WordPress គឺជាប្រព័ន្ធគ្រប់គ្រងមាតិកាគេហទំព័រ ដែលយើងអាចទាញយកទៅដំឡើងប្រើសម្រាប់គេហទំព័ររបស់យើង (http://wordpress.org)។ ក្រៅពីនេះ WordPress បានបង្កើតនូវសេវាកម្មមួយទៀតគឺ WordPress Blog ដែលអនុញ្ញាតឲ្យអ្នករាល់គ្នា ចុះឈ្មោះប្រើធ្វើជាកំណត់ហេតុបណ្ដាញ ដូចជាការសរសេរពីកំណត់ហេតុផ្ទាល់ខ្លួន, ផ្សាយអំពីអ្វីមួយ ដែលយើងអាចធ្វើការចុះឈ្មោះបាននៅ http://wordpress.com ។
Jetpack គឺជាកម្មវិធីបន្ថែមមួយ (Plugin) ដែលបានបង្កើតឡើងសម្រាប់ WordPress ផ្ទាល់ខ្លួន (wordpress.org) ដើម្បីឲ្យ WordPress ផ្ទាល់ខ្លួនរបស់យើងមានលក្ខណៈពិសេសដូចទៅនឹង WordPress Blog។ តើហេតុអីបានយើងចាំបាច់ដំឡើងធ្វើអី?
WordPress ផ្ទាល់ខ្លួន ដែលយើងទាញយកទៅដំឡើង មិនមានលក្ខណៈពិសេស៖ ស្ថិតិចូលមើល, តំណខ្លី (shortlink), ការសរសេររូបមន្តគណិត, ផ្ទាំង Twitter, ការចែករំលែក និងផ្សេងៗទៀតទេ។ ដូច្នេះបើយើងដំឡើង Jetpack យើងនឹងទទួលបាននូវលក្ខណៈពិសេសទាំងអស់នោះ។ Jetpack ជាកម្មវិធីដ៏ល្អមួយ ដែលផ្ដល់នូវភាពងាយស្រួលមួយទៀតដល់ការគ្រប់គ្រង WordPress របស់អ្នកថែមមួយកម្រិតទៀត។
លោកអ្នកអាចធ្វើការទាញយក និង អានព័ត៌មានបន្ថែមនៅ ទីនេះ។

Comments
287 responses to “Jetpack ធ្វើឲ្យ WordPress ផ្ទាល់ខ្លួនរបស់អ្នក ឲ្យមានលក្ខណៈពិសេសរបស់ WordPress.com”