ប្រព្រឹត្តិទៅនៅ៖ ថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០១១
ពេលវេលា៖ ២ល្ងាច ដល់ ៥កន្លះល្ងាច
ទីតាំង៖ HackSpace PP (TBC) (ផែនទី)
តំណភ្ជាប់ទៅកាន់ទំព័រកម្មវិធី៖ http://www.facebook.com/event.php?eid=199154483458221&ref=ts
ប្រសិនបើអាច សូមយកលេបថបទៅម្នាក់មួយផង
នេះជាលើកទី២ នៃកិច្ចជំនួបរវាងសមាជិក វិគីភីឌា ជាភាសាខ្មែរ។ មិនត្រឹមតែ សមាជិក ទេដែលអាចចូលរួមបាននោះ គឺអ្នកដែលចាប់អារម្មណ៍នឹងការចង់ចូលរួមជួយ ក៏អាចចូលរួមបានផងដែរ។ កាលពីលើទី១ ពុំសូវមានអ្នកចូលរួមច្រើននោះទេ (៣នាក់ប៉ុណ្ណោះ)។ តែនៅក្នុងពេលនេះ យើងនឹងធ្វើការផ្សព្វផ្សាយឲ្យទូលំទូលាយ ជាងមុនដើម្បីឲ្យសហគមន៍ វិគីភីឌាភាសាខ្មែរ មានភាពរីកចម្រើនប្រកបទៅដោយអត្ថបទជាច្រើន ដែលជាធនធានមេរៀនល្អៗ ដែលអ្នកផងទាំងពួងអាចចូលមើលបាន។ គម្រោងរបស់សហគមន៍ វិគីភីឌាភាសាខ្មែរ គឺចង់ធ្វើកិច្ចជំនួបនេះជារៀងរាល់ខែ។ នៅក្នុងខែមេសានេះ ប្រធានបបទដែលនឹងត្រូវលើកឡើងមកនិយាយមានដូចខាងក្រោម៖
១. ការណែនាំខ្លួន
២. ការរៀបចំ ទំព័រមុខថ្មី
៣. ការរៀបចំ និង គ្រប់គ្រងអត្ថបទ
៤. ការបង្កើតចំណាត់ក្រុមអត្ថបទថ្មីៗ
៥. ការផ្សព្វផ្សាយ និង សរសេរអត្ថបទ ឲ្យបានត្រឹមត្រូវ អំពីរបៀបសរសេរអត្ថបទ ឲ្យសមស្របទៅនឹងជំនាន់ថ្មីនៃ វិគីភីឌា
៦. ការផ្សព្វផ្សាយរកជំនួយ
អាចនឹងមានការកែប្រែប្រធានបទនានា ដោយមិនមានការជម្រាបជាមុន។
វត្តមានរបស់លោកអ្នក គឺជាមោទនភាពរបស់យើងខ្ញុំ និងជាមនសិកាដ៏ថ្លាថ្លៃបំផុតក្នុងការលើកតម្កើងភាសាជាតិ នៅក្នុងវិស័យបច្ចេកព័ត៌មានវិទ្យា ព្រមទាំងអាចជួយផ្ដល់ជាធនធានដ៏សំខាន់ ក្នុងការសិក្សាស្រាវជ្រាវទៅថ្ងៃខាងមុខ។

Comments
20 responses to “វិគីជួបជុំ លើកទី២ ក្នុងទីក្រុងភ្នំពេញ”