
ក្រោយពីចេញកំណែសាកល្បង Alpha ចំនួន៣លើកមក នៅពេលនេះ Ubuntu បានដាក់ចេញឲ្យប្រើនូវកំណែសាកល្បង Beta 1 ដែលក្នុងនោះមាននូវលក្ខណៈពិសេសថ្មីៗជាច្រើន ដូចជា៖
១. កញ្ចប់ឯកសារកម្មវិធីដែលភ្ជាប់មកជាមួយ៖
- Ubuntu 11.04 beta 1 ភ្ជាប់មកជាមួយនឹង ខឺនែល 2.6.38
- Xserver 1.10
- Gnome 2.32.1
- Shotwell 0.9
- Firefox 4.0 RC2 (ជាកំណែដែលមិនទាន់បានធ្វើបច្ចុប្បន្នកម្មទៅកំណែចុងក្រោយទេ តែយ៉ាងណា RC2 ក៏មានលក្ខណៈរូបរាងដូចទៅនឹងកំណែចុងក្រោយដែរ)
- LibreOffice 3.3.2
- Banshee 1.9.5
- Evolution 2.32.2
- Nautilus 2.32.2.1.
២. លក្ខណៈរូបរាងអេក្រង់ខាងមុខផ្សេងៗ (Desktop Environment)៖

ដោយមានការដាក់មតិសំនូមពរពីសំណាក់អ្នកប្រើ Ubuntu 11.04 បានដាក់បញ្ចូលនូវរូបរាងអេក្រង់ខាងមុខផ្សេងៗដូចជា៖
- Unity
- Unity 2D
- Classic (GNOME)
បានជាមានការបញ្ចូលនូវរូបរាងច្រើននេះ ក៏ដោយសារតែវាជួយបង្ការក្នុងខណៈណាដែលកុំព្យុទ័ររបស់អ្នកមិនស្គាល់រូបរាង Unity ដូច្នេះអ្នកអាចប្រើ GNOME ជំនួសវិញ។

ហើយមួយវិញទៀតគឺឧបករណ៍សម្រាប់បើកកម្មវិធី (Launcher) គឺយើងអាចកែមាត្រដ្ឋានរូបតំណាងទាំងនោះបានដូចជា ៣២ភ.ស (ភីចស៊ែល), ៤៨ភ.ស, និង ៦៤ភ.ស។
៣. លក្ខណៈពិសេសផ្សេងៗ នៅក្នុងមជ្ឈមណ្ឌលកម្មវិធី៖

លក្ខណៈពិសេសមួយវិញទៀត ដែលវាពិតជាល្អក្នុងការដំឡើងកម្មវិធី នៅក្នុងមជ្ឈមណ្ឌលកម្មវិធីនោះគឺ ការសាកល្បងកម្មវិធីដោយមិនបាច់ដំឡើង។ តែលក្ខណៈមួយនេះវាដំណើរការតែក្នុងកម្មវិធីមួយចំនួនប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត ពេលដែលយើងកំពុងដំឡើងកម្មវិធី USC នឹងសួរយើងថា តើយើងចង់បញ្ចូលរូបតំណាងកម្មវិធីនោះ ទៅក្នុងឧបករណ៍បើកកម្មវិធី (Launcher) ដែរឬទេ?
៤. លក្ខណៈផ្សេងៗ៖
Unity grab handlers គឺជាលក្ខណៈពិសេសមួយសម្រាប់គ្រប់គ្រងនូវឧបករណ៍ Touch។ ហើយលក្ខណៈនេះក៏ដើរនៅក្នុងប្រភេទម៉ាស៊ីនលេបថប ដែលមិនមែន Touch ផងដែរ។ យើងអាចបើកដំណើរការវាបាននៅក្នុងការកំណត់ CompizConfig។

ម៉ឺនុយ Firefox 4 (ម៉ឺនុយសកល Global Menu) ដែលវាបង្ហាញនៅរបារខាងលើ ដែលលក្ខណៈនេះស្រដៀងទៅនឹង Mac OS X ផងដែរ។

រូបរាងថ្មីដែលបានធ្វើការផ្លាស់ប្ដូរដូចជា រូបតំណាង, របាររំកិល (Scroll Bar), និងរូបផ្ទៃក្រោយទៀតផងដែរ។ យើងអាចទាញយករូបផ្ទៃក្រោយថ្មីៗបាននៅទីនេះ។
ដកស្រង់ចេញពី៖ http://www.webupd8.org/2011/03/ubuntu-1104-beta-released-video.html



Comments
295 responses to “Ubuntu 11.04 Natty ចេញកំណែសាកល្បង Beta 1”