ទីតាំងផ្ទុកឯកសារ ឬ Repository គឺជាលក្ខណៈពិសេសរបស់ប្រព័ន្ធប្រតិបត្តិការលីនុចនិមួយៗ ដែលផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្នុងការដំឡើងកម្មវិធីនានា។ តួយ៉ាងដូចជា Ubuntu ជាដើម ក៏មាននូវលក្ខណៈពិសេសនេះផងដែរ។ ហើយឈ្មោះអាសយដ្ឋាននៃ Repository របស់ Ubuntu គឺ PPA។ តែក្នុងការដំឡើងកម្មវិធីតាមរយៈ Repository យើងអាចធ្វើបានពីររបៀប៖
- តាមរយៈ Repository របស់ Ubuntu គឺ PPA
- តាមរយៈ Repository របស់គេហទំព័រផ្សេងៗ
១. តាមរយៈ PPA
PPA គឺជាសេវាកម្មម្យ៉ាង ដែលមានតួនាទីតភ្ជាប់ទៅកាន់ ទីតាំងផ្ទុករាល់ឯកសារកម្មវិធីនានា ដែលត្រូវបានគេដាក់ឲ្យដំឡើងនៅលើ Ubuntu។ PPA គឺជា ទីតាំងផ្ទុក (Repository) ប្រភេទមួយយ៉ាងដែលមានតែនៅលើ Ubuntu តែប៉ុណ្ណោះ។ PPA ពាក្យពេញគឺ Personal Packages Archive ។ ហើយសេវាកម្ម PPA នេះទៀតសោត មានតែនៅក្នុង Launchpad.net តែមួយគត់ ដូច្នេះបើយើងចង់ផ្ដល់កម្មវិធីសម្រាប់ Ubuntu ឲ្យដំឡើងតាម PPA នោះគឺយើងត្រូវតែដាក់រាល់ឯកសាររបស់យើងទៅក្នុង ទីតាំងផ្ទុក ដែលមាននៅលើ Launchpad.net ។ Lauchpad.net គឺជាម៉ាស៊ីនមេ (Server) ធំមួយរបស់ Ubuntu ដែលជាទីតាំងផ្ទុករាល់ឯកសារកម្មវិធីនានា ដែលគេដាក់ឲ្យសម្រាប់ដំឡើងក្នុង Ubuntu។
ដូច្នេះបើអ្នកចង់ដំឡើងកម្មវិធីណាមួយ ដែលមិនមាននៅក្នុង មជ្ឈមណ្ឌលកម្មវិធី ក្នុង Ubuntu របស់អ្នកទេ នោះលោកអ្នកត្រូវតែបន្ថែមអាសយដ្ឋាន PPA សិនទើបអាចដំឡើងបាន។ ខ្ញុំសូមលើកយកឧទាហរណ៍មកបញ្ជាក់, ការបន្ថែមអាសយដ្ឋាន PPA ថ្មីនោះយល់ល្អ គួរធ្វើការដំឡើងតាមរយៈ ស្ថានីយបញ្ជា(Terminal) ដោយប្រើពាក្យបញ្ជា(command-line) sudo apt-add-repository …. ព្រោះវារហ័ស ហើយមិនបាច់ចូលកម្មវិធីអីច្រើនដំណាក់កាល៖
sudo apt-add-repository ppa:tualatrix/ppa
អាសយដ្ឋាន PPA នឹងត្រូវបានបង្ហាញប្រាប់ នៅតាមគេហទំព័រនៃកម្មវិធីនិមួយៗ។
២. តាមរយៈ Repository ក្រៅពី PPA
ម្យ៉ាងវិញទៀត ក្រៅពី PPA ដែលទីតាំងផ្ទុកឯកសារកម្មវិធីរបស់ Ubuntu នោះ យើងក៏អាចប្រើទីតាំងផ្ទុកឯកសារកម្មវិធី មួយប្រភេទទៀត។ ហើយប្រភេទមួយទៀតនោះ មិនមានទំនាក់ទំនងជាមួយនឹង Launchpad.net របស់ Ubuntu ឡើយ។ ដូចជា៖
sudo add-apt-repository "deb http://download.virtualbox.org/virtualbox/debian maverick non-free"
គឺយើងបានឃើញស្រាប់ហើយ គឺ Repository នេះមានទីតាំងស្ថិតនៅក្នុងគេហទំព័រ virtualbox.org ឯណោះទៅវិញទេ។ ហើយវានឹងត្រូវបានបង្ហាញប្រាប់នៅក្នុងគេហទំព័ររបស់កម្មវិធីទាំងនោះដែរ។
សារៈប្រយោជន៍
សារៈប្រយោជន៍នៃការប្រើ Repository នេះមានដូចជា៖
- ១. ងាយស្រួលឲ្យ អ្នកអភិវឌ្ឍកម្មវិធី អាចផ្ដល់នូវកំណែថ្មីនៃកម្មវិធីរបស់ពួកគេ ទៅកាន់អ្នកប្រើប្រាស់
- ២. អ្នកប្រើប្រាស់នានា ងាយស្រួលនឹងទទួលបាននូវកម្មវិធីថ្មីៗ តាមរយៈ មជ្ឈមណ្ឌលកម្មវិធី និង ឧបករណ៍ធ្វើបច្ចុប្បន្នកម្ម (Update Manager)
- ៣. អ្នកអភិវឌ្ឍកម្មវិធីនានា អាចដាក់នូវកំណែសាកល្បងនៃកម្មវិធីរបស់ខ្លួន សម្រាប់អ្នកប្រើណាម្នាក់ ដែលចង់សាកល្បងប្រើ
រាល់ ទីតាំងផ្ទុក រាល់កម្មវិធីនិមួយៗសុទ្ធតែមានអាសយដ្ឋានផ្ទាល់ ដែលយើងអាចយកអាសយដ្ឋាននោះ ទៅបញ្ចូលក្នុងមជ្ឈមណ្ឌលកម្មវិធី របស់យើងដើម្បីឲ្យបង្ហាញកម្មវិធីនោះ ដើម្បីធ្វើការដំឡើងប្រើប្រាស់។
អត្ថបទបន្ថែម៖ https://help.ubuntu.com/community/Repositories/Ubuntu