សួស្ដី ប្រិយមិត្តអ្នកអាន! ខ្ញុំសូមលើកយកលទ្ធផលនៃការស្ទង់មតិមួយ ដែលយើងបានចោទសួរទៅអ្នកគាំទ្រ IT4U និងអ្នកប្រើប្រាស់ Facebook ផ្សេងៗទៀត កាលពីថ្ងៃអាទិត្យសប្ដាហ៍មុខ។

សំនួរ៖ តើអ្នកប្រើកម្មវិធីអ្វីសម្រាប់បើក/ប្រើអឺនធឺណិត?
What is your favorite web browser?
លទ្ធផល៖ ក្នុងចំណោមអ្នកចូលរួមឆ្លើយទាំង២០៥នាក់ មាន៖
- ៩៨នាក់ និយម Mozilla Firefox
- ៦៩នាក់ និយម Google Chrome
- ២០នាក់ និយម Internet Explorer
- ៧នាក់ និយម Opera Browser
- ៤នាក់ និយម Safari
- និងអ្នកផ្សេងទៀត និយមកម្មវិធីដទៃ។
យើងខ្ញុំនឹងបន្ដធ្វើការស្ទង់មតិនានាចាប់ពីពេលនេះតទៅ ដើម្បីស្ទាបស្ទង់មតិសាធារណជននិងសហគមន៏ខ្មែរយើង។
ដូច្នេះ សូមជួយចូលរួមការស្ទង់មតិនានានៅពេលអនាគតរបស់ក្រុមការងារ IT4U យើង! សូមកំុភ្លេចចូលមើលនៅទំព័រអ្នកគាំទ្ររបស់ IT4U លើ Facebook ឲ្យបានញឹកញាប់ដើម្បីទទួលបានព័ត៌មានថ្មីៗ និងចំណេះដឹងមានប្រយោជន៍ជាច្រើន! សូមអរគុណ!
Comments
2 responses to “ស្ទង់មតិ៖ Mozilla Firefox ពេញនិយម ក្នុងចំណោមអ្នកប្រើប្រាស់អ៊ីនធើណិតនៅកម្ពុជា។”