Angry Bird គឺជាល្បែងកម្សាន្តមួយ ដែលមានប្រជាប្រិយភាពនៅក្នុង iPhone។ ទើបមកដល់ពេលនេះ មានក្រុម ‘Flash Ninja Clan’ បានបង្កើតនូវហ្គេមមួយថ្មីមានឈ្មោះថា Angry Animal ដែលចម្លងគំរូចេញពី Angry Bird។ Angry Animal អាចលេងបានទាំងនៅក្នុង កម្មវិធីរុករកវែប និង នៅក្រៅបណ្ដាញ (Offline) ដែលការលេងនៅក្រៅបណ្ដាញ ត្រូវបានបង្កើតឡើងដោយលោក Zarko Zivanov។ ដើម្បីលេងនៅក្នុងកម្មវិធីរុករកវែប យើងអាចចូលបានតាម៖
- http://www.flashninjaclan.com/zzz5813_Angry_Animals.php
- ឬ http://www.flashninjaclan.com/games2/angryanimals/angryanimals.swf
ហើយប្រសិនបើអ្នកចង់លេងនៅក្រៅបណ្ដាញ (Offline) សម្រាប់ Ubuntu សូមទាញយកឯកសារខាងក្រោម៖
សូមរក្សាទុកឯកសារខាងលើជាប្រភេទ .sh។ បន្ទាប់មកសូមអនុញ្ញាតឲ្យឯកសារនោះ អាចប្រតិបត្តិការកូដដូចទៅនឹងកម្មវិធី (Allow executing file as program)។ ជាចុងក្រោយសូមចុចវាបន្ទាប់មករើសយក Run in Terminal, ពេលនោះការដំឡើងនឹងចាប់ផ្ដើមហើយ។ ពេលដំឡើងរួច អ្នកនឹងឃើញឯកសារមួយសម្រាប់ចូលលេង នៅលើអេក្រង់ខាងមុខ (Desktop) របស់អ្នក។
សូមលេងហ្គេមនេះឲ្យបានសប្បាយរីករាយ! ^_^



Comments
8 responses to “លេង Angry Animal ដែលចម្លងគំរូចេញពី Angry Bird”