
កម្មវិធីបើកគេហទំព័រ Google Chrome និង Chromium ជាកម្មវិធីដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Google ហើយត្រូវបានដាក់ឲ្យប្រើប្រាស់ដោយសេរី យ៉ាងទូលំទូលាយ។ ហើយកម្មវិធីនេះទៀតសោត មានដំណើរការនៅលើ MacOSX, Windows និង Linux។
ឃើញថាអក្សរខ្មែរដើរយ៉ាងល្អក្នុង Google Chrome/Chromium ទាំងក្នុង MacOSX និង Windows។ តែចម្លែកតែក្នុង Linux (ដូចជា Ubuntu ជាដើម) តើហេតុអីបានជាដើរអក្សរខ្មែរមិនស្រួល? នៅក្នុងកម្មវិធីបើកគេហទំព័រនិមួយៗ គេបានបង្កើតប្រព័ន្ធបង្ហាញពុម្ពអក្សរ (អង់គ្លេស Font Rendering) រៀងៗខ្លួន ទាំង Firefox, Opera, Safari, Google Chrome/Chroimum។
ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ ខ្ញុំសូមឲ្យអ្នករាល់គ្នាដំឡើងពុម្ពអក្សរ Hanuman ដែលជាពុម្ពអក្សរបង្កើតដោយលោកពូ ដាញ់ ហុង ហើយបានដាក់ឲ្យប្រើមុនដំបូងគេក្នុង Google Font API ខ្មែរ។ សូមចុចទាញយកពុម្ពអក្សរ Hanuman នៅទីនេះ។
បន្ទាប់ពីដំឡើងរួចសូមបើកកម្មវិធី Google Chrome/Chromium របស់អ្នក បន្ទាប់មកទៀត
- ចុចលើរូបកូនសោរ (នៅជួរលើកៀនខាងស្ដាំ)
- រើសយក Preferences -> Under the hood -> Change fonts and language settings
- ប្ដូរពុម្ពអក្សរក្នុងជម្រើស៖ Serif Fonts និង Sans-Serif Fonts ទៅជា Hanuman ទាំងពីរ

ពេលនេះអ្នកអាចប្រើកម្មវិធី Google Chrome លើ Ubuntu ជាមួយនឹងអក្សរខ្មែរបានយ៉ាងស្រួល។ 🙂
Comments
320 responses to “អក្សរខ្មែរក្នុង Google Chrome/Chroimum លើ Ubuntu មានបញ្ហាឬ?”