RSS ពាក្យពេញគឺ Rich Site Summary ដែលជាព័ត៌មានសង្ខេបនៃអត្ថបទនានានៅក្នុងគេហទំព័រណាមួយ។ នៅក្នុងគេហទំព័រនិមួយៗ តែងមាន RSS ដើម្បីឲ្យអ្នកទស្សនាងាយធ្វើការតាមដាន។ RSS វាជាកូដរញ៉េរញ៉ៃ តែដើម្បីអានវាបានលុះត្រាតែយើងមានកម្មវិធីសម្រាប់បម្លែងវា។ ដូចគេហទំព័រនេះជាដើម សូមចូល៖ http://it4ug.net/feed/rss/។ កម្មវិធីសម្រាប់បម្លែង RSS ឲ្យងាយមើលមានជាច្រើន ដូចជាកម្មវិធីបន្ថែមសម្រាប់ WordPress, Joomla! និងកម្មវិធីកុំព្យូទ័រផ្សេងៗទៀត។ តែនៅពេលនេះខ្ញុំសូមលើកយក Google Reader ដែលវាគឺជាកម្មវិធីវិបមួយ ហើយក៏ជាសេវាកម្មរបស់ក្រុមហ៊ុន Google។ វាមានភាពងាយស្រួលក្នុងការបម្លែង និង អានអត្ថបទនានាដែលដកចេញពីគេហទំព័រណាមួយ ដោយប្រើ RSS។ ដើម្បីប្រើសេវាកម្មនេះបាន លុះត្រាតែអ្នកមានគណនី Gmail សិន។
របៀបប្រើ
១. សូមបើកអាសយដ្ឋាន៖ http://google.com/reader ហើយសូមភ្ជាប់ចូល (login) ដោយប្រើគណនី Gmail របស់អ្នក។
២. ក្រោយពីភ្ជាប់ចូលហើយ លោកអ្នកនឹងទទួលបានផ្ទាំងមួយ ដូចរូបខាងក្រោម

៣. ដើម្បីតាមដាន និងអាន RSS របស់គេហទំព័រណាមួយនោះ សូមចុចលើប៊ូតុង “Add a subscription” បន្ទាប់មកវាយអាសយដ្ឋាននៅក្នុងប្រឡោះនោះ

៤. ក្រោយពីបំពេញរួច វានឹងបង្ហាញបញ្ជីអាសយដ្ឋានដែលអ្នកតាមដាន នៅក្នុងរបារខាងឆ្វេងនោះហើយ
៥. ពេលនោះអ្នកអាចអាននូវ RSS ដែលអ្នកបានតាមដាន ដោយចុចលើឈ្មោះគេហទំព័រនៅក្នុងរបារខាងឆ្វេង
Google Reader មានផលប្រយោជន៍ដូចជា៖ ជួយសន្សំទំហំប្រើប្រាស់ (space)អ៊ីនធឺណិត ព្រោះយើងតាមដានព័ត៌មានដោយមិនបាច់បើកគេហទំព័រផ្ទាល់ទេ ចាំឃើញចំណងជើងណាចាប់អារម្មណ៍ ចុចទៅវានឹងនាំយើងទៅកាន់ទំព័រនៃអត្ថបទដែលយើងចាប់អារម្មណ៍នោះហើយ, ល្បឿនលឿនក្នុងការតាមដាន, ងាយស្រួលប្រើ និងផ្សេងៗជាច្រើនទៀត។
ខ្ញុំក៏ប្រើវាដើម្បីតាមដានអត្ថបទនៅក្នុងគេហទំព័រនានាផងដែរ។ 🙂



Comments
4 responses to “តាមដាន RSS របស់គេហទំព័រនានា ជាមួយ Google Reader”