ដើម្បីផ្លាស់ប្ដូររូបផ្ទៃក្រោយនៃអេក្រង់ភ្ជាប់ចូល មានវិធីចំនួនពីរ ដែលយើងអាចធ្វើបាន៖
១. ប្ដូរតាមពាក្យបញ្ជា និង ផ្ទាំង Appearance Preference
សូមបើកស្ថានីយ៍បញ្ជា (Terminal) ហើយវាយ៖
sudo cp /usr/share/applications/gnome-appearance-properties.desktop /usr/share/gdm/autostart/LoginWindow
បន្ទាប់មកសូមភ្ជាប់ចេញ (Logout)។ នៅពេលនោះយើងនឹងឃើញផ្ទាំងមួយបើកចេញមក ដែលវាជាផ្ទាំង Appearance Preference។ នៅទីនោះយើងអាចប្ដូររូបផ្ទៃក្រោយ, ប្ដូររូបរាងប្រអប់ភ្ជាប់ចូល និងផ្សេងៗទៀត ដែលមាននៅក្នុងផ្ទាំងនោះ។
ក្រោយពីធ្វើការផ្លាស់ប្ដូររួចហើយ យើងត្រូវបិទផ្ទាំងនោះ ដើម្បីកុំឲ្យវាបើកឡើងជារៀងរាល់ពេលភ្ជាប់ចូល។ ដើម្បីបិទសូមវាយពាក្យបញ្ជាខាងក្រោម៖
sudo unlink /usr/share/gdm/autostart/LoginWindow/gnome-appearance-properties.desktop
ប្រសិនបើអ្នកចង់ប្ដូរទៀត លោកអ្នកអាចធ្វើពីដើមមកវិញជាការស្រេច។
២. ធ្វើការប្ដូរតាមរយៈ Ubuntu Tweak
សូមវាយពាក្យបញ្ជាខាងក្រោមនេះ ដើម្បីដំឡើង៖
sudo add-apt-repository ppa:tualatrix/ppa sudo apt-get update sudo apt-get install ubuntu-tweak
ហើយសូមចូលតាមរយៈ Application > System Tools ដើម្បីធ្វើការផ្លាស់ប្ដូររូបផ្ទៃក្រោយនោះ។
ដកស្រង់ចេញពី៖ http://www.howtogeek.com/howto/45315/how-to-change-the-ubuntu-linux-login-screen/



Comments
3 responses to “ផ្លាស់ប្ដូររូបផ្ទៃក្រោយនៃអេក្រង់ភ្ជាប់ចូល (Login Screen) នៅក្នុង Ubuntu”