
ដូចយើងដឹងស្រាប់ហើយ Firefox ជាកម្មវិធី កូដបើកចំហ។ ដូច្នេះយើងអាចដំឡើងវាបាននៅគ្រប់ ប្រព័ន្ធប្រតិបត្តិការ។ Firefox 4 (កំណែស្ថិតស្ថេរ ឬ Stable) ជិតត្រូវបានដាក់ឲ្យប្រើប្រាស់ពេញលេញហើយ។ ដូច្នេះការដំឡើងតាមរយៈ ទីតាំងផ្ទុក ឬ Repository ធ្វើឲ្យយើងទទួលបានព័ត៌មានអំពី ការធ្វើបច្ចុប្បន្នកម្មលឿន។ Firefox 4 នៅក្នុង Ubuntu ត្រូវបានគេប្រើឈ្មោះ Minefield ជំនួសវិញ។
ខ្ញុំនឹងបង្ហាញអំពីរបៀបដំឡើងតាមរយៈទីតាំងផ្ទុក៖
ដំបូងយើងត្រូវបន្ថែមអាសយដ្ឋានទីតាំងផ្ទុកជាមុនសិន៖
sudo add-apt-repository ppa:mozillateam/firefox-stable sudo apt-get update
សម្រាប់អ្នកដែលបានដំឡើង Firefox កំណែចាស់រួចនោះ ការបន្ថែម PPA នេះគឺក្នុងគោលបំណងដើម្បីទទួលបានដំណឹងពេលដែល កំណែស្ថិតស្ថេរ បានដាក់ចេញឲ្យប្រើ ហើយនឹងធ្វើបច្ចុប្បន្នកម្មលើកំណែចាស់ ដើម្បីប្រើកំណែស្ថិតស្ថេរថ្មីនេះ។
ប្រសិនបើយើងមិនអាចរង់ចាំការចេញឲ្យប្រើពេញលេញនោះទេ ហើយចង់ប្រើភ្លាមៗនោះ យើងអាចប្រើកំណែ RC របស់គេបាន ដោយសរសេរពាក្យបញ្ជាដូចខាងក្រោមនេះ៖
sudo add-apt-repository ppa:mozillateam/firefox-next sudo apt-get update sudo apt-get install firefox-4.0
Comments
349 responses to “ដំឡើង Firefox 4 នៅក្នុង Ubuntu 10.04 និង 10.10 តាមរយៈទីតាំងផ្ទុក”