ប្រសិនបើអ្នកមានកម្មវិធីណាមួយនៅក្នុង iOS របស់អ្នក តែមិនចង់ឲ្យអ្នកផ្សេងបើកប្រើអ្វីនោះទេ អ្នកអាចធ្វើការចាក់សោរបានដោយប្រើកម្មវិធីម្យ៉ាងឈ្មោះថា Locktopus។ កម្មវិធីនេះមានតួនាទីចាក់សោររាល់កម្មវិធីនានា ដែលអ្នកគិតថា អ្នកចង់ប្រើតែម្នាក់ឯង ហើយមិនចង់ឲ្យអ្នកដទៃប៉ះពាល់ដូចជា កម្មវិធី អ៊ីមែល, ថតវិចិត្រសាល (Gallery) និងផ្សេងៗទៀត។ កម្មវិធី Locktopus អាចប្រើបានជាមួយ iOS ប្រភេទណាដែលបាន Jailbreak រួចហើយ ហើយអាចដំឡើងបានតាមរយៈ Cydia។ កម្មវិធីនេះមានតម្លៃ ២ដុល្លារ។
ព័ត៌មានទាក់ទង៖ http://www.howtogeek.com/news/locktopus-locks-down-individual-apps-on-ios-devices/4688/
