Android គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទថ្មីដែលត្រុវបានអភិវឌ្ឍដោយ ក្រុមហ៊ុន Google។ សព្វថ្ងៃនេះទូរស័ព្ទដែលប្រើ Android មានប្រជាប្រិយភាព និងមានអ្នកប្រើច្រើន។ សូម្បីតែនៅក្នុងប្រទេសកម្ពុជាក្ដី ឥឡូវនេះឃើញថា មានអ្នកប្រើច្រើនផងដែរ ព្រោះមានតម្លៃសមរម្យ ហើយមានសមត្ថភាពល្អផងដែរ។ ខាងក្រោមនេះគឺជាកម្មវិធីល្អៗមួយចំនួនសម្រាប់ Android។
ការកម្សាន្ត៖
Vignette:
Vignette គឺជាកម្មវិធីម៉ាស៊ីនថតមួយ ដែលមានភ្ជាប់មកជាមួយ effect ចំនួន៣២ និងស៊ុបចំនួន ២០ទៀត។ ព្រមទាំងលក្ខណៈពិសេសចម្លែកៗផ្សេងទៀត។
SoundHound:
SoundHound គឺជាកម្មវិធីស្វែងដែលមានប្រជាប្រិយភាពក្នុងការ រកបទចម្រៀង និង វីដេអូ។ SoundHound ក៏បង្ហាញនូវទំនុកច្រៀងនៃបទចម្រៀង ឬ វីដេអូនិមួយៗផងដែរ។ អ្នកអាចប្រើកម្មវិធីនេះបានដោយឥតគិតថ្លៃ។
បណ្ដាញសង្គម
Facebook:
Facebook បានមានដំណើរការយ៉ាងស្រួលជាមួយ Android ហើយមានរួមបញ្ចូលជាមួយលក្ខណៈពិសេសមួយចំនួនថែមទៀត។ Facebook សម្រាប់ Android អាចឲ្យអ្នកនៅបន្តការភ្ជាប់ទំនាក់ទំនងជាមួយនឹង មិត្ត និង គ្រួសាររបស់អ្នក គ្រប់ទីកន្លែង និងពេលវេលា។ ក្រៅពីនេះអ្នកអាចផ្សាយស្ថានភាព (status) របស់អ្នកបានភ្លាមៗតាមរយៈអេក្រង់ខាងមុខ (home screen) របស់អ្នក ហើយនិងអាចជជែកជាមួយមិត្តរបស់អ្នកបានថែមទៀត។
Twitter:
នេះគឺជាកម្មវិធីផ្លូវការរបស់ Twitter សម្រាប់ Android ដែលធ្វើឲ្យអ្នកកាន់តែងាយស្រួលធ្វើការតាមដាន រាល់មតិព័ត៌មានផ្សេងៗ ដែលបានដាក់ក្នុងគណនី Twitter របស់អ្នក តាមរយៈទូរស័ព្ទដៃរបស់អ្នក។
eBuddy Messenger:
eBuddy គឺជាកម្មវិធីជជែកកម្សាន្តដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការទូរស័ព្ទ ស្ទើរតែគ្រប់ប្រភេទ។ ហើយ eBuddy ឥឡូវក៏មានដំណើរនៅលើ Android ទៀតផងដែរ។ អ្នកអាចប្រើ eBuddy ដើម្បីប្រើប្រាស់គណនីជជែកកម្សាន្ត AIM, Google Talk, MSN, Yahoo, Facebook និងផ្សេងៗទៀត។
Tango:
Tango ផ្ដល់ជូនលោកអ្នកនូវការហៅទូរស័ព្ទជាសម្លេង ឬ វីដេអូតាមរយៈប្រព័ន្ធ 3G និង Wi-Fi ហើយមានគុណភាពខ្ពស់! មានមនុស្សរាប់លាននាក់នៅជុំវិញពិភពលោក កំពុងតែប្រើ Tango។ កម្មវិធីនេះពិតជាងាយស្រួល សប្បាយ ហើយអាចប្រើដោយឥតគិតថ្លៃ។
ល្បែងកម្សាន្ត
Angry Birds:
Angry Birds គឺជាល្បែងកម្សាន្តមួយ ដែលទទួលបានការគាំទ្រទូទាំងពិភពលោក។ លោកអ្នកអាចទាញយកទៅលេង បានដោយឥតគិតថ្លៃ។
Robo Defense:
Alchemy:
ទាំងនេះគ្រាន់តែជាកម្មវិធីមួយចំនួនប៉ុណ្ណោះ ដើម្បីមើលកម្មវិធីផ្សេងទៀតសូមចូលទីនេះ៖ http://demo.smartnetzone.com/best-android-applications/








