ពុម្ពរូបរាង Faenza កំណែ ០.៩.២ បានបន្ថែមរូបតំណាងថ្មីៗចូលថែមទៀត ដែលមានដូចជារូបតំណាង LibreOffice និង UbuntuOne និងរូបតំណាងផ្សេងៗទៀត។ Faenza គឺជាពុម្ពរូបរាងដ៏មានប្រជាប្រិយភាពមួយ ដែលមានភ្ជាប់មកជាមួយនឹងរូបតំណាងស្អាត បានធ្វើឲ្យអ្នកប្រើប្រាស់ទាំងឡាយមានស្រស់ស្រាយជាមួយនឹង Faenza។ Faenza ត្រូវបានដាក់បញ្ចូលជាពុម្ពរូបរាង លំនាំដើមសម្រាប់ Ubuntu 11.04 Natty និង moonOS ផងដែរ។ លោកអ្នកអាចទាញយក Faenza បានដោយឥតគិតថ្លៃ។
របៀបដំឡើង
សូមបើកស្ថានីយ៍បញ្ជា (Terminal) ហើយវាយពាក្យបញ្ជាដូចខាងក្រោម៖
[bash]
sudo add-apt-repository ppa:tiheum/equinox
sudo apt-get update
sudo apt-get install faenza-icon-theme
[/bash]

Comments
16 responses to “ពុម្ពរូបរាង Faenza បានបន្ថែមរូបតំណាង LibreOffice និង UbuntuOne”