Blender គឺជាកម្មវិធីរចនារូប 3D ដែលមានទំហំតូច តែសមត្ថភាពរបស់វាខ្ពស់ណាស់។ រូបដែលគូសចេញពី Blender គឺប្រកបដោយភាពស្អាត និង ផុសៗពិតជាគួរឲ្យទាក់ទាញ។ រឿងមួយចំនួន បានប្រើប្រាស់កម្មវិធី Blender ដើម្បីផលិតរឿង 3D របស់ពួកគេ។ ហើយរឿងដែលបានយក Blender ទៅធ្វើនោះមានដូចជា៖
- Big Buck Bunny (ឆ្នាំ២០០៨)
- Elephant Dream (ឆ្នាំ២០០៦)
- Yo Frankie! (ឆ្នាំ២០០៨)
- Sintel (ឆ្នាំ២០១០)
- Kajimba (ឆ្នាំ២០០៩)
- Lightouse (ឆ្នា២០០៨)
- Project London (ឆ្នាំ២០០៩)
- Murnau the Vampire (ឆ្នាំ២០០៧)
- និងផ្សេងៗទៀត
ក្រៅពីការផលិតរឿង ក៏មានដែរនូវការបង្កើតល្បែងកម្សាន្ត ផ្សេងៗទៀតផងដែរ។

Blender អាចដំណើរការបាននៅគ្រប់ប្រព័ន្ធប្រតិបត្តិការកុំព្យូទ័រទាំងបី (Windows, Mac OS X, Linux)។ កម្មវិធីនេះក៏ជាកម្មវិធីកូដបើកចំហផងដែរ។
តម្រូវការរបស់កម្មវិធីមានដូចជា៖
| អប្បបរិមា | ការណែនាំ | |
|---|---|---|
| គ្រប់ប្រព័ន្ធប្រតិបត្តិការ | ||
| CPU | 300 MHz | 2 GHz dual core |
| Memory | 128 MB | 2 GB |
| Graphics hardware | OpenGL graphics card with 16 MB RAM | OpenGL graphics card with 128 or 256 MB RAM |
| Display | 1024 × 768 px display with 16 bit color | 1920 × 1200 px display with 24 bit color |
| Input device(s) | 3 button mouse | |
នៅពេលបច្ចុប្បន្ន Blender បានដាក់ឲ្យប្រើនូវកំណែទី ២.៥៦ សាកល្បង ដែលមានបន្ថែមនូវលក្ខណៈពិសេសថ្មីៗទៀតដូចជា៖
- រូបរាងកម្មវិធីថ្មី
- ប្រព័ន្ធចលនាថ្មី ដែលអាចឲ្យវត្ថុស្ទើរទាំងអស់ធ្វើចលនាបាន
- សរសេរឡើងវិញជាមួយ Python 3.x scripting API
- ការធ្វើ ផ្សែង ឲ្យមានសភាពពិតៗ
- ការធ្វើ សមុទ្ទ ឲ្យមានសភាពពិតៗ
- បានធ្វើបច្ចុប្បន្នកម្មលើឈុតឧបករណ៍ ឲ្យមានភាពប្រសើរឡើង
- ការប៉ាន់ប្រមាណមើលនូវពន្លឺមិនចំ
- ការបង្ហាញលទ្ធផលសម្លេង
- ប្រព័ន្ធបន្ថែម
- គ្រាប់ចុចផ្លូវកាត់ផ្ទាល់ខ្លួន (Custom keyboard shortcuts)
- ការគ្រប់គ្រងពណ៌
- អនុភាគនៃវត្ថុរាវ (Fluid particles)
- និងលក្ខណៈផ្សេងៗទៀត

Blender គឺជាកម្មវិធីដែលមានភាពល្បីល្បាញនៅក្នុងពិភពកម្មវិធីកូដបើកចំហទាំងអស់។ កំណែ ២.៤៤ ត្រូវបានប្រជាជនទូទាំងពិភពលោក ទាញយកចំនួនជាង ៨សែនដង។ ហើយពួកគេទាំងនោះ បានរៀនប្រើ Blender តាមរយៈវេទិកា, សហគមន៍ Blender, តាមរយៈវិចិត្រករផ្សេងៗដែលប្រើ Blender ហើយផ្ដល់មេរៀននៅលើអ៊ីនធឺណិត និងតាមរយៈ ទស្សនាវដ្ដីគំនូរ Blender។
ខាងក្រោមនេះជារូបនានា ដែលបានបង្កើតដោយប្រើ Blender៖
ចង់មើលរូបផ្សេងៗទៀតសូមចូលទៅក្នុង៖ http://www.blender.org/features-gallery/gallery/art-gallery/ ឬ ធ្វើការស្វែងរកតាមរយៈ Google។





