Calculator គឺជាកម្មវិធីបន្ថែមមួយ ដែលមានសារៈប្រយោជន៍ណាស់។ ហើយវាដំណើរការនៅលើ Google Chrome។ Calculator ក៏មាននូវលក្ខណៈពិសេសជាច្រើនផងដែរដូចជា៖
- ស្គាល់នូវអនុគមន៍ដូចជា៖ sin(x), cos(x), sqrt(x), tan(x) ។ល។ និងអនុគមន៍ខ្លី/ផ្លូវកាត់ ដូចជា៖ a^b, a!, #a, a%b ។ ហើយយើងក៏អាចសរសេរអនុគមន៍ផ្ទាល់ខ្លួនបានផងដែរ JavaScript។ (មើលរូបទី២)
- ប្រើដោយមិនបាច់មានអ៊ីនធឺណិត។
- អាចធ្វើការបម្លែងរូបិយវត្ថុ (ប្ដូរប្រាក់) ច្រើនជាង១៤០រូបិយវត្ថុ។ ដែលក្នុងនោះក៏មានប្រាក់រៀលខ្មែរផងដែរ។ (មើលរូបទី១)
- អាចធ្វើការបម្លែង ប្រវែង, ផ្ទៃក្រលា, ល្បឿន, សីតុណ្ហភាព, ទម្ងន់, មាឌ, ម៉ោង, អនុភាព, ថាមពល, សម្ពាធ, និង រូបិយវត្ថុ។ (មើលរួបទី១)
- ការគិតលេខរហ័ស ដោយការវាយ “calc [ប្រធានគណនា]” នៅក្នុងរបារអាសយដ្ឋាន ពេលនោះចម្លើយនឹងធ្លាក់បង្ហាញនៅខាងក្រោម។ (មើលរូបទី៣)
- ។ល។



យើងអាចទាញយកវាបានតាម៖ https://chrome.google.com/webstore/detail/liglcienpnkhdajdfmnpbgmpjglonipe#

Comments
12 responses to “Calculator ឧបករណ៍គិតលេខ និង បម្លែង នៅលើ Google Chrome”