រូបរាងថ្មីរបស់ Firefox 4 ពិតជាស្អាត។ លើសពីនោះយើងក៏អាចកែច្នៃវាតាមចំណង់ចិត្តបានដែរ ដោយប្រើកម្មវិធីបន្ថែមមួយឈ្មោះ Stratiform។
ពេលដំឡើងកម្មវិធីបន្ថែមនេះរួច យើងអាចចូលទៅប្រើវាបានតាមរូបតូចមួយ នៅរបារខាងក្រោមផ្នែកខាងស្ដាំ។ ពេលដែលចុចទៅ យើងនឹងចូលទៅដល់ទីកន្លែងកំណត់ផ្សេងៗ។ ដែលក្នុងនោះយើងអាចធ្វើការផ្លាស់ប្ដូរបានដូចជា របារផ្ទាំង (Tab Bar), ស្លាកម៉ឺនុយ (Label) ហើយប្រសិនបើយើងមិនពេញចិត្តនឹងលទ្ធផលដែលយើងបានធ្វើនោះទេ យើងក៏អាចធ្វើវាឲ្យដូចដើមវិញដែរ។
សូមសប្បាយរីករាយនឹងបម្លាស់ប្ដូរនេះ !! ^_^
ចំណាំ៖ អាចប្រើបានតែចំពោះ Windows និង Firefox 4.0b12 – 4.0.* តែប៉ុណ្ណោះ!
ដកស្រង់ចេញពី៖ http://www.howtogeek.com/news/customize-firefox-4-0s-ui-to-create-a-unique-personalized-browser-for-your-system/4103/



Comments
304 responses to “កែច្នៃ Firefox 4 របស់អ្នកតាមចំណង់ចំណូលចិត្ត”