
Cairo Dock គឺជារបារម៉ឺនុយដ៏ទាន់សម័យមួយ ដែលដំណើរការនៅក្នុងប្រព័ន្ធប្រតិបត្តិការ លីនុច ដូចទៅនឹង Docky និង Avant ផងដែរ។ របស់របរដែលមានក្នុង Cairo Dock ស្រាប់ៗនោះ មានដូចជា៖
- កន្លែងផ្ដល់ដំណឹង (Notification Area)
- ល្បឿនបណ្ដាញ (Netspeed)
- ឧបករណ៍ត្រួតពិនិត្យបណ្ដាញ (Network monitor)
- ឧបករណ៍គ្រង់គ្រងថាមពល (Power Manager)
- អាកាសធាតុ សីតុណ្ហភាព
- ឧបករណ៍ត្រួតពិនិត្យប្រព័ន្ធ
- ទ្រនិចបង្ហាញបន្ទះវាយអក្សរ (Keyboard indicator)
- ស្ថានីយបញ្ជា (Terminal)
- និងជាច្រើនផ្សេងទៀត

នៅពេលថ្មីៗនេះ Cairo Dock បានផ្សាយចេញនូវកំណែទី ២.៣.០ ដែលជាកំណែថ្មីភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដូចជា៖
- System-Monitor ជាលក្ខណៈពិសេសមួយដែលអ្នកអាចត្រួតពិនិត្យនូវ សីតុណ្ហភាពCPU និង ល្បឿនកង្ហារ
- មាននូវ Applet ថ្មីៗដូចជា៖ Transmission, Deluge, MintMenu, Translator, Quote of the day, ។ល។ ដែលអ្នកអាចទាញយកបាននៅ ទីនេះ។ ដើម្បីដំឡើងគ្រាន់តែទាញអូសតំណភ្ជាប់នៃឈ្មោះ Applet ទៅដាក់ក្នុងរបារ Cairo Dock នោះការដំឡើងនឹងចាប់ផ្ដើម។
- Applet ភ្ជាប់ចេញ (logout) នឹងធ្វើការរំលឹកដាស់តឿនអ្នក នៅពេលដែលកុំព្យូទ័ររបស់អ្នកត្រូវការចាប់ផ្ដើមដំណើរការឡើងវិញ (restart)
- និងលក្ខណៈពិសេសថ្មីៗជាច្រើនផ្សេងទៀត

របៀបដំឡើង Cairo Dock នៅក្នុង Ubuntu
ដើម្បីដំឡើង Cairo Dock នៅក្នុង Ubuntu នោះសូមអនុវត្តតាមការពាក្យបញ្ជាខាងក្រោម។ សូមបើកស្ថានីយបញ្ជា (Terminal) រួចវាយ៖
sudo add-apt-repository ppa:cairo-dock-team/ppa sudo apt-get update sudo apt-get install cairo-dock
សូមឲ្យមានភាពទាន់សម័យនៃ Ubuntu របស់អ្នកជាមួយនឹង Cairo Dock។ រាល់ថ្ងៃនេះខ្ញុំក៏ប្រើវាដែរ 🙂
ដកស្រង់ចេញពី៖ http://feedproxy.google.com/~r/webupd8/~3/F7Lc1wQPbtw/cairo-dock-230-released-with-new.html
Comments
7 responses to “Cairo Dock បានផ្សាយចេញនូវកំណែទី ២.៣.០”