Nokia N900 គឺជាទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការពឹងផ្អែកទៅលើ លីនុច។ ដូច្នេះចំពោះការដំឡើងពុម្ពអក្សរថ្មីនោះ យើងអាចប្រើនូវពាក្យបញ្ជា (command line) ដូចទៅនឹង លីនុចផងដែរ។ ដើម្បីអាចប្រើពាក្យបញ្ជាបាននោះ យើងចាំបាច់ត្រូវចូលជាគណនីមេ (root) ជាមុន។ សូមទាញយកនិងដំឡើងកម្មវិធី Rooth ពីទីនេះ៖ http://maemo.org/downloads/Maemo5/system/
១. បន្ទាប់ពីដំឡើងរួចហើយសូមតភ្ជាប់ទូរស័ព្ទរបស់អ្នកទៅកាន់កុំព្យូទ័រ ដោយរើសយករបៀប Mass Storage

២. សូមចម្លងពុម្ពអក្សរ (.ttf) ពីកុំព្យូទ័រទៅកាន់ទូរស័ព្ទរបស់អ្នក។ (សូមដាក់ចូលទីតាំងដែលអ្នកងាយចាំ និងសូមចងចាំ)។ ពុម្ពអក្សរដែលត្រូវបានណែនាំឲ្យប្រើនោះគឺពុម្ពអក្សរ Hanuman។ ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រភេទអេក្រង់តូចៗ ព្រោះពុម្ពអក្សរនេះមានកំពស់ខ្លីងាយអាន។ ទាញយកពីទីនេះ៖ http://code.google.com/webfonts/family?family=Hanuman&subset=khmer#download
៣. សូមបើកស្ថានីយបញ្ជា (X Terminal)

៤. បន្ទាប់មកសូមវាយ
- # sudo gainroot (ជំហាននេះសំខាន់ណាស់ ព្រោះវាគឺជាជំហាននៃការភ្ជាប់ចូលទៅកាន់គណនីមេ។ ប្រសិនបើកម្មវិធី Rooth ត្រូវបានដំឡើងត្រឹមត្រូវហើយ ពេលដែលវាយពាក្យបញ្ជាខាងលើនេះ វានឹងបង្ហាញ “Root shell enabled” ប្រសិនបើមិនបង្ហាញទេ សូមស្វែងរកអំពីមូលហេតុនេះក្នុង Google)
- $ mv ~/MyDocs/*.ttf /usr/share/fonts
៥. Nokia N900 បានភ្ជាប់មកស្រាប់ជាមួយនឹងពុម្ពអក្សរ Daunpenh ដែលមានលក្ខណៈស្រដៀងទៅនឹងពុម្ពអក្សរខ្មែររបស់ Windows 7 និង Vista។ ហើយពុម្ពអក្សរនេះតូចណាស់ ពិបាកអានអក្សរខ្មែរណាស់។ ដូច្នេះយើងអាចលុបពុម្ពអក្សរនេះចោលបានតាម X Terminal ដោយវាយពាក្យបញ្ជា៖
- $ rm /usr/share/fonts/daunpenh.ttf
បញ្ចប់៖ សូមចាប់ផ្ដើមម៉ាស៊ីនឡើងវិញ។
ដកស្រង់ និងប្រែសម្រួលមកជាភាសាខ្មែរ ពី៖ http://khmertype.blogspot.com/2010/12/install-new-fonts-for-nokia-n900.html
Comments
293 responses to “របៀបដំឡើងអក្សរខ្មែរថ្មី ទៅក្នុងទូរស័ព្ទ Nokia N900”