
Indicator-Sysmonitor (System Monitor Indicator) គឺជាលក្ខណៈពិសេសមួយ មានតួនាទីបង្ហាញកម្រិត CPU ដែលដំណើរការ និង Memory។ ហើយលក្ខណៈពិសេសមួយនេះ មានដំណើរការនៅក្នុង Unity និង GNOME បានយ៉ាងល្អ។ តែ ឧបករណ៍បង្ហាញ (Indicator) ប្រភេទមួយនេះមិនទាន់មានបង្ហាញនូវល្បឿនទាញយក និងផ្ទុកឡើងនៃអ៊ិនធើណិតរបស់អ្នកនោះទេ។ ដូច្នេះខ្ញុំសូមលើកឡើងនូវឧបករណ៍បង្ហាញប្រភេទថ្មីមួយទៀត ដែលគេបានសរសេរកូដថែម ដើម្បីឲ្យបង្ហាញនូវល្បឿនទាញយក និង ផ្ទុកឡើងនៃអ៊ីនធើណិត។

១. ដំឡើងសម្រាប់ Ubuntu 11.04
sudo add-apt-repository ppa:alexeftimie/ppa sudo apt-get update sudo apt-get install indicator-sysmonitor
បើអ្នកប្រើ Ubuntu 10.10 សូមទាញយកពី ទីនេះ។ (មិនដំណើរការចំពោះ 10.04 ទេ)
២. ដំឡើង dstat
sudo apt-get install dstat
៣. ទាញយក Script បន្ថែម
mkdir -p ~/scripts && cd ~/scripts
wget http://webupd8.googlecode.com/files/sysmon_0.1.tar.gz && tar -xvf sysmon_0.1.tar.gz
៤. កំណត់ System Monitor Indicator ឲ្យប្រើ Script
បញ្ចូល៖
$HOME/scripts/sysmon
ក្នុងប្រឡោះ Use this command (មើលរូបខាងក្រោម) ហើយចុច Save
ក្រោយពេលចុច រក្សាទុក ហើយវានៅមានបញ្ហាមួយចំនួនកើតឡើង ដូច្នេះសូមប្រើកូដ killall indicator-sysmonitor ដើម្បីបទ។ បន្ទាប់ចាប់ផ្ដើមវាឡើងវិញ។
៥. កំណត់សណ្ខាន Script
ដើម្បីបង្ហាញ CPU និងផ្សេងៗទៀតសូមប្រើពាក្យបញ្ជា ដូចខាងក្រោម៖
gedit ~/scripts/sysmon
បន្ទាប់មកអ្នកនឹងឃើញនៅកូដលើគេ មានលក្ខណៈដូចខាងក្រោម៖
#settings: netspeed=true ram=true cpu=false
ដូច្នេះអ្នកនឹងឃើញ cpu=false គឺមានន័យថា មិនឲ្យបង្ហាញ CPU។ ដូច្នេះសូមប្ដូរទៅជា true វិញនោះនឹងដំណើរការហើយ។


Comments
310 responses to “បង្ហាញល្បឿនទាញយក និង ផ្ទុកឡើង ក្នុងរបារម៉ឺនុយខាងលើរបស់ Ubuntu 11.04”