នៅពេលនេះ យើងអាចគ្រប់គ្រងការទាញយក ដោយមិនបាច់បង្ហាញនៅក្នុងផ្ទាំងលោតចេញទេ គឺយើងអាចគ្រប់គ្រងបាននៅក្នុងទំព័រមួយដែលបានមកពីការដំឡើងកម្មវិធីបន្ថែម។ ការដំឡើងពិតជាមានភាពងាយស្រួល។
១. សូមបើកកម្មវិធី Firefox ហើយចូលទៅក្នុងទំព័រ ទាញយក កម្មវិធីបន្ថែម (addon) បន្ទាប់មកសូមស្វែងរកកម្មវិធីបន្ថែមមួយមានឈ្មោះថា៖ Download in Tab (កម្មវិធីបន្ថែមនេះ ដំណើរការចាប់ពី Firefox 2.0 ឡើងទៅ)
២. ក្រោយពីដំឡើងរួចសូមចុចលើម៉ឺនុយ Tools ឬ ប៊ូតុង Firefox (សម្រាប់ Firefox 4) ហើយរើសយកពាក្យ Downloads ពេលនោះយើងនឹងចូលទៅក្នុងទំព័រគ្រប់គ្រងការទាញយកឯកសារហើយ។ (ផ្លូវកាត់៖ ctrl+shift+j)


Comments
8 responses to “រក្សាផ្ទាំងទាញយករបស់ Firefox កុំឲ្យលោតចេញមកក្រៅ”