Ubuntu ប្រើនូវកម្មវិធីមួយឈ្មោះ Nautilus សម្រាប់ធ្វើការរុករក ស្រាវជ្រាវ ឯកសារនានាដែលមាននៅក្នុងថាសរឹង (Hard Disk) របស់អ្នក។ នៅពេលយើងបើកកម្មវិធីនេះឡើង មើលទៅផ្នែកខាងស្ដាំ យើងនឹងឃើញថតមួយឈ្មោះថា “File System”។ យើងអាចចូលមើលក្នុងថតនោះបាន ក៏ប៉ុន្តែយើងមិនអាចធ្វើការកែសម្រួលក្នុងថតនោះបានទេ។ ដូច្នេះតើធ្វើដូចម្ដេចដើម្បីចូលកែសម្រួលបានទៅ?
យើងត្រូវប្រើពាក្យបញ្ជា (command line) មួយគឺ gksu ។ សូមអនុវត្តតាមខាងក្រោម៖
១. សូមចុច alt+f2 ហើយវាយ “gksu nautilus”
២. សូមវាយពាក្យសម្ងាត់
៣. នៅពេលនេះអ្នកអាចប្រើប្រាស់ថត File System បានហើយ។ អ្នកអាចកែសម្រួលបានតាមចិត្ត។ តែកុំចេះតែលុប ឬ កែអីណា ប្រយ័ត្នប្រព័ន្ធទាំងមូលលែងដើរ។ 🙂


Comments
25 responses to “ចង់កែសម្រួលឯកសារប្រព័ន្ធក្នុង Ubuntu? (File System)”