Game Boy ជាប្រភេទឧបករណ៍ល្បែងកម្សាន្តម្យ៉ាង ដែលអាចលេងដោយដោតកាសែតចូល។ តែបើយើងមិនបានទិញឧបករណ៍នោះលេងទេ យើងក៏អាចលេងបានតាមរយៈកុំព្យូទ័រយើងដែរ។ នៅលើ Windows យើងប្រើកម្មវិធីឈ្មោះ Visual Boy Advance។ តែចំណែកក្នុង Linux វិញក៏មានកម្មវិធីសម្រាប់លេងដែរ មានឈ្មោះថា VBA-M។ ហើយមានដំណើរការបានយ៉ាងងាយស្រួល។
អ្នកអាចដំឡើងបានតាមរយៈ ទីតាំងផ្ទុក (Repository) របស់ Playdeb។ សូមអនុវត្តតាមខាងក្រោម៖
១. សូមបើកស្ថានីយបញ្ជា (Terminal) ហើយវាយពាក្យបញ្ជា៖
sudo apt-add-repository "deb http://archive.getdeb.net/ubuntu natty-getdeb games" wget -q -O- http://archive.getdeb.net/getdeb-archive.key | sudo apt-key add -
sudo apt-get update
២. ក្រោយពីបន្ថែមទីតាំងផ្ទុករួចហើយ សូមវាយពាក្យបញ្ជាខាងក្រោម ដើម្បីដំឡើងកម្មវិធី VBA-M៖
sudo apt-get install gvbam
៣. អ្នកក៏អាចធ្វើការដំឡើងបានតាមរយៈ មជ្ឈមណ្ឌលកម្មវិធី ផងដែរ ដោយវាយពាក្យស្វែងរក៖ Nintendo Game Boy Advance
នៅពេលនេះ អ្នកអាចលេង Game Boy លើ លីនុច របស់អ្នកបានយ៉ាងងាយស្រួល 😀


Comments
342 responses to “ចង់លេង Game Boy Advance នៅលើ Linux ដែរទេ?”