នៅពេលបច្ចុប្បន្ននេះ ឃើញថាប្រជាជនខ្មែរមួយចំនួន មានការពេញនិយមប្រើ Linux ណាស់ ជាពិសេសគឺប្រព័ន្ធប្រតិបត្តិការ Ubuntu និង moonOS។ ហើយមានបងប្អូនមួយចំនួន គាត់ជាអ្នកប្រើប្រាស់ថ្មី ដូច្នេះគាត់មិនសូវជាយល់ច្បាស់អំពីវាប៉ុន្មានទេ។ ខ្ញុំនឹងសរសេរអត្ថបទអំពីការប្រើ Ubuntu ដើម្បីឲ្យពួកគាត់បានយល់ច្បាស់ ហើយម្យ៉ាងទៀតគឺលើកយកមេរៀនដែលស្រួលៗ និងងាយយល់។
ចំពោះការបន្ថែមពុម្ពអក្សរក្នុង Ubuntu មានអ្នកបានសួរខ្ញុំច្រើនដែរ ដូច្នេះខ្ញុំសម្រេចថាលើកយកមកសរសេរជាមេរៀន ដើម្បីងាយស្រួលចំពោះអ្នកប្រើប្រាស់ Linux ក្រោយៗទៀត។ ដូច្នេះ ខ្ញុំនឹងធ្វើការបង្ហាញនៅខាងក្រោមនេះ៖
១. សូមចូលទៅកាន់ថត /home (ដែលជាឈ្មោះសមាជិករបស់យើង [username])

២. ចុច Ctrl+h ដើម្បីឲ្យបង្ហាញនូវថតកំបាំង។ ហើយរកមើលថតមួយឈ្មោះថា .fonts ។ បើមិនទាន់មានទេ អាចបង្កើតមួយបាន

៣. បន្ទាប់មកចម្លងពុម្ពអក្សរដែលអ្នកចង់ដំឡើងទៅក្នុង .fonts ជាការស្រេច
វិធីមួយយ៉ាងទៀត ដោយមិនបាច់ប្រើ ctrl+h នោះ គ្រាន់តែបើកចូលក្នុងថត home បន្ទាប់មកចុច ctrl+l រួចវាយ .fonts ជាការស្រេច។

Comments
313 responses to “របៀបបន្ថែមពុម្ពអក្សរថ្មីថែមទៀតក្នុង Ubuntu”