ពិតជាចំលែកមែន អ្នកតែងតែប្រើកម្មវិធីផ្សេងៗសម្រាប់ការលាក់ឯកសារ តែពេលនេះខ្ញុំ សូមបង្ហាញពីការលាក់ឯកសារ ដោយប្រើកម្មវិធី Winrar និង File រូបភាពមួយសន្លឹក។ សូមអនុវត្តន៍ដូចជំហានដូចខាងក្រោម ៖
- បង្កើត ថតឯកសារ ក្នុងផ្នែកណាមួយក្នុង ថាសរបស់អ្នក ហើយដាក់ឈ្មោះចិត្តរបស់អ្នក (សម្រាប់ឧទាហរណ៍ Hide នៅទីតាំង C:\Hide\)
- សូមជ្រើសរើសឯកសារ និងរូបភាព ណាដែលអ្នកចង់លាក់ ដាក់ក្នុងថត Hide នោះ ។ (ឧ ៖ documet.docx និងរូបភាព Pic.jpg)
- ធ្វើឯកសារទាំងអស់ដែលអ្នកចង់លាក់នោះទៅជា File Rar (ឧ ៖ document.rar)
- បើក Command Prompt (Start > Run > cmd ) ហើយវាយពាក្យទៅទីតាំង (cd C:\Hide\ )
- វាយពាក្យ copy /b pic.jpg + hide.rar picture.jpg
- អ្នកនិងទទួលបានឯកសាររូបភាពមួយថ្មីមានឈ្មោះថា Picture.jpg តែតាមពិតវាជា File rar សោះ
- អ្នកចង់យកមកប្រើការវិញគ្រន់តែពន្លា ក្នុងកម្មវិធី Winrar វិញ ជាការស្រេច



Comments
5 responses to “លាក់ ឯកសារ ដោយប្រើកម្មវិធី Winrar ជាមួយនិងរូបភាពមួយសន្លឹក”