នេះជាគម្រោងថ្មីមួយ ដែលបង្កើតឡើងដូចទៅនឹងគេហទំព័រមួយចំនួនដូចជា http://stackoverflow.com/ ដែលគេធ្វើឡើងជាសហគមន៍មួយ ដើម្បីសួរសំនួរ និង ឆ្លើយចម្លើយ។ ដោយគម្រោងនោះ គេត្រូវបានបង្កើតឡើងដែលអាចប្រើបានជាអន្តរជាតិ តែគម្រោង Samnour.net គឺបង្កើតឡើងសម្រាប់ប្រជាជនខ្មែរ ដែលយើងអាចសួរសំនួរជាភាសាខ្មែរ។ យើងអាចចូលរួមបានដោយឥតគិតថ្លៃ។
គម្រោងនេះត្រូវបានបង្កើតឡើង បានប្រហែល១សប្ដាហ៍ ហើយយើងអាចចូលទៅប្រើប្រាស់បានធម្មតា ហើយអាចសួរសំនួរផ្សេងៗ ដែលជាចម្ងល់របស់អ្នក។ សង្ឃឹមថា នៅទីនោះនៅពេលខាងមុខនឹងសម្បូរទៅដោយសំនួរ និង ចម្លើយដែលទាក់ទងនឹង វប្បធម៌, បច្ចេកវិទ្យា, និងទូទៅផ្សេងៗទៀត។
យើងអាចចូលទៅទស្សនាបានតាមនៅក្នុង http://samnour.net/
Comments
363 responses to “Samnour.net ????????????”