Tibesti Screencaster គឺជាកម្មវិធីមួយសំរាប់ថត Screen ជាវីដេងូនៅក្នុង Ubuntu ដែលអាចប្រៀបធៀបទៅនឹង Classical Xvidcap ផងដែរ ។
ប៉ុន្តែ Tibesti Screencaster ផ្តល់ភាពងាយស្រួលជាង។ មិនតែប៉ុណ្ណោះវាប្រើជាមួយ speaker output និង microphone ទៀតផង ហើយវាអាចគាំទ្រឯកសារវីដេអូជាច្រើនទៀតផង ។ បើនៅក្នុង Microsoft Windows វិញយើងប្រើ camtasia Screent Recorder ឬ bb flashback ក៏បានដែរ ។
លក្ខណៈពិសេសរបស់ Tibesti
១. អាចថតពេញអេក្រង់
២. អាចរក្សាជាឯកសារ OGG, WebEM, AVI, XVid videos
៣. ពន្យាពេលក្នុងពេលកំពុងថត
ខាងក្រោមនេះជារបៀបដំឡើង Tibesti Screencaster
ដំបូងចូលទៅ Applications->Accessories->Terminal រួចសរសេរកូដដូចខាងក្រោម
sudo add-apt-repository ppa:ackondro/tibesti sudo apt-get update sudo apt-get install tibesti
Comments
255 responses to “ថតវីដេអូអេក្រង់ជាមួយ Tibesti នៅក្នុង Ubuntu 11.04 ដោយប្រើ PPA”