ដើម្បីធ្វើឲ្យ Ubuntu មានរូបរាងដូច Mac OS X យើងត្រូវប្រើ Macbuntu ដើម្បីផ្លាស់ប្ដូររូបរាង។ ហើយ Macbuntu ជាប្រភេទកម្មវិធីកូដបើកចំហផងដែរ។ សូមចូលទៅទាញយក Macbuntu តាមរយៈអាសយដ្ឋាននេះ៖ http://sourceforge.net/projects/macbuntu/files/ បន្ទាប់មកសូមរើសយកនូវកំណែនៃ Ubuntu របស់អ្នក (10.10 ឬ 10.04)។
ក្រោយពីទាញយកហើយ សូមពន្លាឯកសារនោះចេញមកក្រៅ
បន្ទាប់មកសូមចូលទៅក្នុងថតដែលទើបពន្លារួចនោះ ហើយចុចលើឯកសារ “Install.sh” ហើយវានឹងលោតផ្ទាំងមួយមក រួចចុចលើពាក្យ Run In Terminal
បន្ទាប់មកវានឹងលោតចូលទៅក្នុង Terminal ហើយវានឹងសួរសំនួរមួយ តែមិនបាច់ខ្វល់ទេ សូមវាយអក្សរ y ហើយចុច Enter ដើម្បីបន្តការដំឡើងទៅមុខទៀត
លោកអ្នកនឹងត្រូវឆ្លើយសំនួរប៉ុន្មានចំណុចទៀត។ ខាងក្រោមនេះជាការសួរអំពីពុម្ពអក្សរដែលត្រូវដំឡើង បើអ្នកមិនដឹង ឬ មិនចង់រើសនោះ គ្រាន់តែចុច Enter នោះការដំឡើងនឹងបន្តទៅមុខទៀតហើយ។ នៅពេលកំពុងដំឡើងវាត្រូវការទាញយកឯកសារមួយចំនួនពីអ៊ីនធឺណិត ទើបវាមានរូបរាងពេញលេញ សូមយល់ព្រម នៅពេលឃើញសំនួរនោះ។
នៅពេលដំឡើងរួចរាល់ហើយ វានឹងស្នើឲ្យធ្វើការចាប់ផ្ដើមម៉ាស៊ីនកុំព្យូទ័រឡើងវិញ។ ដូច្នេះសូមវាយអក្សរ y រួចចុច Enter។
ពេលចាប់ផ្ដើមឡើងវិញរួចនោះ អ្នកនឹងទទួលបាននូវទិដ្ឋភាព Mac OS X ជំនួស Ubuntu ចាស់របស់អ្នក។ ការដំឡើងនេះវាបានផ្លាស់ប្ដូរនូវរូបតំណាង Firefox, Google Chrome, ទីកន្លែងភ្ជាប់ចូល (Login Screen), របារ, កូនចង្អុល(cursor), និង Docky ជាដើម។
ប្រសិនបើអ្នកមិនចូលចិត្តវានោះ ហើយចង់ផ្លាស់ប្ដូរទៅកាន់សភាពដើមវិញ សូមចូលទៅក្នុងថតឯកសារដែលអ្នកបានពន្លានោះ រួចចុចពីរដងលើឯកសារ “uninstall.sh” ហើយរើសឲ្យវារត់ជាមួយ Terminal។ ហើយសូមធ្វើតាមការណែនាំនៅពេលកំពុងលុប។
ដកស្រង់ចេញពី៖ http://www.howtogeek.com/45817/how-to-make-ubuntu-linux-look-like-mac-os-x/






Comments
6 responses to “របៀបធ្វើឲ្យ Ubuntu មានរូបរាងដូច Mac OS X”