នៅក្នុង Windows8 លោកអ្នកនឹងទទួលបាននូវកម្មវិធីអានឯកសារ PDF ថ្មីមួយ ដែលប្រើនូវបច្ចេកវិទ្យា AppX, កម្មវិធីនេះត្រូវបានគេហៅថា Modern Reader ឬ កម្មវិធីអានទំនើប។ បច្ចេកវិទ្យា AppX បានធ្វើឲ្យ កម្មវិធីអានទំនើប នេះមានលក្ខណៈពិសេសនិងមានសារៈសំខាន់។ ជាក់ស្ដែងកម្មវិធីនេះ អាចក្លាយទៅជាកម្មវិធីពេញនិយមសម្រាប់ AppX។
តើអ្វីទៅគឺជាបច្ចេកវិទ្យា AppX?
បើតាមសម្ដីរបស់លោក Paul Thurrott «AppX គឺជាកញ្ចប់កម្មវិធីម៉ូដែលថ្មី នៅក្នុង Windows8 ហើយវាស្ទើរតែដូចទៅនឹងកញ្ចប់កម្មវិធីរបស់ Windows Phone 7 ទៅហើយ។» ដូច្នេះនៅថ្ងៃខាងមុខ នឹងមានកម្មវិធីអាចដំណើរការបានទាំងនៅលើ Windows 8 និង WP7។
សូមមើលរូបមួយចំនួន របស់កម្មវិធីនេះ៖
ដកស្រង់ចេញពី៖ http://thenextweb.com/microsoft/2011/04/04/windows-8-to-include-new-appx-pdf-reader/



Comments
304 responses to “Windows 8 ភ្ជាប់មកជាមួយកម្មវិធីអានឯកសារ PDF ប្រើបច្ចេកវិទ្យា AppX”