​មើល​ទីតាំង​ភូមិសាស្ត្រ​នៅ​លើ​ពិភព​លោក​យើង​នេះ។ នៅ​តាម​តំបន់​និមួយៗ ត្រូវ​បាន​ផ្ដល់​ឈ្មោះ​ជា​ភាសា​អង់គ្លេស និង​ជា​ភាសា​នៅ​តំបន់​នោះ ឧទាហរណ៍​ដូច​ជា​នៅ​ប្រទេស​ថៃ, វៀតណាម ជាដើម។ ដោយ​ឡែក​ផែន​ទី​នៅ​ប្រទេស​កម្ពុជា​យើង ក៏​មាន​ការ​បញ្ចូល​ឈ្មោះ​ជា​ភាសា​ជាតិ​ខ្មែរ​ដែរ ក៏​ប៉ុន្តែ​ផែន​ទី Google ពុំ​អាច​បង្ហាញ​អក្សរ​យើង​បាន​សោះ បែរ​ជា​ឃើញ​ជ្រុងៗ​ទៅ​វិញ (ដូច​រូប​ខាង​ក្រោម)។ តែ​នៅ​ពេល​បច្ចុប្បន្ន បញ្ហា​នេះ​ត្រូវ​បាន​កែ​សម្រួល​រួច​ហើយ ដោយសារ Google បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ថ្មី​ឈ្មោះ​ថា MapsGL ដែល​មាន​បង្អែក​ទៅ​លើ WebGL*។ *WebGL ជា​បច្ចេកវិទ្យា​មួយ​សម្រាប់​កម្មវិធី​រុក​រក (Web…


  • បង្កើត​ទំព័រ “មក​ដល់​ឆាប់ៗ​នេះ” ជាមួយ​ចលនា CSS3

    ការ​បង្កើត​ទំព័រ “នឹង​មក​ដល់​ឆាប់ៗ​នេះ” ដោយ​ការ​ប្រើ​ប្រាស់ CSS3 ប្រកប​ទៅ​ដោយ​ភាព​រស់រវើក​គួរ​ឲ្យ​ស្ងប់​ស្ងែង។


  • គម្រប់​ខួប​ ១ឆ្នាំ នៃ​គេហទំព័រ IT4U

    ថ្ងៃ​នេះ​ជា​ថ្ងៃ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​គេហទំព័រ IT4U ដែល​ត្រូវ​បាន​ចាប់​ដំណើរ​ការតាំង​ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១។ គោល​បំណង​ធំ​ដែល​យើង​ខ្ញុំ​មាន​នោះ គឺ​ចង់​ឲ្យ​មាន​ឯកសារ​ជា​ភាសា​ខ្មែរ​អំពី​កុំព្យូទ័រ កាន់​តែ​ច្រើន​ឡើង និង​ចង់​ឲ្យ​មាន​ភាព​សម្បូរ​បែប​ផង ហើយ​ក៏​ជម្រុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​យូនីកូដ​ខ្មែរ​កាន់​តែ​ទូលំទូលាយ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ គេហទំព័រ​យើង​ខ្ញុំ​ពុំ​សូវ​មាន​ការ​ផ្សាយ​អត្ថបទ​ញឹកញាប់​ក្ដី ប៉ុន្តែ​យើង​ខ្ញុំ​នៅ​តែ​បន្ត​ស្វែង​រក​អត្ថបទ និង​ព័ត៌មាន​ល្អៗ​សម្រាប់​ចែក​ជូន​ប្រិយ​មិត្ត​ទាំង​អស់​គ្នា មិន​ដែល​ខាន។ គេហទំព័រ​នេះ អាច​ដើរ​ទៅ​បាន​ដោយ​មាន​ការ​ចូលរួម​ឧបត្ថម្ភ​ពី​សំណាក់​សប្បុរសជន ដែល​គាំទ្រ​ក្នុង​គម្រោង​នេះ ដើម្បី​ចែក​រំលែក​ចំណេះ​ដឹង​ទៅ​កាន់​មនុស្ស​គ្រប់​រូប។ យើង​ខ្ញុំ សូម​អរគុណ​ចំពោះ​ការ​គាំទ្រ​របស់​អ្នកទាំង​អស់​គ្នា ដែល​ជា​កម្លាំង​ចិត្ត​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កាន់​តែ​ខិត​ខំ​ស្រាវ​ជ្រាវ​រក​ឯកសារ​ល្អៗ​មក​ចែក​រំលែក។ ហើយ​ក៏​សូម​ទោស​ផង​ដែរ ចំពោះ​កំហុស​ឆ្គង​ដែល​កើត​ឡើង​ដោយ​អចេតនា ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​មាន​មតិ​កែ​លម្អ​ទៅ​លើ​គេហទំព័រ​នេះ សូម​មេត្តា​ផ្ដល់​មតិ​នៅ​ក្នុង​ប្រអប់​វាចា ដែល​ស្ថិត​នៅ​ខាង​ក្រោម​អត្ថបទ​នេះ។ ជា​ចុង​ក្រោយ យើង​ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ប្រិយ​មិត្ត​គាំទ្រ​គេហទំព័រ​យើង​ខ្ញុំ ជួប​ប្រទះ​ទៅ​ដោយ​សេចក្ដី​សុខ សុភមង្គល និង​ទទួល​បាន​ជោគជ័យ​គ្រប់​ពេល​វេលា។ ស្ថិតិ​គេហទំព័រ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ៖ ការ​ចូល​ទស្សនា៖ 288178 ដង (នៅ​យប់​ថ្ងៃ​ទី២៩) ថ្ងៃ​ដែល​មាន​ការ​ទស្សនា​ច្រើន៖ ថ្ងៃ​ទី១៥ ខែ​កញ្ញា…


  • គន្លឹះ​ក្នុង​ការ​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ (បទ​បង្ហាញ​ក្នុង ព្រឹត្តិការណ៍​បើក​ទូលាយ)

    អ្នក​ប្រាកដ​ជា​ដឹង​រួច​មក​ហើយ​អំពី ព្រឹត្តិការណ៍​បើកទូលាយ ដែល​ត្រូវ​បាន​រៀប​ចំ​ដោយ​ក្រុម ចែក​គ្នា​និយាយ​អាយធី ដែល​មាន​ទីតាំង​នៅ​ក្នុង​គេហទំព័រ​បណ្ដាញ​សង្គម Facebok ។ ក្នុង​ថ្ងៃ​កម្មវិធី​នោះ (១៩-កុម្ភៈ-២០១២) ខ្ញុំ (ទេព សុវិចិត្រ) ក៏​បាន​ធ្វើ​បទ​បង្ហាញ​មួយ​ស្ដី​អំពី គន្លឹះ​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​បទ​បង្ហាញ​របស់​ខ្ញុំ ដែល​យក​ទៅ​បង្ហាញ​នៅ​ថ្ងៃ​នោះ។ ឯកសារ​បទ​បង្ហាញ​នេះ ពុំ​មាន​ការ​ពន្យល់​ច្រើន​ទេ ដោយ​គ្រាន់​តែ​បង្ហាញ​ពី​ចំណុច​តាម​ផ្នែក​និមួយៗ​ប៉ុណ្ណោះ។


  • លោក​អ្នក​ប្រាកដ​ជា​ដឹង​ហើយ​ថា Flash ជា​បច្ចេកវិទ្យា​មួយ​របស់​ក្រុម​ហ៊ុន Adobe ក្នុង​ការ​បង្កើត​កម្មវិធី (វីដេអូ, គំនូរ​ជីវចល, ហ្គេម…..) ដែល​អាច​បើក​បាន​ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ (កុំព្យូទ័រ, ទូរស័ព្ទ)។ ទោះ​បី​ជា HTML5 ចេញ​មក អាច​ជំនួស Flash បាន​ច្រើន​អន្លើ​ក្ដី ក៏ Flash នៅ​តែ​ទទួល​ការ​ពេញ​និយម​ក្នុង​ការ​ប្រើ​ប្រាស់​ដែរ។ តាម​អត្ថបទ​ផ្សាយ​ថ្មី​មួយ​របស់​ក្រុម​ហ៊ុន Adobe បាន​ឲ្យ​ដឹង​ថា ខ្លួន និង Google កំពុង​ធ្វើ​ការ​នៅ​លើ​បច្ចេកវិទ្យា​ថ្មី​មួយ​ទៀត ដែល​មាន​ឈ្មោះ​ថា PEPPER ផ្អែក​ទៅ​លើ Flash របស់​ក្រុម​ហ៊ុន Adobe ដើម្បី​ប្រើ​នៅ​ក្នុង​កម្មវិធី​រុក​រក (Browser) នៅ​គ្រប់​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ រួម​មាន Linux ជាដើម។ ប្រហែល​ជា​នៅ​ចុង​ឆ្នាំ​នេះ Google…


  • WordPress ជា​កម្មវិធី​វែប (Web Software) មួយ​ដ៏​ល្បី​ល្បាញ​ដែល​ត្រូវ​បាន​បង្កើត​ឡើង ឲ្យ​អ្នក​ប្រើប្រាស់​ងាយ​ស្រួល​ក្នុង​ការ​គ្រប់​គ្រង​អត្ថបទ គេហទំព័រ ។ល។ បច្ចុប្បន្ន​នេះ​មាន​គេហទំព័រ​ប្រហែល​ជា​ជិត ៧០លាន​គេហទំព័រ ដែល​បាន​ប្រើ​ប្រាស់ WordPress (មាន​ប្រហែល​ពាក់​កណ្ដាល​ប្រើ WordPress.com និង​ពាក់​កណ្ដាល​ទៀត​ប្រើ WordPress.org) ។ ដើម្បី​ឲ្យ​ដឹង​លម្អិត​ថែម​ទៀត​នោះ សូម​ពិនិត្យ​មើល​រូប​ព័ត៌មាន និង​វីដេអូ ដែល​មាន​នៅ ខាង​ក្រោម​នេះ។ [youtube http://www.youtube.com/watch?v=cs_QWAEIZCw?w=500 ]


  • Apple ប្រកាស​ដំណឹង​អំពី OS X Mountain Lion ដែល​ភ្ជាប់​មក​ជាមួយ​លក្ខណៈ​របស់ iOS មួយ​ចំនួន

    កាល​ពី​ថ្ងៃ​ទី១៦ ខែ​កុម្ភៈ ឆ្នាំ​២០១២​ កន្លង​ទៅ​នេះ ក្រុម​ហ៊ុន Apple បាន​ប្រកាស​ផ្សាយ​នូវ​ជំនាន់​ថ្មី​នៃ Mac OS ថ្មី​សម្រាប់​កុំព្យូទ័រ ដែល​មាន​ឈ្មោះ​ថា OS X Mountain Lion។ ជំនាន់​ថ្មី​នេះ ត្រូវ​បាន​គេ​អះអាង​ថា មាន​ភ្ជាប់​មក​ជាមួយ​លក្ខណ់​មួយ​ចំនួន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែល​មាន​ប្រើ​នៅ​លើ iPhone ជា​ដើម។ ប្រព័ន្ធ​ប្រតិបត្តិការ OS X ជំនាន់​ថ្មី​នេះ នឹង​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​ក្នុង​រដូវ​ក្ដៅ​ខាង​មុខ​នេះ។ [youtube http://www.youtube.com/watch?v=8NcB21Jr4pw?w=600 ] លក្ខណៈ​ទី​មួយ​នៃ iOS ដែល​មាន​ភ្ជាប់​មក​ក្នុង OS X Mountain Lion គឺ Notification Center (មជ្ឈមណ្ឌល​ដំណឹង)…


  • កាល​ពី​សប្ដាហ៍​មុន IT4U បាន​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ព័ត៌មាន​វិទ្យា​មួយ ក្រោម​ប្រធាន​បទ “ព្រឹត្តិការណ៍​បើក​ទូលាយ” ដែល​មាន​ការ​ចូលរួម​ធ្វើ​បទ​បង្ហាញ​ដោយ​អ្នក​មាន​ជំនាញ​លើ​ផ្នែក​ផ្សេងៗ ហើយ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ឯ សាកលវិទ្យាល័យ​ហ្សាម៉ាន់។ តាម​ស្ថិតិ​កន្លង​មក បាន​ឲ្យ​ដឹង​ថា អ្នក​ចូលរួម​មាន​ចំនួន​សុរប​ជាង ២០០នាក់ រួម​មាន​ដូច​ជា ព្រះ​សង្ឃ សាស្ត្រាចារ្យ បុគ្គលិក និស្សិត និង សិស្សានុសិស្ស ជា​ច្រើន​ផង​ដែរ។ គួរ​បញ្ជាក់​ឡើង​វិញ​ផង​ដែរ ក្នុង​កម្មវិធី​នា​ថ្ងៃ​នោះ​មាន​ប្រធាន​បទ​ចំនួន ៩ ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ មាន​ដូច​ជា៖ សារៈ​សំខាន់​នៃ​សន្តិសុខ​ព័ត៌មាន (ដោយ៖ លោក អ៊ូ-ផាន់ណារិទ្ធិ) វិគីភីឌា ភាសា​ខ្មែរ (ដោយ៖ ទេព សុវិចិត្រ) កូដ​បើក​ចំហ ឬ…


  • LibreOffice ចេញ​កំណែ​ថ្មី 3.5

    នៅ​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ក្រុម​ស្ថាបនិក​កម្មវិធី​ការិយាល័យ LibreOffice បាន​ដាក់​ចេញ​ឲ្យ​ប្រើ​ប្រាស់​នូវ​កំណែ​ថ្មី 3.5 ដែល​មាន​ការ​កែ​កំហុស និង​បញ្ហា​ជា​ច្រើន ហើយ​ម្យ៉ាង​ទៀត​ក៏​មាន​បន្ថែម​លក្ខណៈ​ពិសេស​ថ្មីៗ​មួយ​ចំនួន​ទៀត​ដែរ។ កំណែ​ប្រែ​ទាំង​នោះ​មាន​ស្ថិត​នៅ​គ្រប់​កម្មវិធី​ទាំង​អស់ ដូច​ជា៖ Writer, Impress, Calc, Draw និង Base ។ កំណែ​ប្រែ​ទាំង​នោះ​មាន​ដូច​ជា៖ អភិវឌ្ឍន៍​បន្ថែម​ទៅ​លើ​ការ​ពិនិត្យ​រក​ការ​ធ្វើ​បច្ចុប្បន្នកម្ម របស់​កម្មវិធី រូបរាង​ថ្មី​នៃ បឋមកថា បាតកថា បំបែក​ទំព័រ (Writer) ភ្ជាប់​មក​ជាមួយ​ឧបករណ៍​ពិនិត្យ​វេយ្យាករណ៍​អង់គ្លេស (Writer) អន្តរកម្ម​នៃ​ផ្ទាំង​រាប់​ចំនួន​ពាក្យ៖ វា​នឹង​ធ្វើ​ការ​កែ​ប្រែ​ស្ថិតិ​ចំនួន​បាន​ភ្លាមៗ នៅ​ពេល​អ្នក​វាយ​ពាក្យ​ថ្មី (Writer) បាន​អភិវឌ្ឍ​បន្ថែម​លើ​ការ​បង្ហាញ​ពុម្ព​អក្សរ​ឲ្យ​បាន​ល្អ​ជាង​មុន សម្រាប់​ឯកសារ​គុណភាព​ខ្ពស់ (Writer) របារ​បញ្ចូល​ពហុ​បន្ទាត់ (Calc) ការ​បង្កប់ (embed) នូវ​ឯកសារ​មេឌា ឬ​ពណ៌​គំរូ​នានា…


  • អ្នក​ពិត​ជា​ដឹង​ច្បាស់​ហើយ​ថា CSS3 មាន​សមត្ថភាព​ខ្លាំង​ពូកែ​ណាស់ ព្រោះ​វា​អាច​បង្កើត​បាន​នូវ​ចលនា លក្ខណៈ​ទៅ​លើ​របស់​អ្វី​មួយ បាន​យ៉ាង​ល្អ ក្រៅ​ពីនេះ​វា​ក៏​អាច​ប្រើ​ក្នុង​ការ​គូរ​រូប​ក្រាភិច​នានា​ផង​ដែរ។ សូម​ក្រឡេក​មើល​ទៅ​រូប​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ មិន​មែន​ជា​ការ​គូរ​ក្នុង Photoshop ឬ Gimp អ្វី​ឡើយ តែ​រូប​ទាំង​នោះ​ត្រូវ​បាន​គូរ​ឡើង​ដោយ​ប្រើ CSS3 សុទ្ធ​តែ​ម្ដង។ និមិត្ត​សញ្ញា​ព័ត៌មាន RSS Apple IMac ក្ដារ​ចុច Apple Apple IPhone ទូរស័ព្ទ iPhone គូរ​ឡើង​ដោយ​ប្រើ CSS3 ។ មើល​ទៅ​ពិត​ជា​មិន​ធម្មតា​មែន។ ផ្កា​សាគូរ៉ា CSS3 អាច​ប្រើ​ក្នុង​ការ​គូរ​រូបសត្វ ឬ​រុក្ខជាតិ​ក៏​បាន​ដែរ។ ពែង​កាហ្វេ ដូរ៉េម៉ុន ដូរ៉េម៉ុន​ជា​គំនូរ​ជីវចល និង​តុក្កតា របស់​ជប៉ុន​ដែល​ក្មេងៗ​ចូល​ចិត្ត! ឆ្មា…


  • កម្មវិធី៖ ព្រឹត្តិការណ៍​បើក​ទូលាយ

    តើ​អ្នក​ចង់​ចូលរួម​ទទួល​យក​ចំណេះ​ដឹង​ថ្មីៗ និង​ប្លែកៗ​អំពី​ផ្នែក IT ដែរ​ឬទេ? ដូច្នេះ​សូម​កុំ​ឲ្យ​ឱកាស​នេះ​កន្លង​ផុត​ឲ្យ​សោះ កម្មវិធី “ព្រឹត្តិការណ៍​បើក​ទូលាយ” ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម ចែក​គ្នា​និយាយ​អាយធី ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​គេហទំព័រ​បណ្ដាញ​សង្គម Facebook។ កម្មវិធី​នេះ​មាន​គោល​បំណង​ជួយ​ជម្រុញ​ឲ្យ​មាន​ការ​ចែក​រំលែក​ចំណេះ​ដឹង​ផ្នែក​ព័ត៌មានវិទ្យា​ជា​ភាសា​ខ្មែរ ឲ្យ​មានការ​រីក​ចម្រើន​ទៅ​មុខ​កាន់​តែ​ច្រើន ដើម្បី​ឲ្យ​សិស្ស និស្សិត និង​ប្រជាជន​ខ្មែរ​បាន​ចូលរួម​យ៉ាង​ងាយ​ស្រួល។ ព័ត៌មាន​ពី​កម្មវិធី៖ ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ ចាប់​ពីម៉ោង ៨ ដល់​ម៉ោង ១៧ ទីតាំង៖ សាកល​វិទ្យាល័យ​ហ្សាម៉ាន់ (ផែន​ទី៖ http://g.co/maps/xnr9u) រៀប​ចំ​ដោយ៖ ក្រុម ចែក​គ្នា​និយាយ​អាយធី ឧបត្ថម្ភ​ទី​កន្លែង៖ សាកល​វិទ្យាល័យ​ហ្សាម៉ាន់ សហការ​រៀប​ចំ៖ សំបុក IT MyDoc4U បច្ចេក​ព័ត៌មាន​វិទ្យា​សម្រាប់​អ្នក អាណាចក្រ​អាយធី…



  • Selapa.net – គេហទំព័រ​បង្ហាញ​ពុម្ព​អក្សរ​ខ្មែរ​គ្រប់​ប្រភេទ សម្រាប់​ប្រើ​ក្នុង​កុំព្យូទ័រ

    ពុម្ព​អក្សរ​ខ្មែរ​បច្ចុប្បន្ន ត្រូវ​បាន​គេ​រចនា​ឡើង​ជា​ច្រើន​បែប​ច្រើនយ៉ាង ដែល​មាន​តាំង​ពី​ឆ្នាំ ១៩៩៣ មក​ម្ល៉េះ។ មក​ដល់​សព្វ​ថ្ងៃ​នេះ​មាន​ពុម្ព​អក្សរ​ជា​ច្រើន ដែល​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​សេរី និង​ខ្លះ​ទៀត​សម្រាប់​ឯកជន ហើយ​ខ្លះ​ទៀត​សម្រាប់​លក់។ តែ​តើ​អ្នក​ដឹង​ទេ​ថា ពុម្ព​អក្សរ​ទាំង​នោះ សរុប​មាន​ប៉ុន្មាន​ហើយ បើ​រាប់​ទាំង​ប្រភេទ លីមូន, អេប៊ីស៊ី និង យូនីកូដ? ប្រសិន​​បើ​អ្នក​ចង់​បាន​ពុម្ព​អក្សរ​ខ្មែរ​ផ្សេងៗ​ទៀត​ជា​ច្រើន​នោះ ថ្ងៃ​នេះ IT4U សូម​បង្ហាញនូវ​គេហទំព័រ​មួយ​ដែល​មាន​រាយ​ឈ្មោះ និង​បង្ហាញ​រូប​រាង​នៃ​ពុម្ព​អក្សរ​ខ្មែរ​ស្ទើរ​តែ​ទាំង​អស់ ដែល​មាន​រួម​បញ្ចូល​ទាំង​យូនីកូដ​ខ្មែរ និង​ប្រភេទ​អក្សរ​ចាស់ៗ (លីមូន, អេប៊ីស៊ី) ។ល។ គេហទំព័រ​នោះ​មាន​ឈ្មោះ​ថា Selapa.net (http://selapa.net/khmerfonts/) នៅ​ទីនោះ ​បាន​រៀប​ចំ​ពុម្ព​អក្សរ​និមួយៗ​តាម​ឈ្មោះ​អ្នក​រចនា និង​មាន​ការ​បង្ហាញ​លម្អិត​នៃ​អក្សរ​និមួយៗ បាន​យ៉ាង​ហ្មត់​ចត់​ថែម​ទៀត​ផង។ មាន​អក្សរ​យូនីកូដ​ខ្មែរ​ជា​ច្រើន ដែល​យើង​មិន​ធ្លាប់​ជួប ឬ​ក៏​ធ្លាប់​ជួប​ដែរ តែ​មិន​ដឹង​ថា​ទាញ​យក​នៅ​ទីណា។ តែ​នៅ​ពេល​នេះ លោក​អ្នក​អាច​ទាញ​យក​បាន​យ៉ាង​ងាយ​ស្រួល​នៅ​ក្នុង​គេហទំព័រ…


  • តើ Ubuntu អាច​ប្រកួត​ប្រជែង​នឹង iOS និង Android ក្នុង​វិស័យ​បច្ចេកវិទ្យា Tablet ដែរ​ឬទេ?

    នៅ​ពេល​បច្ចុប្បន្ន​នេះ Canonical ដែល​ជា​អ្នក​ផ្គត់​ផ្គង់ Ubuntu បាន​ប្រឹង​ប្រែង​ពង្រីក​ទី​ផ្សារ និងសមត្ថភាព​នៃ Ubuntu ឲ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ធំ​ទៅៗ ក្នុង​នោះ​មាន​ដូច​ជា​ផ្នែក៖ កុំព្យូទ័រ, ទូរស័ព្ទ (ជា​ការ​គ្រោង​ទុក), ទូរទស្សន៍ (Ubuntu TV) ។ ហើយ​នៅ​ពេល​ថ្មីៗ​នេះ តាម​រយៈ​គេហទំព័រ OMG! Ubuntu! បាន​ឲ្យ​ដឹង​ថា Ubuntu មាន​គម្រោង​ដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​ក្នុង Tablet ។ សកម្មភាព​បែប​នេះ នឹង​បង្ក​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ថែម​ទៀត រវាង Ubuntu និង Android ព្រម​ទាំង iOS។ តាម​សម្ដី​របស់​អ្នក​ស្រី Jane Silber ដែល​ជា​នាយក​ប្រធាន​ប្រតិបត្តិនៃ Canonical បាន​ឲ្យ​ដឹង​ថា៖ “ពួក​យើង​ដឹង​ថា​…


  • Gradiator គឺ​ជា​កម្មវិធី​មួយ​ក្នុង​ចំណោម​កម្មវិធី​ជា​ច្រើន ដែល​មាន​តួនាទី​សម្រាប់​បង្កើត​ពណ៌​ជម្រាល​នៅ​ក្នុង CSS3 ហើយ​កម្មវិធី​នេះ​មាន​តែ​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ លីនុច តែ​ប៉ុណ្ណោះ។



  • Ubuntu TV ត្រូវ​បាន​ដាក់​បង្ហាញ​នៅ CES

    នៅ​ក្នុង​កំឡុង​ពេល​ព្រឹត្តិការណ៍ CES គឺ​ជា​ពេល​វេលា​មួយ ដែល​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ទំនើបៗ​មាន​ដូច​ជា ទូរស័ព្ទ និង​កុំព្យូទ័រ​ជា​ដើម បាន​ដាក់​បង្ហាញ​នូវ​ផលិត​ផល​ថ្មី និង​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន។ នៅ​ពេល​វេលា​នោះ​ខាង Canonical ដែល​ជា​អ្នក​ទំនុក​បម្រុង Ubuntu ក៏​បាន​ដាក់​បង្ហាញ​នូវ​របស់​ថ្មី​មួយ​គឺ Ubuntu TV ។ [youtube http://www.youtube.com/watch?v=jq_WaOLjdyQ ] Ubuntu TV ត្រូវ​បាន​រចនា​ឡើង​នៅ​លើ​កំណែ Ubuntu ធម្មតា (Ubuntu Desktop) ដោយ​គ្រាន់​បន្ថែម​នូវ​លក្ខណៈ​ពិសេស​ផ្សេងៗ​ទៀត ដូច​ជា​ការ​មើល​ភាពយន្ត​លើ​បណ្ដាញ​អ៊ីនធើណិត, មើល​ការ​ផ្សាយ​ផ្ទាល់​នៃ​ស្ថានីយ​ទូរទស្សន៍។ ម្យ៉ាង​ទៀត​អ្នក​ក៏​អាច​ធ្វើ​ការ​ទិញ ជួល ឬ​ក៏​ថត​ទុក​ឯកសារ​មេឌា​ទាំង​នោះ​ដែរ។ Ubuntu TV នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង Google និង Apple, ហើយ​អ្វី​ដែល​កាន់​តែ​ពិសេស​ទៅ​ទៀត Ubuntu TV…


  • ដោយ​កាល​ពី​កំណែ​មុន​នោះ​មាន​បញ្ហា​ជាមួយ MS Office 2010 ទើប​ខ្ញុំ​បាន​កែ​សម្រួល​វា​ឲ្យ​ប្រើ​បាន​ស្រួល​វិញ។ (សូម​ពិនិត្យ​មើល​រូប​ខាង​ក្រោម)   ប្រសិន​បើអ្នក​ជួប​ប្រទះ​បញ្ហា​ផ្សេងៗ​ទៀត សូម​មេត្តា​ទាក់​ទង​មកខ្ញុំ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​កែ​សម្រួល​ចំណុច​ខ្វះខាត​នោះ។ អរគុណ! ទាញ​យក​ពុម្ព​អក្សរ «មិត្ត​សាលាបាលី» កំណែ​ថ្មី ២.០


  • ដើម្បី​អបអរ​ឆ្នាំ​២០១២​នេះ ខ្ញុំ​បាន​ព្យាយាម​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ​ថ្មី​មួយ​ទៀត ដែល​បាន​ផ្ដើម​ធ្វើ​កាល​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១២។ ពុម្ព​អក្សរ​នេះ​បាន​ចាប់​ផ្ដើម​ធ្វើ​ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១១ មក​ម្ល៉េះ។ ម្ដេច​ក៏​ខ្ញុំ​ដាក់​ឈ្មោះ​ដូច្នេះ? បាទ! មិត្ត​សាលាបាលី គឺ​ជា​ឈ្មោះ​សៀវភៅ​ទស្សនាវដ្ដី​មួយ ដែល​មាន​ការ​ផ្សព្វផ្សាយ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ ១៩៥០ មក​ម្ល៉េះ។ ទស្សនាវដ្ដី​នេះ មាន​សរសេរ​អំពី​វប្បធម៌ អរិយធម៌ ប្រពៃណី សាសនា និង​អក្សរ​សាស្ត្រ​ខ្មែរ។ ដោយ​សារ​តែ​ខ្ញុំ​ពេញ​ចិត្ត ទៅ​នឹង​អក្សរ​លើ​ក្រប​សៀវភៅ​នេះ ក៏​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​ចង់​ធ្វើ​ពុម្ព​អក្សរ​នេះ​ឡើង។ ការ​ដាក់​ឈ្មោះ​បែប​នេះ ក៏​ព្រោះ​ខ្ញុំ​ចង់​រំឭក​នូវ​ការ​ចំណាយពេល និង​កម្លាំង​របស់​បុព្វបុរស​យើង ក្នុង​ការ​លើក​តម្កើង​អក្សរ​សាស្ត្រ ផ្សព្វផ្សាយ​វប្បធម៌ ប្រពៃណី បាន​យ៉ាង​ទូលំទូលាយ និង​សុះសាយ។ សម្រាប់​សមិទ្ធិផល​នេះ ខ្ញុំ​សូម​ឧទ្ទិស​ជូន​ដល់​ក្រុម​គណៈកម្មការ​រៀប​ចំ ព្រម​ទាំង​សមាជិក​នៃ ទស្សនាវដ្ដី​មិត្ត​សាលាបាលី​ទាំង​អស់ ដែល​បាន​ចែក​ឋាន​ទៅ​ឆ្ងាយ​ហើយ​នោះ។ ពុម្ព​អក្សរ​នេះ​ខ្ញុំ​ចំណាយ​ពេល​ធ្វើ​ប្រហែល ១…