កាលពីប៉ុន្មានខែមុននេះ Google បានជជែកអំពីការលាក់របារ URL ដែលអាចឲ្យអ្នកប្រើធ្វើការបិទ បើក បានតាមចំណង់ចំណូលចិត្ត។ នៅពេលឥឡូវយើងឃើញថា Google កំពុងតែធ្វើការពិចារណាជាក់លាក់អំពីរឿងនេះ ហើយបានដាក់លក្ខណៈពិសេសនេះទៅក្នុងគ្រោងសំណង់ Canary (Canary build)។
នៅក្នុងកំណែគ្រោងសំណង់ Canary អ្នកប្រើទាំងឡាយ អាចធ្វើឲ្យរបារ URL កំបាំងនៅពេលដែលយើងបើកដំណើរការលក្ខណៈពិសេសនេះ។ នៅពេលលាក់ហើយ បើយើងចង់ឃើញវានោះ គ្រាន់តែចុចលើផ្ទាំងទំព័រណាមួយ នោះរបារ URL នឹងបង្ហាញ តែពេលយើងអូសចង្អុលចេញពីហ្នឹង វានឹងលាក់ទៅវិញ។


ដើម្បីបើកដំណើរការការលាក់របារ URL អ្នកត្រូវមាន Google Chrome កំណែ 13 ឡើងលើ (ដែលអាចទាញយកពី developer channel)។ សូមចូលទៅកាន់ about:flag (វាយក្នុងរបារ URL) បន្ទាប់មកសូមបើកដំណើរការ (Enable) Compact Navigation។ ក្រោយពីបើកដំណើរការរួចហើយ ចុចខាងស្ដាំលើផ្ទាំងណាមួយ ហើយរើសយក “Hide the toolbar”
ដកស្រង់ចេញពី៖ http://digitizor.com/2011/05/20/google-adds-option-to-hide-the-url-bar-in-chrome/

