ដំបូងសូមអរគុណ ភូធន ដែលបានផ្ដល់ដំណឹង និងផ្ដល់រូបភាព។
ដូចដែលលោកអ្នកបានដឹងស្រាប់ហើយ Hanuman គឺជាប្រភេទពុម្ពអក្សរថ្មី ដែលលោកពូ ដាញ់ ហុង បានបង្កើតឡើងសម្រាប់ប្រើក្នុង Google Font API។ ហើយពុម្ពអក្សរថ្មីនេះមានការកែសម្រួលយ៉ាងច្រើនផងដែរ គឺប្រព័ន្ធនៃពុម្ពអក្សរនេះខុសពី Kh និង Khmer OS ស្ទើរតែទាំងស្រុង។ ពុម្ពអក្សរនេះមានកំពស់ប៉ុនអក្សរអង់គ្លេស ហើយដើរលើ Windows, Linux អីបានយ៉ាងស្រួល។ ក៏ប៉ុន្តែយើងមិនទាន់បានដឹងថា តើដើរលើ Mac OS X ស្រួលដែរឬយ៉ាងណានោះទេ។ ដូច្នេះហើយខ្ញុំនឹងបង្ហាញនៅខាងក្រោមនេះ។
ពុម្ពអក្សរប្រភេទ Kh និង Khmer OS ដើរមិនល្អទាល់តែសោះនៅលើ Mac OS X ក៏ប៉ុន្តែចំពោះ Hanuman វិញគឺបង្ហាញអក្សរខ្មែរលើ Mac OS X បានយ៉ាងល្អ។ សូមមើលរូបខាងក្រោម៖


ដូច្នេះលោកអ្នកនៅពេលនេះអាចអានអក្សរខ្មែរ បានយ៉ាងត្រឹមត្រូវ ហើយស្អាតថែមទៀតផង លែងពិបាកចិត្តថាអក្សរដើរមិនត្រូវ និងបាត់ដៃជើងដូចមុនទេ។ រីករាយទាំងអស់គ្នា ក្នុងការអភិវឌ្ឍឲ្យអក្សរខ្មែរ ដើរបានគ្រប់ទីកន្លែង។ 🙂
ទាញយកពុម្ពអក្សរ Hanuman ទៅដំឡើង៖
Comments
283 responses to “ពុម្ពអក្សរ Hanuman ធ្វើឲ្យអក្សរយូនីកូដខ្មែរលើ Mac OS X បង្ហាញបានយ៉ាងត្រឹមត្រូវ”