កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១១ កិច្ចជួបជុំដែលបង្កើតដោយសហគមន៍វិគីភីឌាភាសាខ្មែរ បានធ្វើឡើងនៅឯ HackerSpace ហើយទទួលបានភាពជោគជ័យយ៉ាងល្អ។ ហើយរាល់កិច្ចជួបជុំ ត្រូវធ្វើឡើងរៀងរាល់ចុងខែ និងចំថ្ងៃចុងសប្ដាហ៍ផងដែរ ដើម្បីឲ្យបងប្អូនដែលជាប់រវល់ការងារនៅថ្ងៃ ចន្ទ ដល់ សៅរ៍ អាចចូលរួមបាន។
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១១ នេះជំនួបលើកទី៣ នឹងត្រូវធ្វើឡើង ដោយលើកយកប្រធានបទល្អៗមកធ្វើការបង្ហាញ។
ប្រធានបទ៖
- រៀបរាប់ពីប្រវត្តិត្រួសៗរបស់វិគីភីឌាខ្មែរ
- អំពីរបៀបប្រើប្រាស់ ឧបករណ៍សរសេរអត្ថបទ
- រៀបចំក្រុមសរសេរអត្ថបទតាមផ្នែក
- ការប្រកាសអំពីការជ្រើសរើសរករូបតំណាងថ្មី
- ស្វែងរកអ្នកស្ម័គ្រចិត្ត ក្នុងការចូលរួមជួយ សហគមន៍វិគីខ្មែរ
- មតិកែលម្អនានា
ពេលវេលា៖ ២:០០ថ្ងៃត្រង់ ដល់ ៥ល្ងាច
កន្លែងចុះឈ្មោះ៖ https://spreadsheets.google.com/spreadsheet/viewform?formkey=dExlSVVRalNqdlBpNGlzNDZvUXVXUUE6MQ
ទំព័រព្រឹត្តិការណ៍លើ Facebook៖ http://www.facebook.com/event.php?eid=153096294756135
ទីកន្លែង៖ សាកលវិទ្យាល័យ ហ្សាម៉ាន់, ផ្លូវលេខ 315 No: 8, សង្កាត់បឹងកក់១, ខណ្ឌទួលគោក, រាជធានីភ្នំពេញ [ផែនទី៖http://zamanuniversity.com/node/15 ]
តម្រូវការក្នុងការចូលរួម៖ បើអាច សូមយកលេបថបទៅម្នាក់១គ្រឿង ដើម្បីអនុវត្តការសរសេរអត្ថបទថ្មី។
ប្រភពដើម៖ http://khmerwikipedia.wordpress.com/2011/05/12/3rd-wikimeetup-pp/

Comments
6 responses to “វិគីជួបជុំ ភ្នំពេញ លើកទី៣”