នៅពេលនេះ វចនានុក្រមអេឡិចត្រូនិកខ្មែរ បានចេញដល់កំណែទី ២.១ ហើយ។ កំណែថ្មីនេះពុំមានបន្ថែមនូវពាក្យអ្វីនោះទេ គឺគេធ្វើវាឡើងដើម្បីឲ្យអាចដំណើរការជាមួយកុំព្យូទ័រប្រភេទ ៦៤ប៊ីត និងនៅតាមប្រព័ន្ធប្រតិបត្តិការផ្សេងៗទៀតដូចជា Linux ជាដើម។ ហើយកំណែថ្មីនេះ ត្រូវបានសរសេរឡើងដោយប្រើភាសា Java ដូច្នេះប្រសិនបើអ្នកចង់ប្រើ ត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការរបស់អ្នកមានដំឡើង Sun Java Runtime។ ខ្ញុំបានសាកល្បងដំណើរការកម្មវិធីនេះជាមួយ moonOS រួចមកហើយ គឺថាវាដំណើរការបានស្រួល តែពុំសូវជាលឿនប៉ុន្មាននោះទេ។ យើងអាចទាញយកទៅប្រើបានតាមរយៈតំណភ្ជាប់ខាងក្រោមនេះ៖
ទាញយក
- http://www.box.net/shared/4d50v7doa4 (ប្រសិនបើអ្នកមានដំឡើង Java រួច)
- http://www.box.net/shared/8mrhncoul4 (ប្រសិនបើអ្នកមិនទាន់មានដំឡើង Java)
របៀបដំឡើង
ប្រសិនបើអ្នកប្រើ Windows ហើយមិនទាន់មានដំឡើង Java នោះសូមចុចលើតំណភ្ជាប់ទី២ ដែលនៅក្នុងនោះមានឯកសារសម្រាប់ដំឡើង Java ស្រាប់ហើយ។ ចំណែកឯអ្នកប្រើ លីនុច មួយចំនួនដូចជា Ubuntu, moonOS ជាដើម យើងចាំបាច់ត្រូវដំឡើងវាពីមជ្ឈមណ្ឌលកម្មវិធី។
- សូមបើកមជ្ឈមណ្ឌលកម្មវិធី បន្ទាប់មកវាយពាក្យរក “sun java runtime” បន្ទាប់មកវានឹងបង្ហាញលទ្ធផលប្រហែល៣ប៉ុណ្ណោះ ដែលទាក់ទង បន្ទាប់មកទៀតចុចដំឡើងវាទាំងបី។
- ក្រោយពីដំឡើងរួចសូមទៅរកឯកសារកម្មវិធី វចនានុក្រមនេះ ហើយចុចខាងស្ដាំ (Right-Click) រើសយក Properties។
- បន្ទាប់មកទៀតចុចលើផ្ទាំង Permission ហើយធីកយក Executing file as program (ដើម្បីឲ្យឯកសារនេះ អាចដំណើរការបានដូចកម្មវិធី).
- បន្ទាប់ពីធីកយកហើយ សូមចុចខាងស្ដាំ លើឯកសារកម្មវិធីវចនានុក្រមនេះ ហើយរើសយកពាក្យ Open with Sun Java Runtime។
- ពេលនោះកម្មវិធីនឹងដំណើរការ។
ខ្ញុំពិតជាសប្បាយចិត្តណាស់ នៅពេលដែលកម្មវិធីនេះ អាចដំណើរការបាននៅលើ លីនុចផងដែរ។ តែវាមិនទាន់ជាដើររលូននោះទេ។ ខ្ញុំសង្ឃឹមថា នៅក្នុងកំណែក្រោយ កម្មវិធីនេះនឹងដើររលូនជាមិនខាន។ សូមអរគុណចំពោះអ្នកអភិវឌ្ឍកម្មវិធីនេះ ដែលបានចំណាយកម្លាំង និងពេលវេលា ដើម្បីបង្កើតវាឡើង។ 🙂
ព័ត៌មានលម្អិត សូមចូលទីនេះ។


Comments
351 responses to “វចនានុក្រមអេឡិចត្រូនិកខ្មែរ ចេញដល់កំណែ២.១ ហើយ”