Contify គឺជាកម្មវិធីមួយដែលដំណើរការលើ Ubuntu 11.04 Unity មានតួនាទីក្នុងការកំណត់សណ្ឋាន (configuration) នូវប្រព័ន្ធ និងរូបរាងនានានៅក្នុងនោះ។ Contify មានសមត្ថភាពអាចធ្វើបានដូចជា៖
- កែសម្រួល Launcher ដូចជាប្ដូរទំហំ
- ប្ដូរគ្រាប់ចុចផ្លូវកាត់ (Shortcut) សម្រាប់ Dash និង Command prompt
- បន្ថែម ឬ បន្ថយភាពស្រអាប់នៃរបារ
- បិទ និង បើកដំណើរការ System Tray របស់កម្មវិធីណាមួយ
- និងផ្សេងៗទៀត
លោកអ្នកអាចធ្វើការទាញយកវាបានតាមរយៈ ទីនេះ។ អ្នកអាចទាញយកកម្មវិធីសម្រាប់ដំឡើងគឺ .deb ឬ ក៏ឯកសារប្រភព (source) យកមកដំឡើងក៏បាន។ បើពេលអ្នកចុចដំឡើង .deb ហើយបើឃើញដូចរូបខាងក្រោម សូមអ្នកប្រុងប្រយ័ត្នបន្តិច ព្រោះអាចនឹងមានបញ្ហាកើតឡើង។ ចុចលើ Ignore and Install ដើម្បីដំឡើង។
បើអ្នកដំឡើងតាមរយៈឯកសារប្រភពវិញ សូមបើកថតដែលទាញយករួច ហើយចុចពីរដងលើ contify.py ហើយចុចលើប៊ូតុង Run ដើម្បីដំណើរការដំឡើង។
ចំណែកនៅពេលដំឡើងរួច ពេលដែលអ្នកបើកកម្មវិធីនេះ នឹងឃើញនូវជម្រើស២ ជម្រើសនោះគឺជារូបរាងនៃកម្មវិធីនេះ របៀបណាមួយដែលអ្នកចូលចិត្ត។
ដកស្រង់ចេញពី៖ http://www.omgubuntu.co.uk/2011/05/confity-lets-you-configure-unity-easily/



Comments
274 responses to “Contify កំណត់សណ្ឋាន Ubuntu 11.04 Unity បានយ៉ាងងាយស្រួល”