Spam គឺជារបស់ឥតបានការម្យ៉ាង ដែលមានផ្ទុកទៅដោយមេរោគ។ វាធ្វើការរាតត្បាតនៅលើគេហទំព័រ, វេទិកា, ទូរស័ព្ទ, ល្បែងកម្សាន្តនៅលើបណ្ដាញ (Online Game), ប្លក់, និង នៅក្នុងសេវាកម្មសារអេឡិចត្រូនិកដូចជា៖ Yahoo!, Gmail ជាដើម ហើយសូម្បីតែសេវាកម្មជជែកកម្សាន្តរបស់ក្រុមហ៊ុនអ៊ីមែលទាំងនោះ ក៏ទទួលឥទ្ធិពលពីពពួក Spam អស់នោះដែរ។ Spam ដំណើរការដោយមានការបញ្ជាតាមម៉ាស៊ីនពីក្រោយខ្នង។ ម៉ាស៊ីនទាំងនោះបានបង្កើតកូដឲ្យ Spam ស្គាល់នូវត្រង់ប្រអប់សរសេរមតិ, ហើយម៉ាស៊ីននោះទៀតសោត គឺវាចេះបង្កើតឈ្មោះ, អាសយដ្ឋានអ៊ីមែល និង គេហទំព័រ បានដោយស្វ័យប្រវត្តិ។ ដូច្នេះហើយអ្នកប្រើប្លក់ (WordPress) ទទួលរងនូវឥទ្ធិពលពី របស់ឥតបានការ អស់នេះ ព្រោះតែប្លក់ WordPress ដែលយើងប្រើឥតគិតថ្លៃនៅលើ wordpress.com នោះ មិនមានឧបករណ៍ទប់ស្កាត់បានរឹងមាំនោះទេ ព្រោះដោយសារតែគេមិនអនុញ្ញាតឲ្យយើងដំឡើងឧបករណ៍ផ្សេងៗទៀត។ តែប្រសិនបើយើងទាញយក WordPress ពី wordpress.org គឺយើងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការដំឡើងឧបករណ៍ផ្សេងៗដើម្បីទប់ស្កាត់នូវពពួក Spam ទាំងនោះ។ ដើម្បីទប់ស្កាត់នូវ Spam ទាំងនេះនៅលើគេហទំព័រ យើងអាចប្រើ reCAPTCHA ដើម្បីទប់ស្កាត់កុំឲ្យវាឆ្លងកាត់បាន។
reCAPTCHA គឺជាប្រព័ន្ធសុវត្ថិភាពមួយ ដែលគេដាក់នៅលើគេហទំព័រ សម្រាប់ការពាររបស់ឥតបានការ ឬ Spam។ ប្រព័ន្ធមួយនេះត្រូវបានបង្កើតដោយក្រុមហ៊ុន Google។ reCAPTCHA គឺ៖
- ឥតគិតថ្លៃ
- មានសារប្រយោជន៍
- អាចប្រើបានគ្រប់មនុស្ស ៖ គឺសូម្បីតែមនុស្សពិការភ្នែក ក៏អាចប្រើបានដែរ ព្រោះ reCAPTCHA មាននូវឧបករណ៍សម្រាប់អានតួអក្សរនិមួយៗ។
- មានសុវត្ថិភាព
- មានប្រជាប្រិយភាព
- ងាយស្រួលប្រើ
របៀបចុះឈ្មោះ
មុនដំបូងយើងគ្រាន់តែចូលទៅកាន់ http://www.google.com/recaptcha ដើម្បីចុះឈ្មោះ។ យើងនឹងទទួលបានទំព័រដែលមានសណ្ឋានដូចរូបខាងក្រោម៖
បន្ទាប់មកសូមចុចលើប៊ូតុង បន្ទាប់មកទៀតយើងនឹងចូលទៅក្នុងទំព័រមួយទៀត ដែលគេធ្វើការនិយាយអំពីលក្ខណៈពិសេសរបស់ reCAPTCHA ខ្លី។ នៅខាងក្រុមនោះមានប៊ូតុងមួយដាក់ថា Sing up Now! រួចចុចវា៖
បន្ទាប់ពីចុចប៊ូតុងនោះហើយ យើងនឹងឈានដល់ដំណាក់កាល វាយបញ្ចូលនូវអាសយដ្ឋានគេហទំព័ររបស់យើង។ ដោយឧទាហរណ៍ខ្ញុំបញ្ចូល it4ug.net (មិនត្រូវមានសញ្ញា / ពីក្រោយទេ) បន្ទាប់ពីបញ្ចូលរួច សូមចុចប៊ូតុង Create Key៖
នៅពេលនេះ ការចុះឈ្មោះរបស់អ្នកបានចប់សព្វគ្រប់ហើយ យើងក៏ទទួលបាននូវលេខកូដចំនួនពីរគឺ Public Key (សោសាធារណៈ) និង Private Key (សោឯកជន)៖
របៀបដំឡើង
ប្រសិនបើយើងជាអ្នកប្រើប្រាស់ ប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ WordPress គឺគេមានបង្កើតជាកម្មវិធីបន្ថែម (Plugin) ដោយគ្រាន់តែចម្លង សោសាធារណៈ និង សោឯកជន ទៅនឹងប្រើបាន។ តែប្រសិនបើយើងប្រើអីផ្សេង ឬ យើងបង្កើតគេហទំព័រដោយខ្លួនឯងនោះ គឺយើងត្រូវធ្វើតាមវិធីមួយទៀតគឺប្រើកូដ PHP។
ខ្ញុំសូមលើកឧទាហរណ៍ក្នុងការដំឡើងវានៅលើកុំព្យូទ័រជាមុនសិន (ចាំបាច់ត្រូវមានដំឡើង Apache, PHP5 បើមិនទាន់មានដំឡើង សូមមើលអត្ថបទអំពីរបៀបដំឡើង។) មុនដំបូងយើងត្រូវទាញយកបណ្ណាល័យកូដរបស់ reCAPTCHA ជាមុនសិន ដោយចុចលើតំណភ្ជាប់នេះ៖ http://code.google.com/p/recaptcha/downloads/list?q=label:phplib-Latest ។ បន្ទាប់មកសូមពន្លាឯកសារនេះទៅក្នុងថតណាមួយ ឧទាហរណ៍យើងដាក់ក្នុងថត recaptcha ដោយដាក់ឈ្មោះថតដែលទើបពន្លានោះថា lib។ បន្ទាប់មកសូមបង្កើតឯកសារមួយដែលមានឈ្មោះថា form.php ទៅក្នុងថតដដែលនោះ។ បន្ទាប់មកសូមចម្លងកូដខាងក្រោមនេះទៅដាក់ក្នុងឯកសារ ដែលទើបបង្កើតនោះ៖
<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title></title>
</head>
<body>
<form method="post" action="check.php">
<?php
require_once('lib/recaptchalib.php');
$publickey = "សោសាធារណៈរបស់អ្នក";
echo recaptcha_get_html($publickey);
?>
<input type="submit" />
</form>
</body>
</html>
បន្ទាប់មកឯកសារមួយទៀតដែលមានឈ្មោះថា check.php ដើម្បីទុកពិនិត្យភាពត្រឹមត្រូវ នៅពេលដែលអ្នកប្រើប្រាស់ បានចុចប៊ូតុងដាក់ស្នើ (submit) ទៅ។ សូមចម្លងកូដខាងក្រោមទៅដាក់ក្នុងឯកសារ check.php ៖
<!DOCTYPE html>
<html>
<head>
<meta charset="utf-8" />
<title></title>
</head>
<body>
<?php
require_once('lib/recaptchalib.php');
$privatekey = "សោរឯកជនរបស់អ្នក";
$resp = recaptcha_check_answer ($privatekey,
$_SERVER["REMOTE_ADDR"],
$_POST["recaptcha_challenge_field"],
$_POST["recaptcha_response_field"]);
if (!$resp->is_valid) {
// What happens when the CAPTCHA was entered incorrectly
die ("The reCAPTCHA wasn't entered correctly. Go back and try it again." .
"(reCAPTCHA said: " . $resp->error . ")");
} else {
echo "The reCAPTCHA was entered correctly.";
}
?>
</body>
</html>
បន្ទាប់មកសូមបើកវាជាមួយនឹង localhost របស់លោកអ្នក។ (ចាំបាច់ត្រូវមានអ៊ីនធឺណិត) លោកអ្នកនឹងទទួលបាននូវអ្វីដែលអ្នកប៉ងប្រាថ្នាជាមិនខាន។
សាកល្បង
ស្រាវជ្រាវដកស្រង់ចេញពី៖ http://code.google.com/apis/recaptcha/docs/php.html





Comments
7 responses to “របៀបដំឡើង reCAPTCHA នៅលើគេហទំព័រដើម្បីទប់ស្កាត់ Spam”