តាមបទពិសោធន៍ដែលខ្ញុំធ្លាប់ជួបកន្លងមក នៅក្នុង Ubuntu ដើម្បីបើកឯកសារ Flash នោះយើងចាំបាច់ត្រូវបើកជាមួយកម្មវិធីរុករកអ៊ីនធើណិត។ តែខ្ញុំបានស្រាវជ្រាវឃើញឯកសារកម្មវិធីមួយ ដែលអាចឲ្យយើងបើកឯកសារ Flash បានយ៉ាងល្អ ដូចពេលបើកក្នុងកម្មវិធីរុករកអ៊ីនធើណិតដែរ។ សូមទាញយកឯកសារកម្មវិធីពី ទីនេះ ទៅ។ ខ្ញុំនឹងប្រាប់វិធីចំនួនពីរ ក្នុងការប្រើប្រាស់។
វិធីទី១
១. ក្រោយពីទាញយក សូមពន្លាវាទៅដាក់ក្នុងថតឯកសារណាដែលអ្នកពេញចិត្ត។
២. ចុចបើកឯកសារនោះ (ចុចពីរដង) ហើយចុចលើ File -> Open
៣. រើសយកឯកសារ .swf ដែលអ្នកចង់បើក
៤. ពេលនោះអ្វីៗនឹងដំណើរការ
វិធីទី២
ក្នុងវិធីនេះយើងប្រើតាមក្បួន Open With ។ បើអ្នកធ្វើតាមវិធីនេះ នៅពេលបើកឯកសារ .swf ក្រោយៗទៀត មិនបាច់បើកកម្មវិធី flashplayer ហើយចុចលើ File -> Open ទៀតទេ។
១. សូមចុចខាងស្ដាំលើឯកសារ .swf ណាមួយ ហើយរើសយក Open With -> Other Application…
២. ចុចលើ Use a custom command ហើយចុចលើប៊ូតុង Browse… ។
៣. សូមផ្ដល់ទីតាំងឯកសារកម្មវិធី flashplayer នោះ។

៤. សូមធីកលើ Remember this application for “Shockwave Flash file” files ហើយចុចលើ Open ជាការស្រេច។







Comments
7 responses to “បើកឯកសារ Flash ក្នុង Ubuntu/moonOS”