លោកអ្នកធ្លាប់បានស្គាល់ហើយកម្មវិធី Wine ដែលបានអនុញ្ញាតិឲ្យកម្មវិធីរបស់ប្រព័ន្ធប្រតិបត្តិការ អ៊ិចភី (XP) មកដំណើរការលើប្រព័ន្ធប្រតិបត្តិការ អ៊ូប៊ុនទូ (Ubuntu)។ ហើយនៅក្នុង Wine ជំនាន់ថ្មីនេះបានភ្ជាប់មកជាមួយនូវកម្មវិធីមួយទៀតដែលបានជួយឲ្យយើងបញ្ចូលល្បែងកម្សាន្តធំៗជាច្រើន ដូចជា ល្បែងកម្សាន្ត World of War Caraft ។ល។
កាលពីជំនាន់មុនលោកអ្នកពិតជាធ្លាប់បានស្គាល់ហើយថាកម្មវិធី Wine មានសមត្ថភាពអាចបញ្ចូលកម្មវិធីរបស់ ប្រព័ន្ធប្រតិបត្តិការ អ៊ិចភី ប៉ុន្តែវាក៏មានការលំបាកមួយចំនួនធំក្នុងការ កំណត់នានា ដើម្បីឲ្យវាដំណើរការបានស្រួល។
ចូលមកដល់ជំនាន់ថ្មីនេះ វាបានភ្ជាប់មកនូវកម្មវិធី (Install an app) និងល្បែងកម្សាន្ត (Install a game) និងកម្មវិធីរចនា (Install a benchmark) ផ្សេងៗទៀតនៅក្នុង កម្មវិធី Wine Trick ។
-កម្មវិធីនៅក្នុង Wine Trick រួមមានដូចជាកម្មវិធី 7zip , CMake 2.8 , Standard RGB Color Profile ,Firefox 4.o ,Media Player Classic ,Ms Office 2003 និង 2007 Professional , Ms Visual C++ 2005 Express និង Trail និង Safari ។ល។
-កម្មវិធីរចនា (Install a benchmark) រួមមានដូចជាកម្មវិធី 3D Mark 03 ,05,2000 , 2001 និង wglgear ។ល។
-ល្បែងកម្សាន្ត (Install a game) រួមមានដូចជា Call of Duty , Crysis , Darkness Within 2 ,Diablo II , Dragon Age , Fifa 11 , Heroes of Newerth , Heroes of Orcs , Harry Porter, Men of War ,World of Goo , World of WarCraft ។ល។
ដើម្បីបញ្ចូលកម្មវិធី ល្បែងកម្សាន្ត និង កម្មវិធីរចនាទាំងអស់ខាងលើ និងជាច្រើនផ្សេងទៀតទៅក្នុងប្រព័ន្ធប្រតិបត្តិការ អ៊ូប៊ុនទូ គឺលោកអ្នកគ្រាន់តែចូលទៅកាន់ Wine Trick រួចជ្រើសយកប្រភេទរបស់វា ជាកម្មវិធីទូទៅ កម្មវិធីរចនា ឬល្បែងកម្សាន្ត រួចជ្រើសរើសអ្វីដែលលោកអ្នកចង់បញ្ចូលរួចចុច បញ្ចូល (Install) ជាការស្រេច។
ដើម្បីបញ្ចូលកម្មវិធី Wine Trick លោកអ្នកអាចមានវិធី ២ យ៉ាងងាយៗដើម្បីតម្លើងវា ៖
១.ការតម្លើងតាមស្ថានីយ៍បញ្ជា (Terminal)
ដោយវាយពាក្យថា sudo apt-get install wine
មានន័យថា លោកអ្នកប្រើឈ្មោះជាម្ចាស់ ចង់បញ្ចូលកញ្ចប់កម្មវិធី Wine មកក្នុងកញ្ចប់កម្មវិធីរបស់ប្រព័ន្ធ (Aptitude) ។
២.ការតម្លើងតាមមជ្ឈមណ្ឌលកម្មវិធី (Software Center)
គ្រាន់តែចូលទៅកាន់ មជ្ឈមណ្ឌលកម្មវិធី រួចវាយនៅលើប្រអប់ស្វែងរកថា Wine នោះលោកអ្នកនឹងឃើញកម្មវិធីមួយឈ្មោះថា WineTricks រួចលោកចុច បញ្ចូល (Install) ជាការស្រេច។
សូមរីករាយជាមួយល្បែងកម្សាន្តដ៏ល្បីៗរបស់ ប្រព័ន្ធប្រតិបត្តិការ អ៊ិចភី នៅលើប្រព័ន្ធប្រតិបត្តិការ អ៊ូប៊ុនទូ តាមរយ: Wine Trick ។

Comments
5 responses to “Wine Trick បញ្ចូលហ្គេម XP ក្នុង Ubuntu”