បណ្ណសាររបស់គេហទំព័រ

ចាប់ពីឆ្នាំ 2011 ដល់ 2013
អត្ថបទដែលបានផ្សាយមានចំនួន 613

  • មាន​សំណួរ​មួយ​ចំនួន​បាន​ផ្ញើ​មក​សួរ​ខ្ញុំ​អំពី​បញ្ហា​អក្សរ​ខ្មែរ​នៅ​ក្នុង​កម្មវិធី Photoshop CS6 ដែល​ក្រុមហ៊ុន Adobe ទើប​តែ​ចេញ​ផ្សាយ​ពីរ​បី​ខែ​នេះ។ ខ្ញុំ​ក៏​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​ណា​មួយ​ដែល​សម​ស្រប​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​នេះ​ដែរ តែ​នៅ​ពេល​ថ្មីៗ​នេះ​ក្នុង​គេហទំព័រ​របស់​លោក ដាញ់ ហុង អ្នក​ជំនាញ​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ​ខ្មែរ បាន​សរសេរ​អត្ថបទ​មួយ​ខ្លី​ទាក់​ទង​នឹង​បញ្ហា​នេះ។ លោក​បាន​បង្ហាញ​អំពី​ការ​ប្រើ​អក្សរ​ហនុមាន (Hanuman ដែល​ទាញ​យក​ចេញ​ពី Google Webfonts) នៅ​ក្នុង​កម្មវិធី Photoshop CS6 ហើយ​ដូច​ជា​ពុំ​មាន​បញ្ហា​អ្វី​ឡើយ។ ខ្ញុំ​ពុំ​ទាន់​មាន​កម្មវិធី Photoshop CS6 ប្រើ​នៅ​ឡើយ​ទេ តែ​ប្រសិន​បើ​លោក​អ្នក​មាន​ហើយ សូម​សាក​ល្បង​តាម​សេចក្ដីណែនាំ​ដែល​ខ្ញុំ​ដក​ស្រង់​ចេញ​ពី​គេហទំព័រ​របស់​លោក ដាញ់ ហុង។ ១. សូម​ទាញ​យក​អក្សរ ហនុមាន (Hanuman) ពី​គេហទំព័រ Google Webfonts។ ២. ចូល​ទៅ Type →…


  • ជ្រើស​រើស​កម្មវិធី PeaZip ជំនួស WinRAR, WinZip

    Archive ជា​ប្រភេទ​កញ្ចប់​ឯកសារ​មួយ ដែល​ខ្ចប់​ឯកសារ​ជា​ច្រើន​ចូល​គ្នា ហើយ​អាច​ចម្លង​យក​ទៅ​ទី​កន្លែង​ណា​មួយ​យ៉ាង​ងាយ​ស្រួល។ ឯកសារ​ប្រភេទ Archive មាន​ដូច​ជា zip , rar , tar , gz , iso , apk , taz  និង​ជា​ច្រើន​ផ្សេង​ទៀត។ ដើម្បី​គ្រប់​គ្រង​លើ​ឯកសារ​ប្រភេទ​នេះ (ក្នុង Windows) យើង​ចាំ​បាច់​ត្រូវ​ដំឡើង​កម្មវិធី​មួយ​ចំនួន​ដូច​ជា៖ WinRAR (គិត​ប្រាក់) WinZip (គិត​ប្រាក់) 7-Zip (មិន​គិត​ប្រាក់) PeaZip (មិន​គិត​ប្រាក់) ក្នុង​ចំណោម​កម្មវិធី​ខាង​លើ​ទាំង​ប៉ុន្មាន PeaZip អាច​ចាត់​ទុក​ថា​ជា​កម្មវិធី​ល្អ​មួយ​ដែល​អាច​ទាញ​យក​បាន​ដោយ​មិនគិត​ប្រាក់​និង​បើក​ទូលាយ (Open Source) ហើយ​អាច​ប្រើ​បាន​យ៉ាង​ល្អ​នៅ​លើ Windows…


  • បញ្ហា​នេះ​តែង​តែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កុំព្យូទ័រ​មួយ​បាន​ដំឡើង​កម្មវិធី WampServer និង Skype។ បញ្ហា​នោះ​គឺ WampServer នឹង​មិន​ដើរ​នៅ (មិនលោត​ទៅ​រូប​ពណ៌​បៃតង) នៅ​ពេល​ដែល Skype ចាប់​ផ្ដើម​ដំណើរ​ការ​មុន។ ដូច្នេះ​ដើម្បី​ឲ្យ WampServer ដើរ​យើង​ចាំ​បាច់​ត្រូវ​បិទ Skype សិន​រួច​បើក WampServer ហើយ​បាន​បើក Skype ឡើង​វិញ​ម្ដង​ទៀត។ តែ​ដំណោះ​ស្រាយ​បែប​នេះ ធ្វើ​ឲ្យ​យើង​ចំណាយ​ពេល ហើយ​ណា​មួយ​បិទ​ចុះ​បើក​ឡើង​នាំ​តែ​ច្រើន​ដង។ តែ​ដំណោះ​ស្រាយ​តែ​ម្យ៉ាង​ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ជា​និរន្តរ៍​នោះ គឺ​យើង​គ្រាន់​តែ​ចូល​ទៅ​កែ​បន្តិច​ប៉ុណ្ណោះ​នៅ​ក្នុង Skype។ ជា​ដំបូង​សូម​បើក​កម្មវិធី Skype បន្ទាប់​មក​ចូល​ទៅ​កាន់៖ Tools -> Options… -> Advanced -> Connection ហើយ​ដោះ​ជម្រើស "Use port 80…


  • ផ្លាស់​ប្ដូរ​លេខ​និង​កាលបរិច្ឆេទ​ទៅ​ជា​ភាសា​ខ្មែរ នៅ​ក្នុង Windows 7

    បច្ចុប្បន្ន​នេះ ភាសា​ខ្មែរ​និង​អក្សរ​ខ្មែរ​កំពុង​តែ​លូតលាស់​បាន​យ៉ាង​ល្អ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា ទាំង​នៅ​ក្នុង​ទូរស័ព្ទ កុំព្យូទ័រ កុំព្យូទ័រ​បន្ទះ និង​របស់​នានា។ នៅ​ក្នុង​ឧបករណ៍​មួយ​ចំនួន​នោះ មាន​ខ្លះ​ដែល​បាន​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​លេខ​និង​កាលបរិច្ឆេទ ជា​ភាសាជាតិ​របស់​ខ្លួន ដូច​ជា iPhone (iOS) និង​កុំព្យូទ័រ (Windows 7, Ubuntu, MacOS) ជាដើម។ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង Windows 7 វា​មិន​មាន​ការ​លំបាក​ឡើយ។ ដូច្នេះ​សូម​អនុវត្ត​តាម​វិធី​ងាយៗ​ដែល​មាន​នៅ​ខាង​ក្រោម​នេះ៖ ១. បើក Control Panel ហើយ​វាយ​រក​ពាក្យ Region and Language ២. ក្នុង​ផ្ទាំង Formats សូម​ប្ដូរ​កន្លែង Format ទៅ​ជា Khmer (Cambodia) ៣.…


  • បង្កើត​ម៉ឺនុយ, Navigation និង Slider ដោយ​ប្រើ CSS3

    ១. បង្កើត​ម៉ឺនុយ​ធ្លាក់ ជាមួយ​នឹង CSS3 ក្នុង​មេរៀន​នេះ​អ្នក​នឹង​បាន​សិក្សា​អំពី​ការ​បង្កើត​ម៉ឺនុយ​ធ្លាក់ ដោយ​ប្រើ​ប្រាស់ CSS3 ប្រកប​ទៅ​ដោយ​ភាព​លម្អិត។ 2. ម៉ឺនុយ​បែប LavaLamp CSS3 ការ​ធ្វើ​ម៉ឺនុយ​បែប​នេះ អ្នក​អាច​សម្រេច​ទៅ​បាន​ដោយ​ការ​ប្រើ​ប្រាស់ jQuery ប៉ុន្តែ​នៅ​ពេល​នេះ អ្នក​ក៏​អាច​ធ្វើ​វា​បាន​ដោយ​ប្រើ CSS3 ផង​ដែរ។ 3. បង្កើត Accordion ដោយ​ប្រើ CSS3 Accordion គឺ​ជា​លក្ខណៈ​ប្រអប់​ម្យ៉ាង​សម្រាប់​ផ្ទុក​ធាតុ​បាន​ច្រើន​យ៉ាង ដូច​ជា​ម៉ឺនុយ អត្ថបទ និង​ដទៃ​ផ្សេង​ទៀត។ Accordion ត្រូវ​បាន​គេ​ប្រើ​ភាគ​ច្រើន​នៅ​ក្នុង Sidebar ឬ​ក៏​តំបន់ Slideshow ណា​មួយ​ដែរ ព្រោះ​វា​ប្លែកនិង​ចំណេញ​កន្លែង (សម្រាប់ Sidebar). 4. បង្កើត​អ្នក​នាំទិស​មាតិកា…


  • ​ស្បែក​ស្អាតៗ​សម្រាប់ ubuntu 12.04

    ខាងក្រោមនេះជាស្បែកស្អាតសម្រាប់ Ubuntu 12.04 ដែរមានរូបរាងស្អាតគូរអោយចាប់អរម្មណ៍។ តោះយើងទាញយកសាកល្បងប្រើប្រាស់ទាំងអស់គ្នា៖ 1. Zukitwo ទាញយក៖  Zukitwo Theme 2. MediterraneanNight ទាញយក៖ Download 3. Gray Day ទាញយក៖ Gray Day Theme 4. Adwaita Cupertino ទាញយក៖ Adwaita Cupertino 5. Elegant Brit ទាញយក៖ Download [sudobits]


  • Skype 4.0 សម្រាប់ Linux

    កាលពីពេលប៉ុន្មានសប្ដាហ៍មុននេះ Skype បានដាក់ចេញឲ្យប្រើប្រាស់នូវកំណែ 2.2 Beta នៅលើលីនុច។ តែនៅថ្ងៃនេះ Skype បានដាក់ឲ្យប្រើកំណែចុងក្រោយមួយទៀត ដែលមានការផ្លាស់ប្ដូររូបរាងថ្មី និងកែសម្រួលកំហុសបច្ចេកទេសយ៉ាងច្រើនផ្សេងទៀត។ នោះគឺ Skype កំណែ 4.0។ បន្លាស់ប្ដូរថ្មីៗនៅក្នុងកំណែនេះ៖ ទិដ្ឋភាពនៃផ្ទាំងជជែកថ្មី ដែលអាចឲ្យអ្នកប្រើប្រាស់ទទួលបានភាពងាយស្រួល ក្នុងការតាមដានអំពីប្រវត្តិនៃការជជែក។ ទិដ្ឋភាពនៃផ្ទាំងហៅទូរស័ព្ទ បានកែសម្រួលគុណភាពសំឡេងនិងវីដេអូ ផ្លាស់ប្ដូររូប Emoticon ប្រវត្តិនៃការជជែកបង្ហាញឡើងលឿនជាងមុន ទោះបីជាមានបន្លាស់ប្ដូរយ៉ាងច្រើន និងកែសម្រួលកំហុសបច្ចេកទេសមែន ក៏ក្នុងកំណែថ្មីនេះមុខតែប្រទះនឹងបញ្ហាផ្សេងៗទៀត ដែលនឹងត្រូវផ្លាស់ប្ដូររហូត។ ដូច្នេះប្រសិនបើអ្នកប្រើបានជួបប្រទះនឹងបញ្ហានោះ សូមផ្ដល់ដំណឹងទៅដល់ Skype តាមរយៈ វេទិកាSkype ឬក៏ Public Issue Tracker ។ អ្នកអាចទាញយកកម្មវិធី Skype…


  • របៀប​ប្រើ​អ៊ីនធឺណិត​តាម Modem នៅ​លើ Ubuntu 12.04

    Modem ស្ទើរ​តែ​គ្រប់​ប្រភេទ​ដែល​បាន​ទិញ​មក ភាគ​ច្រើន​វា​តែង​តែ​ភ្ជាប់​មក​នូវ​ឯកសារ​ដំឡើង​នៅ​លើ Windows ឬ​ក៏ Mac OS ស្រាប់​តែ​ម្ដង ហើយ​ក៏​មាន​ភាគ​តិច​ណាស់​មាន​ឯកសារ​ដំឡើង​សម្រាប់ Linux ប៉ុន្តែ​ការ​ដំឡើង​នោះ​ស្ទើរ​តែ​មិន​មាន​ប្រសិទ្ធភាព​ទាល់​តែ​សោះ។ ដូច្នេះ​ដើម្បី​ភាព​ងាយ​ស្រួល យើង​គួរ​តែ​ប្រើ​មុខ​ងារ​ដែល Ubuntu បាន​បង្កើត​មក​រួច​ស្រាប់ ព្រោះ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​តភ្ជាប់។ ដូច្នេះ​សូម​អនុវត្ត​តាម​វិធី​ខាង​ក្រោម​នេះ៖ ១. បើក Dash ហើយ​វាយ​ពាក្យ​រក Network Connections ហើយ​ចុច​បើក​វា។ ២. រើស​យក​ផ្ទាំង Mobile Broadband រួច​ចុច​លើ​ប៊ូតុង Add ។ ៣. រើស​យក​ឈ្មោះ Modem របស់​អ្នក ហើយ​ចុច​ប៊ូតុង Continue ។ ៤. រើស​យក​ប្រទេស (ឧ. Cambodia) ហើយ​ចុច​ប៊ូតុង…



  • ទាញ​យក​រូប​ភាព​របស់​អ្នក​ពី Instagram ទាំង​អស់​ជា​កញ្ចប់ ZIP

    Instagram ជា​កម្មវិធី​មួយ​ដ៏​ល្បី​ល្បាញ ឬ​ក៏​អាច​ហៅ​ថា​ជា​សហគមន៍​មួយ​ដ៏​ធំ ក្នុង​ការ​ចែក​រំលែក​រូបថត​របស់​អ្នក​បាន​ភ្លាម ទៅ​កាន់​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​អ្នក ព្រម​ទាំង​ទៅ​ក្នុង​គណនី Facebook និង​បណ្ដាញ​សង្គម​នានា​ដែរ។ អ្នក​អាច​ឆ្លើយ​ឆ្លង ជជែក​កម្សាន្ត និង​ចូល​ចិត្ត​រូប​ណា​មួយ​ដែល​មនុស្ស​ទាំង​ឡាយ​បាន​ដាក់​ផ្សាយ។ ដោយ​សារ​តែ​ភាព​ល្បី​ល្បាញ​និង​ងាយ​ស្រួល​នេះ​ហើយ ទើប Facebook បាន​ចំណាយ​ប្រាក់​ទិញ Instagram ក្នុង​តម្លៃ​ជាង ១ពាន់​លាន​ដុល្លារ។ ម្យ៉ាង​វិញ​ទៀត ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់ Instagram តែង​តែ​ថត​រូប​ដាក់​ជា​ញឹកញាប់ តែ​មិន​ប្រាកដ​ថា រូប​ដែល​ដាក់​ក្នុង Instagram រួច​ហើយ​លុប​រូប​ក្នុង​ទូរសព្ទ​ចោល​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើ​សិន​អ្នក​បាន​លុប​រូប​ទាំង​អស់​ក្នុង​ទូរស័ព្ទ​ហើយ (រូប​ដែល​ដាក់​ក្នុង Instagram) អ្នក​មិន​បាច់​បារម្ភ​ក្នុង​ការ​ស្វែង​រក​វា​ឡើយ។ អ្នក​អាច​ប្រើ​បាន​ជាមួយ​កម្មវិធី Instarchive ដែល​ជួយ​ឲ្យ​អ្នក​ទាញ​យក​រូប​ទាំង​ឡាយ ដែល​បាន​ដាក់​ក្នុង Instagram មក​ក្រៅ​ទាំង​អស់។ ដើម្បី​ទាញ​យក​បាន អ្នក​ពុំ​បាច់​ត្រូវ​ការ​អ្វី​ច្រើន​នោះ​ឡើយ។ ដូច្នេះ​ដើម្បី​ឲ្យ​ច្បាស់​ថែម​ទៀត…


  • Firefox 12.0 Beta មាន​ជា​ភាសា​ខ្មែរ​ហើយ

    យោង​តាម​ប្រកាស​ផ្សាយ​របស់​គេហទំព័រ សហគមន៍ Mozilla ខ្មែរ បាន​ឲ្យ​ដឹង​ថា «នៅ​ពេល​នេះ​កម្មវិធី Firefox ជំនាន់ 12.0 Beta មាន​ជា​ភាសា​ខ្មែរ​ហើយ» យើង​អាច​ធ្វើ​ការ​ទាញ​យក​ទៅ​ប្រើ​ប្រាស់​បាន​ដោយ​សេរី និង​ឥត​គិត​ថ្លៃ​ផង​ដែរ។ នៅ​ក្នុង​អត្ថបទ​ដើម ឯ​គេហទំព័រ​សហគមន៍​នោះ ក៏​មាន​ការ​សំណូម​ពរ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​គ្នា មេត្តា​សហការ​គ្នា​ជួយ​ផ្ដល់​មតិ​កែ​លម្អ​ការ​បក​ប្រែ ឲ្យ​កាន់​តែ​មាន​ភាព​ច្បាស់​លាស់ និង​ល្អ​ថែម​ទៀត។ តើ​អ្នកបាន​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រើ​ប្រាស់ Firefox 12.0 Beta ជា​ភាសា​ខ្មែរ​ហើយឬនៅ? 🙂 ចូលរួម​ទាំង​អស់​គ្នា ប្រើ​កម្មវិធី​ជា​ភាសា​ខ្មែរ ដើម្បី​លើក​តម្កើង​ភាសា​ខ្មែរ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ឲ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ទៀត។ ប្រភព​ព័ត៌មាន | ទាញ​យក Firefox 12.0 Beta ជា​ភាសា​ខ្មែរ


  • កម្មវិធី​បន្ថែម​ឥត​គិត​ថ្លៃ​ចំនួន ៥ របស់ WordPress សម្រាប់​ធ្វើ E-Commerce

    E-Commerce ជា​ប្រភេទ​ជំនួញ​មួយ​ដែល​ត្រូវ​បាន​ធ្វើ​ការ​លក់​ដូរ​ទំនិញ​នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត ដែល​មាន​ទាំង​ក្នុង​តំបន់ និង​ជា​អន្តរជាតិ។ គេហទំព័រ E-Commerce ដែល​ល្បីៗ​សព្វ​ថ្ងៃ​នេះ​មាន​ដូច​ជា៖ Amzaon, eBay ជាដើម។ រី​ឯ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​វិញ ក៏​មាន​រាប់​សិប​ដែរ ដូច​ជា៖ Khmer24 ។ល។


  • Funny Photo Maker៖ កម្មវិធី​កែ​រូប​ឲ្យ​មាន​សភាព​ប្លែក

    កម្មវិធី​កែ​ច្នៃ​រូបភាព​បច្ចុប្បន្ន​នេះ​មាន​ច្រើន​ជា​អនេក ហើយ​មាន​លក្ខណៈ​ពិសេស​ស្រដៀងៗ​គ្នា គ្រាន់​តែ​មាន​ខ្លះ​ទៅ​ល្អ​ប្រើ ខ្លះ​ទៅ​មិន​ល្អ​ប្រើ​ព្រោះ​វា​ពិបាក។ ដូច​ជា Photoshop និង GIMP, Corel Draw និង Inkscape ជាដើម។ ចំណែក​ឯ​កម្មវិធី Funny Photo Maker មួយ​នេះ​វិញ មិន​មាន​លក្ខណៈ​បែប​កែ​ច្នៃ កាត់​ត​រូប​ដូច Photoshop អ្វី​ឡើយ ប៉ុន្តែ​វា​ផ្ដល់​នូវ​លក្ខណៈ​ពិសេស​មួយ​ទៀត ដោយ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​កែ​ច្នៃ​រូបភាព ដោយ​បន្ថែម​ទិដ្ឋភាព (effect) និង​ដាក់​រូប​ចូល​ទៅ​ក្នុង​ស៊ុម​រូបថត​ណា ដែល​គួរ​ឲ្យ​អស់​សំណើច។ កម្មវិធី​នេះ​ត្រូវ​បាន​ចែក​រំលែក​ឲ្យ​ប្រើ​ដោយ​សេរី ឥត​គិត​ថ្លៃ ហើយ​អាច​ប្រើ​បាន​នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ៖ Windows XP, Windows Vista, Windows 7 និង Windows 8…


  • អំពី WordPress .org និង .com

    WordPress ជា​ប្រព័ន្ធ​គ្រប់​គ្រង​មាតិកា​គេហទំព័រ ដ៏​ល្បី​ល្បាញ​ ហើយ​មាន​ការ​ប្រើ​ប្រាស់​យ៉ាងច្រើន។ តែ​អ្នក​ដឹង​ទេ​ថា WordPress មាន​ពី​រប្រភេទ ហើយ​ប្រភេទ​ទាំង​ពីរ​នេះ មាន​លក្ខណៈ​ពិសេស​ខុសៗ​ពីគ្នា។


  • មាន​អ្វី​ប្លែក​ទៀត​ហើយ​នៅ​ក្នុង Google Maps?

    កាល​ពីពេល​ថ្មីៗ​នេះ Google ទើប​តែ​ដាក់​ឲ្យ​ប្រើ​នូវ​បច្ចេកវិទ្យា​ថ្មី​របស់​ខ្លួន​គឺ MapsGL តែ​នៅ​ពេល​នេះ Google បញ្ចេញ​របស់​ប្លែក​មក​ទៀត​ហើយ ពិត​ជា​ចម្លែក​និង​មិន​ធ្លាប់​មាន​ពីមុន​មក។ 8-bit Quest Maps ជា​បច្ចេកវិទ្យា​ផែន​ទី​ថ្មី​មួយ​ទៀត​ដែល​ទើប​នឹង​ដាក់​ក្នុង​ស្ថានភាព​សាក​ល្បង​នៅ​ឡើយ។ ហើយ​អ្នក​អាច​មើល​វា​បាន​នៅ​លើ​គណិតូបករណ៍​មាន​សណ្ឋាន 8-bit (ឥឡូវ​នៅ​មាន​អ្នក​ប្រើ 8-bit ដែរ​ទៀត​ទេ?) ។ មើល​សណ្ឋាន​ដី​ក្នុង​បែប 8-bit ក្លាយ​ជា​វីរបុរស ដើរ​រុករក​ពិភព​លោក ស្វែង​រក​បិសាច​អាថ៌កំបាំង http://maps.google/com


  • គេហទំព័រ​ចំនួន ៤ ផ្ដល់​ឧបករណ៍​ផលិត​កូដ CSS3

    អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់​ដឹង ធ្លាប់​ឮ ធ្លាប់​ស្គាល់​រួច​មក​ហើយ​អំពី CSS3។ CSS3 មាន​ការ​សរសេរ​កូដ​ច្រើន ស្មុគស្មាញ និង​តម្រូវ​ទៅ​តាម​កម្មវិធី​រុក​រក (Browser) និមួយៗ​រួម​មាន៖ Firefox, Google Chrome, Safari, Opera, IE ជាដើម។


  • ផ្ញើ​ឯកសារ​មួយ​ចំនួន​តាម Facebook Chat

    បើ​និយាយ​ដល់ Facebook Chat អ្នក​ណា​ក៏​ស្គាល់​ដែរ ព្រោះ​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ​ប្រាស់ Facebook ក្នុង​ការ​ជជែក​ទៅ​កាន់​មិត្ត​របស់​ខ្លួន​យ៉ាង​រហ័ស​ទាន់​ចិត្ត​ថែម​ទៀត​ផង។ តែ​ឈប់​សិន! មាន​ដឹង​ទេ​ថា ក្នុង​នោះ​អ្នក​ក៏​អាច​ផ្ញើ​ឯកសារ​ទៅ​កាន់​មនុស្ស​ដែល​អ្នក​កំពុង​ជជែក​ជាមួយ​បាន​ដែរ ដោយ​ប្រើ​ប្រាស់​វិធី​ដ៏​សែន​ងាយ​ស្រួល។ បើ​ចង់​ដឹង សូម​អាន​សេចក្ដី​ណែនាំ​ដូច​ខាង​ក្រោម​នេះ។ ១. វិធី​ទី១ ក. ចុច​បង្កើត​សារ​ថ្មី​ជា​មុន​សិន ខ. ចុច​លើ​រូប «  ដែក​ខ្ទាស់» ដើម្បី​ភ្ជាប់​ឯកសារ​អ្នក។ បន្ទាប់​មក​អ្នក​នឹង​អាច​រើស ប្រភេទ​ឯកសារ​អត្ថបទ, រូបភាព ឬវីដេអូ​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ គ. រង់​ចាំ​រហូត​ដល់​វា​ផ្ទុក​ឡើង​ចប់​សព្វ​គ្រប់​ហើយ ចុច Enter ដើម្បី​បញ្ជូន​ឯកសារ។ ២. វិធី​ទី២ ប្រសិន​បើ​អ្នក​កំពុង​ជជែក​ជាមួយ​មនុស្ស​នោះ​ស្រាប់​មក​ហើយ សូម​ធ្វើ​តាម​ចំណុច​ខាង​ក្រោម៖ ក. នៅ​ក្នុង​ប្រអប់​ជជែក សូម​ចុច​លើ​រូប «ស្ពឺ» ហើយ​រើស​យក​ពាក្យ…


  • រូបរាង​ថ្មី​នៃ​គេហទំព័រ IT4U

    នៅ​ថ្ងៃ​នេះ​គេហទំព័រ IT4U បាន​ផ្លាស់​ប្ដូ​ររូបរាង​ថ្មី ដែល​ប្រកប​ទៅ​ដោយ​ភាព​ទូលាយ មិន​សាំញ៉ាំ ហើយ​សាមញ្ញ​ងាយ​ស្រួល​មើល​ជាង​មុន។ នេះ​គឺ​ជា​ការ​ផ្លាស់​ប្ដូរ​រូបរាង​លើក​ទី៣​ហើយ បើ​គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​២០១១ ដែល​ជា​ថ្ងៃ​បើក​សម្ពោធ​មក​ម្ល៉េះ។ រូបរាង​ថ្មី​នេះ​ត្រូវ​បាន​រចនា​ឡើង​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​វែប​ថ្មី ដែល​ពេញ​និយម​បំផុត​នោះ​គឺ យើង​ខ្ញុំ​គិត​ថា​រូបរាង​ថ្មី​មួយ​នេះ ប្រាកដ​ជា​នៅ​មាន​កន្លះ​ខ្លះ​ខ្វះ​ខាត​នៅ​ឡើយ ដូច្នេះ​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​រក​ឃើញ​ចំណុច​មិន​សម​គួរ​នោះ សូម​ផ្ដល់​ជាមតិ​កែ​លម្អ នៅ​ក្នុង​ប្រអប់​វាចា​ខាង​ក្រោម​នេះ។ សូម​អរគុណ! ពី​យើង​ខ្ញុំ, ស្ថាបនិក​គេហទំព័រ។


  • រចនា​អក្សរ 3D ជាមួយ CSS3

    នេះ​កាន់​តែ​ពិសេស​ថែម​ទៀត​ហើយ ដែល​យើង​អាច​រចនា​អក្សរ​ឲ្យ​ទៅ​ជា​លក្ខណៈ 3D ដោយ​ការ​ប្រើ​ប្រាស់ CSS3។ ចង់​ដឹង​ថា​ធ្វើម្ដេច​ដែរ​ឬទេ?


  • របៀប​បង្កើត Like Box សម្រាប់​គេហទំព័រ​របស់​អ្នក

    សព្វ​ថ្ងៃ​នេះ​មិន​ថា​គេហទំព័រ​ណា​ឡើយ តែង​តែ​ពេញ​និយម​នូវ​ការ​ប្រើ​ប្រាស់ Like Box ។ Like Box ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា ប្រអប់​ចូល​ចិត្ត ជា​វត្ថុ​មួយ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ Facebook ដើម្បី​ឲ្យ​ម្ចាស់​គេហទំព័រ​និមួយៗ​ភ្ជាប់​ ទំព័រ (Page) Facebook របស់​ពួក​គេ​ទៅ​ក្នុង​គេហទំព័រ ក្នុង​គោល​បំណង​ឲ្យ​អ្នក​ទស្សនា​ចុច ចូល​ចិត្ត លើ​ទំព័រ​ពួក​គេ ដើម្បី​ទទួល​យក​ព័ត៌មាន និង​ដើម្បី​គាំទ្រ​ផង​ដែរ។ មុន​នឹង​ចូល​ទៅ​ដល់​ការ​អនុវត្ត ខ្ញុំ​ចង់​បញ្ជាក់​ថា អ្វី​ទៅ​ជា ទំព័រ (Pages) នៅ​ក្នុង Facebook។ ទំព័រ ឬ Page នៅ​ក្នុង Facebook ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្ដោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នៃ​ក្រុមហ៊ុន, អង្គការ, សមាគម, សហគមន៍, ឬ​ជន​ល្បី ។ល។ នៅ​ក្នុង…