GetDeb.net គឺជាគេហទំព័រមួយដែលផ្ដល់នូវរាល់កម្មវិធីកូដបើកចំហ និង ឥតគិតថ្លៃ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Ubuntu។ ហើយទីនោះក៏ជាទីតាំងផ្ទុក (Repository) មួយផងដែរ។ ហើយនៅទីនោះមាននូវកម្មវិធីល្អៗជាច្រើន ដូចជា៖
- ផ្នែកអ៊ីនធឺណិត
- ផ្នែករចនារូបភាព
- ផ្នែកការអប់រំ
- ផ្នែកសោតទស្សន៍
- ផ្នែកការិយាល័យ រដ្ឋបាល
- ផ្នែកបង្កើតកម្មវិធីកុំព្យូទ័រ
- ផ្នែកវិទ្យសាស្ត្រ
- ឧបករណ៍ផ្សេងៗ
- ផ្នែកវីដេអូ
ហើយរាល់កម្មវិធីនៅទីនោះ មានរៀបចំសម្រាប់កំណែនៃ Ubuntu និមួយៗ (ចាប់ពី ៩.១០ ឡើងទៅ)។ ហើយយើងក៏អាចធ្វើការដំឡើងកម្មវិធីពីគេហទំព័រ GetDeb.net តាមរយៈ PPAs ក្នុងមជ្ឈមណ្ឌលកម្មវិធីរបស់ Ubuntu បានផងដែរ។ ដូច្នេះយើងនឹងទទួលបានភាពងាយស្រួលដោយមិនបាច់បើកគេហទំព័រនេះទៀតទេ គឺគ្រានតែបើកមជ្ឈមណ្ឌលកម្មវិធីរបស់ Ubuntuមក កម្មវិធីដែលមាននៅក្នុង GetDeb.net នឹងបង្ហាញនៅក្នុងនោះ។
សង្ឃឹមថា លោកអ្នកនឹងស្វែងរកបាននូវកម្មវិធីដែលលោកអ្នកចង់បាន នៅទីនោះ។ 🙂

Comments
5 responses to “GetDeb.net”