តាមពិតវាមិនមែនជារឿងសម្ងាត់អ្វីនោះទេ តែអ្នកដែលប្រើទូទៅមិនដែលចាប់អារម្មណ៍អំពីរឿងនេះសោះ។ ព្រោះសំខាន់ឲ្យតែប្រើបានស្រួលទៅបានហើយ។ ពេលយើងដំឡើងកម្មវិធីនេះឡើងភ្លាម វានឹងបញ្ចូលនូវរូបតំណាងពណ៌មាសឲ្យយើងស្រាប់តែម្ដង។ ដូច្នេះប្រសិនបើយើងចង់ប្ដូរពីរូបតំណាងធម្មតាទៅ ពណ៌មាស នោះសូមធ្វើដូចខាងក្រោម 🙂 ៖
១. សូមចុចខាងស្ដាំលើរូបតំណាង Google ធម្មតានៅលើអេក្រង់ខាងមុខ (Desktop) ហើយរើសយក Properties ហើយចុចលើប៊ូតុង Change Icon…

២. នៅក្នុងផ្ទាំងប្ដូររូបតំណាងនោះ អ្នកនឹងឃើញនូវរូបតំណាងមួយចំនួនដូចខាងក្រោម បន្ទាប់មករើសយករូបពណ៌មាស៖

៣. ជាចុងក្រោយអ្នកគួរតែទាញរូបតំណាងពណ៌មាសនោះ ទៅដាក់ក្នុងរបារបាត គឺពិតជាស្អាត៖

សូមរីករាយជាមួយនឹងការអនុវត្តនេះ 😉

Comments
6 responses to “របៀបប្ដូររូបតំណាងកម្មវិធី Google Chrome 11.0 ពីធម្មតា ទៅរូបតំណាងពណ៌មាស”