PDF Mod ជាកម្មវិធីដ៏អស្ចារ្យមួយ ដែលអនុញ្ញាតឲ្យយើងអាច លុបទំព័រ, បន្ថែមទំព័រ, បន្ថែមរូបភាព, បង្វិលទំព័រ, នាំរូបភាពចេញ, កែទិន្នន័យមួយចំនួនដូចជា ឈ្មោះអ្នកនិពន្ធ, ចំណងជើង ជាដើម។
កម្មវិធីនេះពិតជាងាយស្រួលប្រើ គឺថាពេលយើងបើកភ្លាម វានឹងបង្ហាញទំព័រជាក្រឡា ហើយយើងអាចទាញឯកសារ PDF ផ្សេងទៀតមកទម្លាប់ចូលទៅក្នុងឯកសារដែលកំពុងបើក ដើម្បីបូកបញ្ចូលគ្នា។ យើងក៏អាចកែសម្រួលទំព័រជាច្រើន ក្នុងពេលតែមួយបានដែរ។
កម្មវិធីនេះបានចេញដល់កំណែ ០.៩ ហើយ។
ទាញយកសម្រាប់ Ubuntu៖
sudo add-apt-repository ppa:pdfmod-team/ppa sudo apt-get update sudo apt-get install pdfmod
ដកស្រង់ចេញពី៖ www.webupd8.org/2011/03/edit-pdf-documents-in-linux-with-pdf.html


Comments
332 responses to “កែសម្រួលឯកសារ PDF នៅក្នុង Linux ជាមួយកម្មវិធី PDF MOD”