តើអ្នកកំពុងស្វែងរកនូវកម្មវិធីជំនួយបន្ថែមទៅលើ កម្មវិធីកម្ចាត់មេរោគ ដែលអ្នកកំពុងប្រើឬ? ដូច្នេះអ្នកអាចសាកល្បងប្រើ Microsoft Safety Scanner។ លោកអ្នកអាចទាញយកបាននៅទីនេះ៖ http://www.microsoft.com/security/scanner/en-sg/default.aspx
បន្ទាប់មកសូមរើសយកប្រភេទកុំព្យូទ័ររបស់អ្នក (32bit ឬ 64bit)
ពេលទាញយករួច សូមចុចលើឯកសារ exe ដើម្បីធ្វើការដំឡើង។ ក្រោយមកអ្នកនឹងអាចឲ្យកម្មវិធីនេះ ធ្វើការត្រួតពិនិត្យរកមេរោគ, កម្មវិធីមិនបានការ, និងឯកសារកាកសំណល់ផ្សេងៗទៀត។ បន្ទាបមកសូមរើសយករបៀបនៃការត្រួតពិនិត្យ ហើយទុកឲ្យកម្មវិធីនេះត្រួតពិនិត្យរហូតដល់ចប់។
កម្មវិធីនេះនឹងអស់សុពលភាពក្រោយរយៈពេល១០ថ្ងៃ។ (យោងទៅតាមការផ្លាស់ប្ដូរ និងធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីកម្ចាត់មេរោគរបស់អ្នក)
ដកស្រង់ចេញពី៖ http://www.howtogeek.com/news/supplement-your-current-anti-virus-software-with-the-microsoft-safety-scanner/4539/



Comments
303 responses to “ជំនួយបន្ថែមទៅលើកម្មវិធីកម្ចាត់មេរោគបច្ចុប្បន្នរបស់អ្នក”