
នេះគឺជាមធ្យោបាយដ៏ល្អមួយ នៅពេលបើកគេហទំព័រដែលផ្ទុកទៅដោយឯកសារ Flash ជាច្រើន។ ការរារាំងនេះ គឺចង់សម្ដៅទៅលើការមិនបង្ហាញនូវឯកសារទាំងនោះ លុះត្រាតែយើងចុចលើវាទើបវាបង្ហាញ។ ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ និង ចង់ប្រើមធ្យោបាយនេះ សូមអនុវត្តិតាមការណែនាំខាងក្រោមនេះ៖
១. ជាដំបូងសូមបើកកម្មវិធី Google Chrome
២. បន្ទាប់មកសូមវាយ about:flags ទៅក្នុងរបារអាសយដ្ឋាន
៣. សូមរកមើលនូវពាក្យ Click to play ហើយចុចបើកដំណើរការ (Enable) វា

៤. បន្ទាប់មកសូមចាប់ផ្ដើមកម្មវិធីឡើងវិញ ដោយរំកិលទៅបាតក្រោមនៃទំព័រ about:flags នឹងឃើញប៊ូតុងមួយ ដើម្បីចុចចាប់ផ្ដើមឡើងវិញ
៥. បន្ទាប់មកពីចាប់ផ្ដើមឡើងវិញហើយ សូមចូល Tools -> Options ឬ អាចវាយ chrome://settings នៅក្នុងរបារអាសយដ្ឋាន ហើយចុចលើ Under the Hood

៦. ចុចលើប៊ូតុង Content settings… បន្ទាប់មករកមើលពាក្យ Click to play នៅក្នុងផ្នែក Plug-ins ហើយចុចរើសយកវា

៧. នៅពេលបើកគេហទំព័រដែលមានផ្ទុកឯកសារ Flash យើងនឹងឃើញនូវរូបមួយនៅផ្នែកខាងស្ដាំ ក្នុងរបារអាសយដ្ឋាន សម្រាប់ធ្វើការកំណត់នានា ដូចជាការឲ្យដំណើរការគ្រប់ឯកសារ Flash ក្នុងគេហទំព័រដែលយើងកំពុងបើក ឬ បន្តឲ្យរារាំងឯកសារ Flash នៅក្នុងគេហទំព័រដែលយើងកំពុងបើក

ដកស្រង់ចេញពី៖ www.howtogeek.com/58058/how-to-enable-flashblock-in-chrome-and-make-it-5000-more-secure/
Comments
2 responses to “របៀបបើកដំណើរការ ការរារាំងឯកសារ Flash នៅក្នុង Google Chrome ប្រកបដោយសុវត្ថិភាព”