ជាការពិតណាស់ Joomla គឺជាប្រព័ន្ធគ្រប់គ្រងអត្ថបទហៅកាត់ថា CMS ( Content Management System) ហើយប្រសិនបើយើងទើបតែចាប់ផ្ដើមរៀនប្រើប្រាស់ Joomla នោះចាំបាច់ត្រូវដំឡើងវានេះជាមួយនឹងកម្មវិធីមួយដែលមានឈ្មោះថា Wamp Server ដូចនេះខ្ញុំសូមធ្វើការណែនាំសង្ខេបៗដូចតទៅ៖
- ជំហានទី១ ត្រូវដំឡើងកម្មវិធី Wamp server ដំឡើងធម្មតាតាមទ្រង់ទ្រាយដើម (default configuration)
- ជំហានទី២ អ្នកត្រូវពន្លា (Unzip) កញ្ចប់ Joomla ទៅកាន់ទីតាំង C:\wamp\www\joomla ហើយចាំផ្ដើមដំណើរការ (enable) កម្មវិធី Wamp server ( ដែលវានឹងបង្ហាញនៅលើ system tray ស្ថិតនៅខាងស្ដាំនៃ Taskbar)
- ជំហានទី៣ សូមបើកកម្មវិធីរុករក (browser) រួចវាយពាក្យថា http://localhost/joomla នោះវានឹងបង្ហាញផ្ទាំងដំណើរការនៃការដំឡើង Joomla (Process of installation) បន្ទាប់មកទៀតយើងត្រូវធ្វើតាមការណែនាំដោយចុច Next រហូតមកដល់ចំណុចដែលតម្រូវអោយយើងបំពេញក្នុងចន្លោះនោះសូមបំពេញតាមរបៀបដូចខាងក្រោម៖
-Host Name = localhost-MySQL User Name = root
-MySQL Password = ទុកចោល (ប្រសិនបើយើងមិនដែលបានបំពេញលេខសម្ងាត់ណាមួយក្នុងពេលដែលយើងបានដំឡើងកម្មវិធី Wamp Server)
-MySQL Database Name = ចង់ដាក់អ្វីក៏បាន ស្រេចតែចិត្ត ឧឧទាហរណ៍ថាដាក់ឈ្មោះថា Joomla ក្រោយមកសូមចុចលើពាក្យថា Install Sample Data ដើម្បីអោយការប្រើប្រាស់ Joomla របស់យើងមាន Template ឬផ្ទាំងគំរូផ្សេងៗ។
-Site name = ចង់សរសេរឈ្មោះអ្វីក៏បាន ( ឈ្មោះចំណងជើងនៃទំព័រ វេបសាយ).
សូមចងចាំថាបន្ទាប់ពីបំពេញរួចរាល់ហើយ សូមត្រឡប់ចូលទៅកាន់ទីតាំង C:\wamp\www រួចលប់ចោលនូវ Folder មួយដែលមានឈ្មោះថា Installation នោះទើបយើងអាចចូលទៅកាន់ គណនីខាង ឬអាចមើលផ្ទាំងគំរូនៃ វេបសាយដែលបង្កើតឡើងដោយ Joomla ក្នុងកុំព្យូទ័ររបស់យើងបាន។
សូមចងចាំថាបន្ទាប់ពីបានដំឡើងរួចរាល់ហើយនោះសូមប្ដូរ Username និង Password របស់លោកអ្នក ព្រោះ Default Username & Password របស់វាគឺ Admin ។
——————–
សូមមើលផងដែរ៖ ប្រព័ន្ធគ្រប់គ្រងគេហទំព័រ
Comments
318 responses to “របៀបដំឡើងកម្មវិធី Joomla ក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវ”